Connect with us

កីឡា

គ្រួសារ​របស់ ចាន់ រតនា នឹង​ទៅ​រស់នៅ​បារាំង​ខែក្រោយ​

បានផុស

នៅ

ប្រពន្ធ និង​កូនស្រី​ពីរ​នាក់​របស់​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​ទៅ​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​បារាំង​ប្រហែល​ពាក់កណ្ដាល​ខែក្រោយ ប៉ុន្តែ រតនា មិនទាន់​អមដំណើរ​ទៅ​ជាមួយគ្នា​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ជាប់កិច្ចសន្យា​នៅ​សង្វៀន ONE Championship បាន​ថ្លែងថា ៖«​ប្រពន្ធ​ខ្ញុំ និង​កូនស្រី​ពីរ​នាក់​របស់ខ្ញុំ​នឹង​ទៅ​រស់នៅ​បារាំង​មុន​ខ្ញុំ​។ គាត់​បែប​ទៅ​ប្រហែល​ទៅ​ពាក់កណ្ដាល​ខែក្រោយ​បង​។ ខ្ញុំ​វិញ​ប្រហែល​មួយឆ្នាំ​ទៀត​ទើប​ទៅ​រស់នៅ​ជាមួយ​ពួកគាត់​តាម​ក្រោយ ព្រោះ​នៅ​ធ្វើ​ការងារ​ខ្លះ​សិន​។ ប៉ុន្តែ​យ៉ាង​ចាំមើល​ស្ថានភាព​ជាក់ស្ដែង​»​។

ដោយសារ​មាន​គម្រោង​ទៅ​រស់នៅ​ប្រទេស​បារាំង​ដែលជា​ស្រុកកំណើត​របស់​ប្រពន្ធ ម្ចាស់​ក្លិប «​សិល្បៈ​» ក៏បាន​រៀន​ភាសា​បារាំង​តាំងពី​ដើមឆ្នាំ​២០២០ មកម្ល៉េះ ហើយ​រាល់ថ្ងៃនេះ​រូបគេ​ក៏​រៀន​ភាសា​បារាំង​តាម​អន​ឡាញ​ផងដែរ​។ បុរស​វ័យ ៣៥ ឆ្នាំ​រៀន​ភាសា​បារាំង​ពី​គ្រូ​នៅ​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្បែរ​វត្ត​កោះ (​កាល​មិនទាន់​កូ​វីដ​-១៩​ផ្ទុះ​ទៅ​រៀន​ផ្ទាល់​)​។

ចាន់ រតនា​បាន​គូសបញ្ជាក់​កន្លងទៅ​ថា «​ខ្ញុំ​រៀន​ភាសា​បារាំង​ព្រោះ​ប្រពន្ធ​ខ្ញុំ​ជា​ជនជាតិ​បារាំង​។ ខ្ញុំ​មិន​ធ្លាប់​រៀន​បារាំង​ទេពី​មុន​ទេ​។ ខ្ញុំ​ចង់​ចេះ​ដើម្បី​ទំនាក់ទំនង​ផង ហើយ​នៅ​ថ្ងៃ​អនាគត​ខាងមុខ ខ្ញុំ​អាច​ទៅ​រស់នៅ​ប្រទេស​បារាំង​មួយរយៈ​ជាមួយ​គ្រួសារ​របស់ខ្ញុំ​»​។

ថ្មីៗ​នេះ​ប្រពន្ធ រតនា អ្នកស្រី Cindy Coupon ក៏បាន​សរសេរ​លើ Facebook របស់ខ្លួន​ថា​អ្នកស្រី​នឹង​ចេញទៅ​រស់នៅ​ប្រទេស​បារាំង​វិញ បន្ទាប់ពី​មក​រស់នៅ​ស្រុក​ខ្មែរ​អស់​រយៈពេល​១៨ ឆ្នាំ​មកហើយ​។

​ចាន់ រតនា បានគិត​រួចហើយ​ថា បើសិនជា​ខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង ក៏​ខ្លួន​នៅ​អាច​ត្រលប់មក​ប្រកួត​នៅ​សង្វៀន ONE ជាធម្មតា ដូច​មាននៅ​កុងត្រា​អីចឹង​។ ពេលទៅដល់​ទីនោះ គេ​អាច​នឹង​ស្វែងរក​ទីតាំង​សមស្រប​មួយ​ដើម្បី​បើក​ក្លិប​នៅ​ប្រទេស​បារាំង និង ត្រូវ​ចំណាយ​ពេលខ្លះ​ដើម្បី​សិក្សា និង​ពិចារណា​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​បារាំង​ផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម