Connect with us

កីឡា

អបអរ​សាទរ​ Chelsea​ ឈ្នះ​ជើង​ឯក​កំពូល​អឺរ៉ុប​ UCL​ ២០២១​

បានផុស

នៅ

ក្រុម​តោខៀវ​ Chelsea បានក្លាយ​ជា​អធិរាជ​សមរភូមិ​វាល​ស្មៅ​​ក្រប​ខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League រដូវ​កាល​​២០២០-២០២១ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​គូ​ប្រជែង​មក​ពី​អង់គ្លេស​ជា​មួយ​គ្នា​ Manchester City ដោយ​លទ្ធផល ១-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ដំណើរ​ការ​​ប្រកួត​វគ្គ​ជម្រុះ​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ ការ​ប្រកួត​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ទី​ក្រុង Porto ប្រទេស​ព័រទុយហ្គាល់ ដែល​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​គឺ​សុទ្ធ​តែ​ប្រចាំ​នៅ​លីគ​កំពូល​អង្គ​អង់គ្លេស។

វគ្គ​ផ្តាច់​ព្រ័ត្រ​យប់​មិញ​នេះ​គ្រាប់​បាល់​កើត​ឡើង​តែ​១​គ្រាប់​គត់​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Kai Haverts នៅ​នាទី​៤២​នៃ​វគ្គ​ទី​១ បន្ទាប់​ពី​ Mason Mount បញ្ជូន​បាល់ឲ្យ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ស្រប​ពេល​តំបន់​ការពារ​កណ្តាល​របស់មេឃខៀវ Man City ហាក់​ចន្លោះ​ប្រហោង។

យប់​មិញ​នេះ Chelsea ធ្វើ​បាន​យ៉ាង​ល្អ​​ទាំង​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ​សម្រាប់​​៤៥​នាទី​ដំបូង បើ​ទោះ​បី​ជា Manchester City បាន​គ្រប់​គ្រង​បាល់​ច្រើន​ជាង​ក៏​ដោយ។ វគ្គ​ទី​២ Man City រឹត​តែ​គ្រប់​គ្រង​បាល់​ច្រើន​ឡើង និង​ដាក់​សម្ពាធ​ខ្លាំង ប៉ុន្តែតោខៀវ​បាន​ប្រឹង​ការពារ​យ៉ាង​ល្អ។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ Chelsea ឈ្នះ​ជើង​ឯក​ក្របខណ្ឌ​បាល់ទាត់​កំពូល​ទ្វីប​អឺរ៉ុប​នេះ​ជា​លើក​ទី​២ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប បន្ទាប់​ពី​ឈ្នះ​លើក​ទី១​ក្នុង​រដូវ​កាល​២០១១-១២។

រឿង​មួយ​គួរ​ឲ្យ​កត់​សំគាល់​ទៀត​នោះ សម្រាប់​ឈ្នះ​ជើង​ឯក UCL ទាំង​ពីរ​នេះ​សុទ្ធ​តែ​គ្រូ​បង្វឹក​ដឹក​នាំ​ពាក់​កណ្តាល​​រដូវ​កាល​ដូច​គ្នា​ ​គឺ​លោក Roberto Di Matteo ដឹក​នាំ​រដូវ​កាល​ ២០១១-១២​បន្ត​ពី​លោក Carlo Ancelotti ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ក៏​ឈ្នះ​ជើង ហើយ​ចុង​ក្រោយ​នេះ​លោក Thomas Tuchel ដឹក​នាំ​ពាក់​កណ្តាល​រដូវ​កាល​បន្តពី​ Frank Lampard ដែល​ត្រូវ​បាន​បណ្តេញ​ចេញ ក៏​ឈ្នះ​ដែរ។

រហូត​ដល់​ពេល​នេះ​ ក្រុមមក​ពី​ប្រទេស​​​អង់គ្លេស​មាន​តែ​៥​ក្រុម​ប៉ុណ្ណោះ​ដែល​ធ្លាប់​​​ឈ្នះ​ពាន​អឺរ៉ុប UEFA Champions League ​គឺ​ក្រុម​ Liverpool ៦​ដង, Manchester United ៣​ដង, Nottingham Forest ២​ដង, Chelsea ២​ដង​ និង​Aston Villa ១​ដង៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail & UEFA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

វិសាខា និង បឹងកេត មានភាគរយខ្ពស់ឡើងវគ្គ Top 4 លីគកំពូលកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

​ខ្មែរ​រស់​នៅ​​កូរ៉េ​ខាង​ត្បូង​​ជាង​៣០០០​នាក់​ រៀប​ចំ​​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​​​​

សន្តិសុខសង្គម៥ ម៉ោង មុន

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ បញ្ជូន​អ្នក​លក់​គ្រឿងញៀន​តែ ​១៥​នាក់​ទេ​ ​ទៅ​តុលាការ​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ​ បន្ត​​ធ្វើ​ការងារ​យ៉ាង​ស្អិត​​ល្មួត​ ​ដើម្បី​សម្រួល​ឱ្យ​ពល​ករ​ខ្មែរ មក​ស្រុក​កំណើត​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​​​​

សន្តិសុខសង្គម៥ ម៉ោង មុន

ផ្ដន្ទាទោស​ កើត សារ៉ាយ ដាក់​ពន្ធនាគារ​កំណត់​២០​ខែ ​តែ​អនុវត្ត​១៤​ខែ​

Sokha Hotels

ព័ត៌មានពេញនិយម