Connect with us

កីឡា

អត្ត​ព​លិ​ក​ហែល​ទឹក​ក្រៅប្រទេស​ មាន​សមត្ថភាព​ខ្ពស់​ដាច់​ទើប​ផ្តល់​សិទ្ធិ​ឲ្យ​ចូលរួម SEA GAMES ២០២១ នៅ​វៀតណាម

បានផុស

នៅ

លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ថា គោលដៅ​សហព័ន្ធ​ចង់បាន​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​មាន​សមត្ថភាព​ខ្ពស់ ប្រសិនបើ​អត្ត​ព​លិ​កកូន​ខ្មែរ​កាត់​អាមេរិក​ទាំង​៤​នាក់​ធ្វើតេស្ត​សមត្ថភាព​ឈ្នះ​កីឡាករ​-​កីឡាការិនី​នៅ​កម្ពុជា​នោះ យើង​នឹង​យក​ពួកគាត់​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណា​មនា​ខែវិច្ឆិកា ឆ្នាំ​២០២១ ខាង មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គ​លេខា​បាន​បន្ត​ថា បើ​ពួកគាត់​តេស្ត​មាន​សមត្ថភាព​អន់​ជាង​កីឡាករ​-​កីឡាការិនី​នៅ​កម្ពុជា ក៏​យើង​មិន​យក​គាត់​ដែរ សម្រាប់​កីឡាករ​- កីឡាការិនី​ហែល​ទឹក​ខ្មែរ​-​អាមេរិក​នេះ ម្នាក់ៗ​អាច​ប្រកួត​បាន​១​ទៅ​៣​វិញ្ញាសា ហើយ​សហព័ន្ធ​មិនទាន់​កំណត់ថា ពួកគាត់​ត្រូវ​ចូលរួម SEA GAMES ២០២១ ឬ​យ៉ាងណាទេ ទោះបី​ពួក គាត់​ជា​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ក៏ដោយ ព្រោះ​មុននឹង​ចេញចូល​រួម SEA GAMES ២០២១​ត្រូវធ្វើ​តេស្ត ឬ​ប្រកួត​យក​លទ្ធផល​ជាមុនសិន សហព័ន្ធ​មិនមែន​ចេះតែ​យក​ពួកគាត់​ដោយ​គិតថា ពួកគាត់​ជា​ក្រុម​ជម្រើសជាតិ ឬ​ជា​កីឡា ករ​-​កីឡាការិនី​ក្រៅប្រទេស​ត្រូវយក​ពួកគាត់​ដាច់ ខាត​នោះទេ​។

លោក​បាន​បន្ថែម​ទៀត​ថា កីឡាករ​-​កីឡាការិនី​ហែល​ទឹក យើង​គិត​លើ​គុណ​ផល ដោយសារ​កីឡាករ​-​កីឡាការិនី​ក្នុងស្រុក​យើង​ក៏​មាន​ការ​រីកចម្រើន​ច្រើន​ដែរ បើ​ការ​ធ្វើ​តេស្ត​គុណ​ផល​ស្មើគ្នា និង​ប្រហាក់ប្រហែល​គ្នា យើង​នឹង​យក​កីឡាករ -​កីឡាការិនី​យើង​ផ្តល់​សិទ្ធិ​ចូលរួម ពីព្រោះ​យើង​មិន​ចង់​ថា ឲ្យ​តែ​អត្ត​ព​លិ​កនៅ​ក្រៅប្រទេស​សុទ្ធ តែ​ល្អ​ទាំងអស់​ទេ។ កីឡាករ​-​កីឡាការិនី​មាន​សមត្ថ​ភាពល្អ​ដាច់ ឬ​លើស​ខ្លាំង​ពី​ក្រុម​អ្នក​នៅក្នុង​ស្រុក ព្រមទាំង​សង្ឃឹម​ទទួលបាន​មេដាយ​ទៀត​នោះ​យើង​នឹង​ទទួលយក ប៉ុន្តែ​លើស​បន្តិចបន្តួច អត់​មាន​លទ្ធផល​ដែល​យើង​ចង់​បានទេ យើង​ក៏​អត់​យក​ពួកគាត់​ដែរ​។

សព្វថ្ងៃ​នេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៥​នាក់​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ និង​អាមេរិក ក្នុងនោះ​កីឡាការិនី ម៉ី​លី តាន មីន​និក នៅ​រដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាការិនី ឡូ​ស៊ី តាន មីន​និក នៅ​រដ្ឋ Frede rick សហរដ្ឋអាមេរិក កីឡាករ ម៉ាត់​ថេ​វ ហ្វ្រេ​ង តារា បេន​នី​ឈី នៅ​រដ្ឋ Indiana សហរដ្ឋ​អា​មេ រិ​ក កីឡាករ ឆា​លី​ស រចនា បេន​នី​ឈី នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក និង កីឡាករ មន​ត្រស ផាន​សុវណ្ណ​អា​រុន នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ជា​កីឡាករ​កម្ពុជា​ទទួល​អាហារ​បក​រណ៍​ពី​FINA ដែល​សហព័ន្ធ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ទីនោះ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៩ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២២ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម