Connect with us

កីឡា

ប្រហែស​មិនបាន​ទេ​! ទាំង Saemapetch និង Kulabdam សុទ្ធ​តែមាន​ក្បាច់​សម្លាប់​ល្អៗ​រៀងខ្លួន​

បានផុស

នៅ

ជើង​ខ្លាំង​ថៃ​ទម្ងន់ bantamweight ពីររូប Saemapetch Fairtex និង​“Left Meteorite” Kulabdam Sor. Jor. Piek Uthai​នឹង​ឡើង​ប៉ះគ្នា​ព្រឹត្តិការណ៍ ONE: FULL BLAST ក្នុងនាម​គូ​ឯក​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា ថ្ងៃ​សុក្រ​ស្អែក​ទី ២៨ ឧសភា ស្អែក​ន​នេះ​។ ពួកគេ​សុទ្ធ​តែមាន​ក្បាច់​សម្លាប់​រៀងៗ​ខ្លួន​។ តើ​ស្នៀត​ទាំងនោះ​មាន​អ្វីខ្លះ​? សូម​តាមដាន​ខាងក្រោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kulabdam មាន​ជំនាញ​ឆ្វេង​ដ៏​អស្ចារ្យ​​បើ​ហ៊ាន​ប្រហែស “Left Meteorite” អាច​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ដើម្បី​បញ្ឈប់ Saemapetch ឲ្យ​ចុះចាញ់​គ្រប់​វិនាទី​។ “Left Meteorite” មាន​សមត្ថភាព​បញ្ចេញ​កណ្ដាប់ដៃ​ញាប់ៗ​មួយ​ពីរ ,​វ៉ៃ​ខាវ​លើ​គូប្រកួត​, វ៉ៃ​ថ្ពក់​, និង វៃ់​កាត់​ខាងលើ​បានល្អ​។ គេ​អាច​បើក​ឃុំ និង​បញ្ឆោត​ឲ្យ​ដៃគូ​ធ្វេសប្រហែស​។

​វិធី​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ម៉ាត់​ចំ​ចង្កា​តាមរយៈ​កណ្ដាប់ដៃ​ឆ្វេង និង វ៉ៃ​ដងខ្លួន​ធ្វើ​ឲ្យ​គូប្រកួត​ទម្លាក់​ឃុំ​។ ត្រង់នេះ គេ​មើល​ខាងលើ​លឿនៗ​ដើម្បី​វ៉ៃ​កណ្ដាប់ដៃ​ចូល​ចំ​មុខតែ​ម្ដង​។ ជាក់ស្ដែង ដូច គេ បាន ផ្ដួល “The Million Dollar Baby” Sangmanee Klong SuanPluResort នៅ​សង្វៀន ONE: NO SURRENDER III ដែល​គ្មាន​នរណា​អាច​ជឿ​បានឡើយ​។

Kulabdam ខ្លាំង​ខាង​ទាត់​ក្រោម

​បើសិន Kulabdam មិនអាច​ប្រើ​កណ្ដាប់ដៃ​លឿនៗ​ទេ គេ​អាច​បំបាក់​គូប្រកួត​ដោយ​ការ​ទាត់​ក្រោម​សិន​។

​នេះ​ជា​ស្នៀត​ដែល​ម្ចាស់​ខ្សែក្រវាត់​សង្វៀន Lumpinee Stadium ពីរ​សម័យ​ធ្លាប់ធ្វើ​កន្លងទៅ​។ ក្បាច់​ទាត់​ក្រោម​របស់គេ​ពិតជា​ល្អ​ខ្លាំងណាស់ មុននឹង​ប្រើ​កណ្ដាប់ដៃ​បំបាក់​គូប្រកួត​។ សិស្ស​គុន​ក្លិប Fairtex អាច​នឹងរង​គ្រោះថ្នាក់​បើ​មិនបាន​គិតដល់​នេះ​រឿង​។ “Left Meteorite” អាចធ្វើ​ឲ្យ​ជើង​ក្រោម​គូប្រកួត​របួស​មែន នោះ​វា​ជា​រឿង​ល្អ​ដែល​ឈានទៅ​ប្រើ​កណ្ដាប់ដៃ​ដើម្បី​យកជ័យ​ជម្នះ​។

Saemapetch មាន​ល្បឿន​លឿន​

​ខណៈ Kulabdam មាន​កណ្ដាប់ដៃ​ឆ្វេង​ដ៏​សាហាវ និង ពិបាក​ទស្សន៍ទាយ​បាន Saemapetch គឺជា​អ្នកជំនាញ​ស្នៀត​វ៉ៃ​ចូល​លឿនៗ​ម្នាក់​។ គេ​ត្រូវការពារ​ឲ្យ​ល្អ​កុំ​ឲ្យ​ដៃគូ​វាយ​សន្លប់​ដោយ​កណ្ដាប់ដៃ ហើយ បន្ទាប់មក គេ​អាច​ប្រើ​ស្នៀត​របស់ខ្លួន​ដើម្បី​ផ្ដួល​ដៃគូ​វិញ​។​

​កីឡាករ​មកពី​ក្លិប Fairtex មាន​ស្នៀត​ប្រដាល់សកល​ល្អ និង​ដើរ​សំដៅ​ដៃគូ​បានល្អ​ថែម​ប្រយុទ្ធ​លឿនៗ​បាន​គ្រប់ពេល​។

Saemapetch ជំនាញ​ខាង​គេច

​គេ​ជា​កីឡាករ​ម្នាក់​ពូកែ​គេច និង​ធ្វើ​ឲ្យ​ដៃគូ​ខកខាន​ក្នុងការ​វ៉ៃ​ចូល​កណ្ដាប់ដៃ មុនគេ​វាយបក​ទៅវិញ​ល្អ​ណាស់​។ Saemapetch អាច​ទប់​ការ​ទាត់​ក្រោម​បានល្អ ហើយ​បន្ទាប់មក​គេ​អាច​វាយបក​ដោយ​ការ​ទាត់​ខាងលើ​វិញ​ផង​។ គេ​មិន​ឲ្យ​គូប្រកួត​ទាត់​ស្មង​ងាយៗ​ទេ និង​វាយបក​ល្អ​ដោយ​កណ្ដាប់ដៃ​ទៅវិញ​។

​គេ​មាន​ចលនា​ល្អ ដែលជា​រឿង​សំខាន់​។ បើ Kulabdam មិន​នឹក​ដល់​ស្នៀត​ទាំងនេះ ច្បាស់​ជា​អាច​សន្លប់​របស់​កូនសិស្ស​មកពី​ក្លិប Fairtex មិន​ខាន​។

​សុទ្ធតែ​ខ្លាំងៗ​ដូចគ្នា តើន​រណា​ជា​អ្នកឈ្នះ​ទៅ​សម្រាប់​ថ្ងៃទី ២៨ ឧសភា​នេះ​?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ស្ថាប័នអន្តោប្រវេសន៍កម្ពុជា-ឡាវ ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ជីវិតកម្សាន្ដ២៧ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម