ខ្លា​ចាស់​ថៃ Saemapetch ឃើញ​ចំណុច​ខ្សោយ Kulabdam ច្រើនមុនប៉ះ​គ្នា​ថ្ងៃសុក្រ​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ខ្លា​ចាស់​ថៃ Saemapetch ឃើញ​ចំណុច​ខ្សោយ Kulabdam ច្រើនមុនប៉ះ​គ្នា​ថ្ងៃសុក្រ​នេះ

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ ទី​២៨​ ខែ​ឧសភា សប្តាហ៍​នេះ ខ្លា​ចាស់​មួយ​ថៃ Saemapetch Fairtex នឹង​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ Kulabdam នៅ​ព្រឹត្តិការណ៍ ONE: Full Blast ប្រទេស​សិង្ហបុរី ដែល​ជា​កម្មវិធី​ថត​ចាក់​ផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Saemapetch ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១២២​ដង ចាញ់​១៦ដង និង​ស្មើ​១​ដង ហាក់​មិន​ញញើត​នឹង​មិត្ត​រួម​ជាតិ​ម្នាក់​នេះ​ទេ បន្ទាប់​ពី​ឃើញ​ការ​ប្រកួត​ចុង​ក្រោយ​មាន​ចំណុច​ខ្សោយ​ច្រើន។ រូប​គេ​បាន​និយាយ​ថា ៖«អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​គឺល្បឿន​របស់​គេដែល​យឹត។ យឹត​ទាំង​ចលនា​ផ្លាស់​ទី និង​ចេញ​អាវុធ។ ខ្ញុំ​គិត​យ៉ាង​ច្បាស់​ថា Kulabdam យឹត​ជាង​ខ្ញុំ ដូច្នេះ​ខ្ញុំ​គិត​ថា មាន​ស្នៀត​គ្រប់​គ្រាន់​ទប់​ស្កាត់​អាវុធ​របស់​គាត់»។

កាល​ពី​​​ខែ​សីហា ឆ្នាំ​២០២០ Saemapetch បាន​ប្រកួត​ឈ្នះ Rodlek នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ONE Bantamweight Muay Thai Tournament  ហើយ​នៅ​វគ្គ​នេះ​ដែរ Kulabdam បាន​ផ្តួល Sangmanee ទឹក​ទី​១ ដើ​ម្បី​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ Saempetch មិន​បាន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជា​មួយ Kulabdam ទេ​ដោយ​សារ​របួស ហើយ​ដក​ខ្លួន​ដោយ​ដាក់​ជំនួយ Rodlek វិញ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ Rodlek បាន​យក​ឈ្នះ​ពិន្ទុ​ដាច់​ដោយ​វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់ Kulabdam ៨​ម្តង ដើម្បី​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ Nong-O។ តាម​រយៈលទ្ធផល Rodlek ឈ្នះ Kulabdam ដាច់​ឆ្ងាយ​នេះ​ហើយ​ធ្វើ​ឲ្យ​ Saempetch ជឿ​ជាក​ថា រូប​គេ​ក៏​អាច​យក​ឈ្នះ​បាន​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ទន្ទឹម​ជាមួយ​ជំនឿ​ចិត្ត​ថា​អាច​យក​ឈ្នះ​មិត្ត​រួម​ជាតិ​បាន Saempetch ក៏​មើល​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​ដៃ​គូ​ម្នាក់​នេះ​ដែរ។ ​​​កីឡាករ​មក​ពី​ក្លឹប Fairtex បាន​និយាយ​ថា ៖«Kulabdam មាន​របៀប​វ៉ៃ​ដាក់​គំនាប​ដៃ​គូ។ គាត់​បោះ​ជំហាន​ទៅ​មុខ​​បន្តិច​​ៗម្តង​ ហើយ​ចេញ​អាវុធ​​ធ្ងន់​​​។ ​​អាវុធ​​របស់​គាត់​គឺ​ ទាត់​ក្រោម និង​កណ្តាប់​ដៃ​ធ្ងន់»។ «និយាយ​ទៅ គ្មាន​អ្វី​គួរ​​ឲ្យ​ខ្លាច​សម្រាប់​ខ្ញុំ​ទេ ទោះ​ជា​គាត់​​មាន​ស្នៀត​ប្រកួត​ដែល​មិន​អាច​មើល​ស្រាល​បាន ហើយ​ក៏​ពិបាក​យក​ឈ្នះ​ តែ​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយនេះ គាត់​មាន​ចំណុច​ខ្សោយ»។

Saemapetch មាន​ជំនឿ​ចិត្ត​ខ្លាំង​ណាស់ តែ​គាត់​ក៏​ដឹង​ខ្លួន​ថា មិន​ស្រួល​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ម្នាក់​នេះ​ដែរ។  Kulabdam ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​គ្រឿង​នៅ​សង្វៀន Lumpinee និង​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦៣​ដង ចាញ់​១១​ដង និង​ស្មើ​៥​ដង។ ជំនាញ​របស់​​កីឡាករ​រូប​នេះ​គឺ​ទាត់​ក្រោម និង​កណ្តាប់​ដៃ​ឆ្វេង​ដែល​ជា​អាវុធ​ពិឃាត។​ «ប៉ុន្តែ​ជឿ​ខ្ញុំ​ទៅ បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ផ្តួល​គាត់​ឲ្យ​សន្លប់​ហើយ។ ខ្ញុំ​មិន​ទុកឱកាស​ចោល​ទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

បុរស​ពោះម៉ាយ​ម្នាក់​ ចាប់​កូនស្រី​វ័យ​៦​ឆ្នាំ​សម្រាត​ខោអាវ​ធ្វើអំពើ​អាសអាភាស​យ៉ាង​ព្រៃផ្សៃ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

ព័ត៌មានជាតិ១៥ នាទី មុន

សំណុំរឿងកាប់សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​បាទី ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​សហ​ការណ៍​គ្នា​បំបែក​បាន​ហើយ

ព័ត៌មានជាតិ៤៤ នាទី មុន

រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំ បើកបុកម៉ូតូសង់ឌ្រ៊ីមពីក្រោយ បណ្តាលអោយស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួស

កូវីដ-១៩២ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ​ជា​បណ្ដោះអាសន្ន នៅ​ផ្សារ​ស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល​១៤​ថ្ងៃ គិត​ពី​ថ្ងៃទី​២២ ខែមិថុនា តទៅ

សេដ្ឋកិច្ច២ ម៉ោង មុន

រោង​ចក្រ​​អគ្គិសនី​​ ប្រើ​ប្រាស់​​​ធ្យូង​ថ្ម ​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​​នឹង​ដាក់​ឱ្យ​ដំណើរ​​ការ​ឆ្នាំ​ក្រោយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services