សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បោះឆ្នោត​រើស​ប្រធាន​អាណត្តិ​ថ្មី​ឆ្នាំ ២០២១-២០២៤
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បោះឆ្នោត​រើស​ប្រធាន​អាណត្តិ​ថ្មី​ឆ្នាំ ២០២១-២០២៤

បានផុស

នៅ

លោក អ៊ូ រតនា បាន​ក្លាយជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា អាណត្តិ​ទី​៤ ឆ្នាំ​២០២១-២០២៤ បន្ទាប់ពី​សមាជិក​ប្រតិបត្តិ និង​ក្លិប​ចំនួន​១២ សម្រេច​បោះ ឆ្នោត​ជូន​នៅក្នុង​មហាសន្និបាត​បញ្ចប់​អា ណ​ត្តិ​ទី​៣ នៅ​អគារ​ទីស្នាក់ការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១២​មិថុនា​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អាណត្តិ​ថ្មី​ទី​៤ ឆ្នាំ​២០២១- ២០២៤​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុ​ជាមាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៩​រូប ក្នុងនោះ​លោក អ៊ូ រតនា ជា​ប្រធាន​ថ្មី លោក សុខ មុនី លោក រស់ មុនិន្ទៈ លោក គិ​ន ឆេង​លី លោក លី សុធា លោក ឡុង សុផាត លោក សំ សុខ​យី និង​លោក ជា ហុង​រី ជា​អនុប្រធាន លោក យ៉ាំ ថៃ​សាន ជា​អគ្គ​លេ ខា​ធិ​ការ លោក លាង ណា​រិ​ទ្ធ លោក អាំ សុផល លោក ម៉ិច សីហា អគ្គលេខាធិការរង លោកស្រី ញឹម ម៉ី អគ្គហិរញ្ញិក លោក ស្រី ប៉ុក ករុណា អគ្គហិរញ្ញិក​រង លោក ប៊ូ វិ​រៈ លោក គង់ ហួន លោក កៅ មករា លោក ទេព ជីវ​សុខុម និង​លោក ម៉េង សៅ​ណេង ជា​សមាជិក​។

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានរៀបចំ​មហាសន្និបាត​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បញ្ចប់​អាណត្តិ​ទី​៣ និង​បន្ត​អាណត្តិ​ទី​៤ ឆ្នាំ ២០២១-២០២៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក វ៉ា​ត់ ចំរើន រដ្ឋ​លេ ខា​ធិ​ការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​អាណត្តិ​ចាស់​នៅ​អគារ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕

អត្ថបទ៖ ​វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រង្វាន់​ធំ $10,000 បាន​ផ្លាស់​ប្តូរជីវិត​អ្នកលក់​ចាប់ហួយ​ទាំងស្រុង​ក្នុងពេល​លំបាក​នា​សម័យ​កូ​វីដ19

កីឡា៣២ នាទី មុន

ជូនពរ​អត្ត​ព​លិ​ក​កម្ពុជា ក្នុងការ​ប្រកួត Tokyo Olympic Games 2020 ល្ងាច​នេះ

ព័ត៌មានជាតិ៣៨ នាទី មុន

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ១​លាន​ដូ​ស​បន្ថែម​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

ជីវិតកម្សាន្ដ៤៣ នាទី មុន

ភរិយា​ស្ដេច​ប្រដាល់ អេ ភូ​ថង បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ស្វាមី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការងារ ជួសជុលផ្លូវ​មេតុង​មេ ដាក់លូ សាងសង់ក្បាលលូ និង​ដាក់​ស្លាកព័ត៌មាន នៅ​ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services