Connect with us

កីឡា

CAMSOC​រៀបចំ​បង្កើត​គណៈកម្មកា​រ​អ្នកស្ម័គ្រចិត្ត​សម្រាប់​បម្រើ​ស៊ី​ហ្គេម​ឆ្នាំ ២០២៣

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC)​បាន​ចាត់ទុកថា គណៈកម្មការ​អ្នកស្ម័គ្រចិត្ត ជា​គណៈកម្មការ​ពិសេស​មួយ​សម្រាប់​ប្រមូលផ្ដុំ​នូវ​ធនធានមនុស្ស ឬ​កងកម្លាំង​ការងារ​ដ៏​សំខាន់ សម្រាប់​ជួយ​ដល់​ព្រឹត្តិការណ៍​រៀបចំ​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដែល​បាន​បង្កើតឡើង​នោះ​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​របស់លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី៣២ឆ្នាំ​២០២៣(CAMSOC) កាលពី​ព្រឹក​ថ្ងៃទី១៥​មិថុនា​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ វ៉ា​ត់ ចំរើន​ ឲ្យ​ដឹង​ទៀត​នោះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹក​មិញ​នេះ​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០ ២៣ (CAMSOC) ​ដែល​ជា​ប្រធាន​អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ផែនការ​សកម្មភាព​នៃ​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​នេះ​។​

លោក​បណ្ឌិត​ ថោង ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​ការគ្រប់គ្រង​ការរៀបចំ​ផែនការ​និង​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​របស់លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា ដែល​ធ្លាប់មាន​បទពិសោធន៍​ខ្ពស់​ដែរ​។ យើង​ឃើញថា អ្វីដែល​ជ្រើសរើស​នៃ​ការរៀបចំ​របៀប​នៅក្នុង​បទ​បង្ហាញ​នេះ​ គឺមាន​ភាព​លម្អិត​ល្អ​និង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ហើយ​បាន​ដាក់ចេញ​នូវ​យន្ដការ​ប្រទាក់ក្រឡា​គ្នា​បាន​យ៉ាង​ល្អ​ទាំង​ការបណ្ដុះបណ្ដាល​ទាំង​ប្រភព​នៃ​ការរៀបចំ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ហើយក៏​ដូចជា​ការធ្វើ​ឲ្យ​អ្នកស្ម័គ្រចិត្ត ក៏មាន​សមត្ថភាព​គ្រប់ គ្រាន់​ក្នុង​ការធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទាំងមូល​ជោគជ័យ​ឬ​មិន​ជោគជ័យ​ទៅលើ​អ្នកស្ម័គ្រចិត្ត​ដែលមាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុងពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។

លោក​បន្ថែមថា នេះ​ជាការ​ពិនិត្យឡើងវិញ​ហើយ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការរៀបចំ​ច្បាស់លាស់​អំពី​ឯកសារ​យុទ្ធសាស្ត្រ​នយោបាយ​ និង​ផែនការ​សកម្មភាព​ការងារ​របស់ខ្លួន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​រហូតដល់​ឆ្នាំ ២០២៣​ដែល​យើង​ត្រូវការ​ប្រមាណ​១​ម៉ឺន​នាក់​។ នៅក្នុង​ចំនួន​នេះ​អ្នកស្ម័គ្រចិត្ត​ នៅក្នុង​ប្រទេស​និង​អ្នកស្ម័គ្រចិត្ត​នៅក្រៅ​ប្រទេស​ ហើយ​ជនពិការ​ ក៏ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ដែរ រួមទាំង​មនុស្ស​ចាស់ៗ​ក្នុង​កម្រិត​ណាមួយ​ដែល​គាត់​នៅមាន​កាយសម្បទា​អាច​ធ្វើការ​បានដឹង​ព័ត៌មាន​ក៏​អាច​ចូលក្នុង​រួម​ក្នុង​ក្រុម​អ្នកស្ម័គ្រចិត្ត​បានដែរ​ដូចជា​គ្រូបង្វឹក មន្ត្រី កីឡាករ​ចាស់ៗ ដែល​គាត់​ចង់ឃើញ និង​ចង់​ចូលរួម ពោលគឺ​បើកចំហ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។​

