Connect with us

កីឡា

តារា​យូធូប​ Paul និង Floyd ឡើង​វ៉ៃ​សម្តែង​៨​ទឹក​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ

បានផុស

នៅ

ការ​ប្រកួត​រវាង​អ្នក​​ប្រដាល់​មិន​ដែល​ចាញ់​ក្នុង​ប្រវត្តិ​សាស្ត្រ និង​តារា​យូធូ​ល្បី​ឈ្មោះ​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដោយ​​លទ្ធផល​ស្មើ​គ្នា បន្ទាប់​ពី​​តស៊ូ​គ្នា​៨​ទឹក​ដោយ​គ្មាន​អ្នក​សន្លប់​ ឬ​គ្រោះ​ថ្នាក់​អ្វី​គួរ​ឲ្យ​កត់​សំគាល់។

ជើង​ខ្លាំង​ប្រដាល់​សកលអាយុ​៤៤ឆ្នាំ Mayweather បាន​ចូល​និវត្ត​ពី​ប្រដាល់​សកល​អាជីព​ បន្ទាប់​ពីកំណត់​ត្រា​ប្រកួត​៥០​លើក​ ឈ្នះ​ទាំង​អស់ ប៉ុន្តែ​ការ​វិល​ត្រឡប់​មក​សង្វៀន​លើក​នេះ​​ប្រកួត​ត្រឹម​៨​ទឹក​ប៉ុណ្ណោះ​ជា​មួយ​តារា​ល្បី​ឈ្មោះ​តាមតារា​យូធូប Logan Paul ដែល​មាន​អ្នក​គាំទ្រ​តាម​បណ្តាញសង្គម ៦៦​លាន​នាក់។

Mayweather បាន​យក​ឈ្នះ​ជើង​ខ្លាំង​លើ​លោក​ដូច​ជា Manny Pacquiao, Canelo Álvarez និង​ Ricky Hatton ជា​ដើម​ដែល​បាន​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់។ ចំណែក Paul​ ធ្លាប់​​បាន​​ឈាន​ដល់​សប្តាហ៍​ទី​៤​នៃ​ការ​ប្រកួត​ចម្រៀង​ The Masked Singer។

តារាយូធូប Paul (ឆ្វេង) និង Mayweather (ស្តាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ការ​តស៊ូ​គ្នា​ចំនួន​​៨​ទឹក​ពេញ គ្មាន​នរណា​ម្នាក់​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ទេ។  Paul វ៉ៃ​​ដល់​គោល​ដៅ​២៨​ដៃ​​ក្នុង​ចំណោម​ចេញ​កណ្តាប់​ដៃ​​​ទាំង​អស់​២១៧ ខណៈ Mayweather វ៉ៃ​ដល់​គោល​ដៅ​៤៣​ដៃ​ក្នុង​ចំណោម​កណ្តាប់​ដៃ​ទាំង​អស់​របស់​គាត់​ចេញ​១០៧។

​ការ​ប្រកួត​នេះ​គ្មាន​ចៅ​ក្រម​កាត់​សេចក្តី​ទេ​ ហើយ​លក្ខន្តិកៈ​​គឺ​​តែ​​ត្រូវ​បញ្ចប់​ដោយ​មាន​អ្នក​សន្លប់​ទើប​មាន​អ្នកឈ្នះ និង​ចាញ់ ប៉ុន្តែ​ដោយ​សារ​គ្មាន​អ្នក​សន្លប់​ ដូច្នេះ​លទ្ធផល​ស្មើ​គ្នា។

 Mayweather បាន​និយាយក្រោយ​ចប់​ការ​ប្រកួត​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ខ្ញុំមិន​មែន​​អាយុ​២១​ឆ្នាំ។ Paul ពិត​ជា​ល្អ ខ្លាំង​ជាង​អ្វី​ដែល​ខ្ញុំ​គិត»។

ទន្ទឹម​ជា​មួយ​គ្នា តារា​យូធូប Paul បាន​និយាយ​ថា ៖«​វា​ពិត​ជា​ពិសេស​អស្ចារ្យ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​រីក​រាយ​ដែល​បាន​ប្រកួត​នេះ»។

ទោះ​បី​ជា​គេ​មិន​បាន​បង្ហាញ​ផ្លូវ​ការ​ពី​ចំណូល​ដែល​ទទួល​បាន​សម្រាប់​ការ​ប្រកួត​នេះ ក៏​អ្នក​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រាក់មិន​ស្ទើរ​ដែរ​ពី​ការ​លក់​អ្នក​ចូល​ទស្សនា (Pay-per-view) ម្នាក់​៤៩.៩៩​ដុល្លារ​ និង​ពី​ការ​លក់​សំបុត្រ​ដល់​​អ្នក​ចូល​មើល​​ផ្ទាល់​រាប់​ពាន់​នាក់​នៅសង្វៀន Hard Rock Stadium សហរដ្ឋ​អាមេរិក។

Mayweather បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា គាត់​រំពឹង​ទទួល​បាន​ចន្លោះ​ពី​៥០​ ទៅ​១០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​ប្រកួត​នេះ ខណៈ Paul ទទួល​បាន ២៥០ ០០០​ដុល្លារ និង​កាត់​១០​%​ពីចំណូល pay-per-view៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម