Connect with us

កីឡា

អន្តរកាលកូវីដ អ្នកគាំទ្រមើលផ្ទាល់ជាង៦ម៉ឺននាក់នៅ​មុខកំណត់ត្រា Ronaldo

បានផុស

នៅ

ការ​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F នៃ​ជើង​ឯក​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០២០ រវាង​ម្ចាស់​ផ្ទះ​ហុងគ្រី និង​ព័រទុយហ្គាល់​យប់​មិន​​អាច​ចាត់​ទុក​ជា​ពេល​ដែល​មាន​ទស្សនា​បាល់ទាត់​ច្រើន​បំផុតនៅ​អឺរ៉ុប​កំឡុង​ពេល​អន្តរកាល​កូវីដ-១៩។

នៅ​កីឡដ្ឋាន Puskas Arena ក្នុង​ទី​ក្រុង​ Budapest ប្រទេស​ហុងគ្រី​យប់​មិញ​នេះ​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ចំនួន​៦១០០០​នាក់​ដែល​ត្រូវ​សារព័ត៌មាន​បាន​ផ្សាយ​ថា អ្នក​គាំទ្រ​ទាំង​អស់​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ពេញ​លេញ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី​១​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ ថ្វី​បើ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់​បាន​ព្យាយាម​សម្រុក​ខ្លាំង​ក៏​ដោយ។ សូម្បី​ឈាន​​ចូល​ការ​ប្រកួត​វគ្គ​ទី​២​ស្ទើរ​២០​នាទី​ក៏​​នៅ​តែ​គ្មាន​គ្រាប់​បាល់ ប៉ុន្តែ​នៅ​ចុង​ម៉ោង​ទើប​ព័រទុយហ្គាល់​បំបែក​ភាព​ស្ងាត់​ស្ងៀម​របស់​អ្នក​ទស្សនាស្ទើរ​ពេញ​កីឡដ្ឋាន​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ។

៣​គ្រាប់​ជ័យជម្នះ​របស់​ព័រទុយហ្គាល់​លើ​ហុង​គ្រី​បាន​កើត​ឡើង​ បន្ទាប់​ពីគ្រូ​បង្វឹក​របស់​ព័រទុយហ្គាល់​បាន​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល​ពីរ​បី​នាក់។ សមាជិក​ដូរ​ចូល​ថ្មី Guerreiro ស៊ុត​គ្រាប់​បាល់​នាំ​មុខ ១-០ នៅ​នាទី​ទី​៨៤ មុន​ពេល​តារា​ឆ្នើម​គ្រប់​សម័យ​កាល Ronaldo ស៊ុត​ប៉េណាល់ទី​សម្រេច​នៅ​នាទី​៨៧ និង​រក​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៩០+២។

តាម​រយៈ​គ្រាប់​បាល់​នេះ Christiano Ronaldo បាន​បង្កើត​កំណត់​ត្រា​ជា​​ច្រើន។ រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ទី​១​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​​ជើង​ឯក​ទ្វីប​អឺរ៉ុប (Euro) ៥​រដូវ​កាល​ជាប់​គ្នា​គឺ​ឆ្នាំ​២០០៤, ២០០៨, ២០១២, ២០១៦ និង​២០២០ និង​រក​គ្រាប់​បាល់​បាន​ទាំង​៥​សម័យ​កាល។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ការ​ប្រកួត​រាល់​៤​ឆ្នាំ​ម្តង។

ជា​មួយ​គ្នា​នេះ Ronaldo ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុតគ្រប់​សម័យ​កាល​នៅ​ UEFA European Championship និង​បាន​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ច្រើន​បំផុត​​របស់​លោក Michel Platini ដែល​រក​បាន​៩​គ្រាប់​ដែល​ពេល​នេះ Ronaldo រក​បាន​១១​គ្រាប់​នៅ​ពាន​រង្វាន់​អឺរ៉ុប​នេះ។

សម្រាប់​គ្រាប់​បាល់​អន្តរជាតិ​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ Ronaldo រក​បាន​១០៦​គ្រាប់​ហើយ​ និង​មាន​ពេល​ជា​ច្រើន​ទៀត​ដើម្បី​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិក្នុង​ពិភព​លោក​គឺ​កីឡាករអ៉ីរ៉ង់ Ali Daei ដែល​រក​បាន​១០៩​គ្រាប់ ប៉ុន្តែ​ចូល​និវត្តរ៍តាំង​ពី​ឆ្នាំ​១៩៩៤៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម