Connect with us

កីឡា

កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ នឹងប្តូរសក់ទៅពណ៌ទង់ដែង បើធ្វើរឿងនេះបាននៅយូរ៉ូ

បានផុស

នៅ

កីឡាករ Phil Foden របស់អង់គ្លេសបាននិយាយថា មិត្តរួមក្រុមរបស់ខ្លួន បានយល់ព្រមលាបសក់ពណ៌ទង់ដែងតាមខ្លួន ប្រសិនបើពួកគេឈ្នះជើងឯកអឺរ៉ុប។

កីឡាករ Phil Foden

កីឡាករ Foden បានបង្កភាពភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមមុនព្រឹត្តិការណ៍នេះមកដល់ នៅពេលរូបគេបានចែករំលែករូបភាពសក់ខ្លីរបស់ខ្លួន ដូចទៅនឹងអតីតកីឡាករឆ្នើម Paul Gascoigne របស់អង់គ្លេស កាលពីយូរ៉ូឆ្នាំ១៩៩៦។

កីឡាករវ័យ២១ឆ្នាំរូបនេះនិយាយថា គាត់បានបញ្ចុះបញ្ចូលមិត្តរួមក្រុមរបស់គាត់ ឲ្យយកម៉ូដសក់តាមខ្លួនប្រសិនបើពួកគេឈ្នះពានរង្វាន់ដ៏ធំលើកដំបូង ក្នុងរយៈពេល ៥៥ ឆ្នាំ។

អតីតកីឡាករឆ្នើមរបស់អង់គ្លេស Paul Gascoigne

Foden ប្រាប់ TalkSport ថា “ប្រសិនបើយើងឈ្នះវា ខ្ញុំបានប្រាប់ក្រុមថា ពួកគេត្រូវកាត់សក់ដូចខ្ញុំដែរ។ ពួកគេទាំងអស់គ្នាបានឯកភាពហើយសង្ឃឹមថា ប្រសិនបើយើងឈ្នះ អ្នកនឹងឃើញមនុស្សគ្រប់គ្នាកាត់សក់ដូចគ្នា”។

គួរបញ្ជាក់ថា អង់គ្លេសនឹងប៉ះសាធារណរដ្ឋឆែក ក្នុងការប្រកួតចុងក្រោយនៃពូល D នៅពហុកីឡដ្ឋាន Wembley ថ្ងៃអង្គារស្អែកនេះ។ លទ្ធផលត្រឹមស្មើ គឺគ្រប់គ្រាន់ដើម្បីឲ្យអង់គ្លេស ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីតាលី បង្កើតប្រវត្តិសាស្រ្តមួយនៅយូរ៉ូ ក្រោយឈ្នះ វែលស៍ ១-០ យប់មិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម