Connect with us

កីឡា

យុវជ​នម្នាក់លេងបាល់ទាត់របួស​​ជើងស្ដាំរ៉ាំរ៉ៃ បង្ខំចិត្តឱ្យគ្រូពេទ្យកាត់ជើងម្ខាង​

បានផុស

នៅ

យុវជន​ សៀក យ៉ានុត មាន​អាយុ ១៦ ឆ្នាំ រស់​នៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ បាន​រង​របួស​ជើង​រ៉ាំរ៉ៃ ដោយសារ​លេង​កីឡាបាល់ទាត់ ក្លាយ​ជា​ជំងឺ​មហា​រីកធ្ងន់ធ្ងរ ចាំ​បាច់​​ត្រូវ​កាត់​ជើង​ស្ដាំ​ត្រឹម​គល់​ភ្លៅ នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ បាន​ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជារទេះរុញជនពិការ អង្ករ ត្រីខ ទឹកសុទ្ធ ទឹកដោះគោ ស្ករស ទៅជួយឧបត្ថម្ភសម្រាលដល់ការលំបាករបស់ក្រុមគ្រួសារប្អូនប្រុស សៀក យ៉ានុត ក្នុងពេល​កំពុង​គេង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យ។

បន្ទាប់ពីការវះកាត់ព្យាបាលបានជាសះស្បើយរួចហើយ ប្រធានសាខាកាកបាទក្រហម នឹងរៀប​ចំ​ចាត់​ចែងធ្វើ​ជើង​សិប្បនិម្មិតជូនប្អូនប្រុស សៀក យ៉ានុត ដើម្បី​ភាពងាយស្រួលក្នុងការធ្វើដំណើរ និង​ទៅសាលារៀនសូត្របាន។

ក្រុមគ្រួសាររបស់ប្អូនប្រុស សៀក យ៉ានុត សូមគោរពថ្លែងអំណរ​គុណយ៉ាងជ្រាល​ជ្រៅជាទីបំផុត​ជូន​ចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា រាជធានី​ភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែល​បាន​យកចិត្តទុកដាក់គិតគូរខ្ពស់ជួយដល់ប្អូនប្រុស សៀក យ៉ានុត។

កាលថ្ងៃទី ២៦ ខែ ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានជួយឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនដល់ប្អូនប្រុស សៀក យ៉ានុត ដើម្បី​ជួយ​សម្រាល​ដល់ការលំបាកចំពោះមុខផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម