​​កំណត់​ត្រា​​ Xie Wei ដែល​ធ្លាប់​​ផ្ដួល​ចាន់ រតនា ​នោះ​ឡើង​ប៉ះ Kantharaj Agasa ​នា​ថ្ងៃ​ទី ២៨ ឧសភា នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

​​កំណត់​ត្រា​​ Xie Wei ដែល​ធ្លាប់​​ផ្ដួល​ចាន់ រតនា ​នោះ​ឡើង​ប៉ះ Kantharaj Agasa ​នា​ថ្ងៃ​ទី ២៨ ឧសភា នេះ

បានផុស

នៅ

បន្ទាប់​ពី​យក​ឈ្នះ​​ ចាន់ រតនា ​នៅ​សង្វៀន ONE Championship ​កាល​ខែ ឆ្នាំ ២០២០ តារា​គុន​ចម្រុះ​ចិន​​នឹង​ឡើង​ជួប Kantharaj Agasa នៅ​​ថ្ងៃ​ទី ២៨ ឧសភា ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ចិន​​បាន​យក​ឈ្នះ​អ្នក​លេង​គុន​ចម្រុះ​​​លេខ​១​កម្ពុជា​ដោយ​កណ្ដាប់​ដៃ​នៅ​ទឹក​៣ ​នៅ​ ព្រឹត្តិការណ៍​ប្រកួត​ ONE: COLLISION COURSE ​ឯ​កីឡដ្ឋាន Singapore Indoor Stadium ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ ២០២០ កន្លង​​ទៅ។

​ Xie Wei ជា​កីឡាករ​​ដែល​មាន​ជំហរ​រឹង និង​ពូកែ​គេច​ពី​ការ​ចាប់​​ក្បាច់​ឃ្លេ ឬ ផ្ដួល​ខ្លួន​របស់​គូ​ប្រកួតហើយ​ចូល​ចិត្ត​ប្រើ​ជំហរ និង​កណ្ដាប់​ដៃ​ដើម្បី​សម្លាប់​​គូបដិបក្ខ​វិញ​ ​ដូច​ការ​ផ្ដួល រតនា អីចឹង។

កីឡាករ​ចិន​ទទួល​ជ័យជម្នះ​ ៧ដង ​និង ចាញ់​៣​ដង។ ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ គឺ Xie ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​ដោយ​កណ្ដាប់​ដៃ​ ៥ ដង​ក្នុង​ចំណោម​ជ័យជម្នះ ៧ ដង​នេះ។ ​រឹត​តែ​ពិសេស នោះ គឺ​កម្លាំង​របស់​គេ​មិន​ថមថយ​ឡើង​ក្នុង​រយៈ​ពេល ៥ ទឹក។

ចំណែក​កីឡាករ​សញ្ជាតិ​ឥណ្ឌា Agasa ក៏​មិន​ឲ្យ​ស៊ី​ងាយ​ៗ​ដែរ ព្រោះគេ​មាន​បទ​ពិសោធន៍​ប្រកួត​ និង​ជំហរ​ដ៏​​រឹង​មាំ​ដូច​គ្នា។ Agasa ​ឈ្នះ​រហូត​ដល់ ៩ លើក​​ក្នុង​ការ​ប្រកួត ១១ ​លើក​កន្លង​ទៅ។ ជំនាញ​របស់​គេ មិន​សូវ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ដោយ​កណ្ដាប់​ដៃ​ទេ ប៉ុន្តែ បញ្ចប់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់​ដោយ​​ស្នៀត​ឃ្លេ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត គេ​មាន​ប្រវត្តិ​មិន​ចាញ់​សោះ​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​​​នៅ​លើ​សង្វៀន។

យ៉ាង​ណា​ក្ដី ក៏​ឡើង​សង្វៀន ONE Championship លើក​នេះ​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​កូន​សិស្ស​មក​ពី​ក្លិប India Combat Sports Academy។



ជំនួប​នេះ​ពិត​ជា​ល្អ​មើល​មិន​ខាន ព្រោះ​អាច​និយាយ​បាន​ថា អ្នក​ជំនាញ​ប្រកួត​ឈរ ជួប​អ្នក​ជំនាញ​ក្បាច់​ឃ្លេ ឬ ប្រកួត​ក្នុង​ជំហរ​ដេក។  ​តើ​កីឡាករ​ចិន ឬ​កីឡាករ​​ឥណ្ឌា​ជា​អ្នក​ឈ្នះ?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពី​លើ​កំពស់​១៤​ជាន់​ស្លាប់​មួយ​រំពេច ដោយ​មិនដឹង​មូលហេតុ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ករណី​លួច​ទូក​របស់​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ឃ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services