ជាទូទៅ​ការរៀបចំ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត គឺ​ការរៀបចំ​កម្លាំង​មនុស្ស​ឲ្យ​ពេញលក្ខណៈ ក្រៅពី​កម្លាំង​ជំនាញ ក្រៅពី​កម្លាំង​បច្ចេកទេស គឺ​កម្លាំង​អ្នកស្ម័គ្រចិត្ត​នេះហើយ ដែលជា​តម្លៃ​ពិសេស សម្រាប់​ជោគជ័យ​នៃ​ស៊ី​ហ្គេម បើ​ខ្វះ​ពួកគាត់​គឺ​កម្លាំង​របស់​យើង​មិន​គ្រប់គ្រាន់​ទេ អ៉ីចឹង​នៅក្នុង​នេះ គឺ​យើង​បានធ្វើ​ទៅតាម​ផែនការមេ​របស់​ស៊ី​ហ្គេម ដោយ​រលូន​ហើយ​មាន​ទំនុកចិត្ត​ខ្ពស់​នៅ ក្នុងការ​រៀបចំ​។​

លោក​បណ្ឌិត​បន្ថែមទៀត​ថា ក្នុង​ឆ្នាំ​២០២១ នេះ ឯកសារ​យុទ្ធសាស្ត្រ ឯកសារ​ការងារ​នានា ត្រូវតែ​រៀបចំ​ឲ្យ​បាន​រួចរាល់​ទាំងអស់ ហើយ​នៅ​ឆ្នាំ​២០២២ គឺ​យើង​គ្រាន់តែ​ចាប់ផ្តើម​ធ្វើការ​តាម​ផែន​ការដែល​បានរៀបចំ​នេះ​ប៉ុណ្ណោះ មានន័យថា ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​មួយ គឺ​ត្រូវ​បានរៀបចំ​ជា​ឯកសារ​យុទ្ធសាស្ត្រ ឯកសារ​សំខាន់ៗ​នៅក្នុង​ជំនាញ​នីមួយៗ​ដែល​ហៅថា​សៀវភៅ​ការងារ​ឬ​សៀវភៅ​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដើម្បី​តម្រង់​ទិស​ការងារ​រប​ស់​ខ្លួន​ឆ្ពោះ ទៅរក​គោលដៅ​ច្បាស់លាស់​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

ចំពោះ​ការបណ្តុះបណ្តាល​អ្នក​ស្ម័គ្រ​ចិត្រ​ជា ទូទៅ គឺ​នឹង​ធ្វើឡើង​មុន​រយៈពេល​៦​ខែ មុន​ហ្គេម​ចូលមក​ដល់ ពោលគឺ​នៅ​ចុងឆ្នាំ​២០២២ យើង​នឹង​បើក​ការបណ្តុះបណ្តាល​ដោយផ្ទាល់​។ ប៉ុន្តែ​មុន​រយៈ​ពេលនេះ យើង​នឹង​អាច​ចែកជូន​នូវ​មេរៀន ឬ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ជំហានៗ​ជា មុន​សិន​។ អ្នកស្ម័គ្រចិត្ត​ទាំងអស់​ត្រូវតែ​ទទួលបាន នៅក្នុង​វគ្គ​អប់រំ​បណ្តុះបណ្តាល ដើម្បី​ឲ្យ​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​ថា តើ​ពួកគាត់​ត្រូវ​ធ្វើ​អ្វីខ្លះ រៀបចំខ្លួន​យ៉ាងណាខ្លះ ក្នុង​គោលដៅ​ទទួល ស្វាគមន៍​ភ្ញៀវ​មក​ស៊ីហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៤ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម