Connect with us

កីឡា

លោក​វេជ្ជ​.​សុក សារឿន ត្រូវបានតែងតាំង​ជា​ប្រធាន​អនុគណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ពីង​នៃ CAMSOC

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ កាលពី​ល្ងាច​ថ្ងៃ ទី​២ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​តែងតាំង​លោក​ព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ពីង​នៃ CAMS OC ជំនួស​លោក​វេជ្ជបណ្ឌិត ស្តើង ជា ដែល​បានទទួល​មរណភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះ​ជា​កិច្ចប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថោង ខុន​ដើម្បី​ប្រកាស​តែងតាំង​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​និង​ដូ​ពីង​អម​គណៈកម្មាធិការ​ជាតិ CAMSOC បន្ទាប់ពី​ទទួលបាន​ការសម្រេច​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣( CAMSOC) កាលពីពេល​ថ្មីៗ​នេះ​។

លោក​ព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការងារ​វេជ្ជសាស្ត្រ​កីឡា។ គណៈកម្មការ​វេជ្ជ​សាស្ត្រ និង​ដូ​ពីង​នឹង​បន្ត​ជួយ​ដល់​ការថែរក្សា​សុខុមាល​ភាព ជួយ​ដល់​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​កីឡាករ កីឡាការិនី ព្រមទាំង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ ក្នុងការ​ថែទាំ​សុខភាព​ក្រុម​អត្ត​ព​លិ​ក ក្នុងការ​ហ្វឹកហាត់ និង​ត្រៀម​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ទៀតផង​។

ក្រោយពី​ការប្រកាស​តែងតាំង​ជា​ផ្លូវការ​នេះហើយ ​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត​សុក​សារឿន​នឹង​ទៅ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​គណៈ កម្ម​ការ​វេជ្ជសាស្ត្រ​នៃ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ទៀតផង ហើយ​ពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ លោក​ក៏​នឹង​ក្លាយ ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ស៊ី​ហ្គេម តាម​លំនាំ​នៃ​បណ្តា​ប្រទេស​នានា ដែល​ធ្វើ​ម្ចាស់ផ្ទះ​ដូចគ្នា​។ ជាមួយគ្នា​នោះ ប្រធាន​វេជ្ជសាស្ត្រ​ថ្មី​រូប​នេះ ​ក៏​ត្រៀមខ្លួន ក្នុងការ​រៀបចំ​កីឡាករ កីឡាការិនី និង​ការចូលរួម​ប្រជុំ​ជាមួយ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​វៀត​ណាមនា​ចុងឆ្នាំ​២០២១​នេះ ដើម្បី​ដកស្រង់​បទ​ពិសោធន៍​លើ​កិច្ចការ​វេជ្ជសាស្ត្រ​កីឡា​ និង​សារធាតុ​ដូ​ពីង​ត្រឡប់មក​រៀបចំ​សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​របស់​កម្ពុជា​ផងដែរ​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ប្រដាល់​គុន​ខ្មែរ​ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ ដើម្បី​ពង្រឹង​ជម្រើស​ជាតិ​ ខណៈសង្ឃឹម​រក​បាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម