Connect with us

កីឡា

ត្រឹមមួយយប់ រកឃើញដល់ទៅ៤ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ

បានផុស

នៅ

បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន៤គូក្នុងពូល A និងពូល B កាលពីយប់មិញនេះ គេបានរកឃើញ៤ក្រុមទៀត ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០។

សម្រាប់ពូល A ២ក្រុមដែលបានឡើងទៅកាន់វគ្គបន្ទាប់គឺ ប៊ែលហ្សិកនិងដាណឺម៉ាក ចំណែកក្រុមធ្លាក់គឺរុស្ស៊ី រីឯក្រុមចាំអ៊ុតមើលលេខ៣ល្អគឺ ហ្វាំងឡង់។

ប៊ែលហ្សិកបានយកឈ្នះ ហ្វាំងឡង់ ដោយលទ្ធផល ២-០ ស្របពេល រុស្ស៊ី ចាញ់ដាណឺម៉ាក ៤-១។ ប៊ែលហ្សិក ឈរលេខ១មាន៩ពិន្ទុពេញ ខណៈក្រុមលេខ២ដល់លេខ៤ មាន៣ពិន្ទុដូចគ្នាទាំងអស់ខុសតែគ្រាប់បាល់ប៉ុណ្ណោះ។

សម្រាប់ពូល C ឯណោះវិញ ក្រុមដែលបានឡើងទៅកាន់វគ្គបន្ទាប់គឺ ហូឡង់ និងអូទ្រីស ចំណែកក្រុមធ្លាក់គឺម៉ាសេដូនីខាងជើង រីឯក្រុមចាំអ៊ុតមើលលេខ៣ល្អគឺ អ៊ុយក្រែន។

ហូឡង់បានបំបាក់ ម៉ាសេដូនីខាងជើង ដោយលទ្ធផល ៣-០ ខណៈអូទ្រីសឈ្នះ អ៊ុយក្រែន ១-០៕

ដោយ៖ Vann Vann

ចុចអាន៖ កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ នឹងប្តូរសក់ទៅពណ៌ទង់ដែង បើធ្វើរឿងនេះបាននៅយូរ៉ូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម