Connect with us

កីឡា

មិន​ទាន់​ប្រកួត​បញ្ចប់​ពូល​ តែ​អង់គ្លេស​ធានា​កៅអី​ Euro វគ្គ​១៦​ក្រុមហើយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​ឡើង​ទៅវគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ជើង​ឯក​ទ្វីប​អឺរ៉ុប Euro 2020 បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន និង​ហ្វាំងឡង់​បាន​បញ្ចប់​​ការ​ប្រកួត​ក្នុង​ពូល​នៅ​ចំណាត់​ថ្នាក់​លេខ​៣​​ដោយ​មាន​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។

ដូច្នេះ​មាន​ន័យ​ថា ប្រសិនបើ​ក្រុម​របស់​លោក Gareth Southgate ចាញ់​ក្រុម​សាធារណៈ​រដ្ឋ​ឆែក​នា​រាត្រី​នេះ​ ក៏​​ពួក​គេ​នៅ​​​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ។

កីឡាករ​អង់គ្លេសអបអរកាល​ស៊ុត​ចូលក្រូអាត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់គ្លេស​បាន​​ឈ្នះ​១​ និង​ស្មើ​១​មាន​៤​ពិន្ទុ​ក្នុង​ពូល D ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជា​មួយក្រុម​កំពុង​ឈរ​លេខ​១ ឆែក​ យប់​នេះ ខណៈ​ក្រុម​លេខ​៣ ក្រូអាត ​មាន​១​ពិន្ទុ​ត្រូវ​ប្រកួត​ជា​មួយក្រុម​លេខ​៤ ​ស្កុតឡែន ដែល​មាន​១​ពិន្ទុ​ដែរ​ដើម្បី​ស្វែង​រក​ចំណាត់​ថ្នាក់​លេខ​៣​​ល្អ​ក្នុង​ពូល។

ទោះ​បី​ជា​យ៉ាង​ណា អង់គ្លេស​ត្រូវ​ការ​ឈ្នះ​នា​រាត្រី​នេះ​ដើម្បី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ឈរ​លើ​កំពូល​តារាង  និង​​​ជា​លទ្ធផល​​កម្លាំង​ជំរុញ​ទឹក​ចិត្ត​នៅ​វគ្គ​បន្ត​ទៀត បន្ទាប់​ពី​ប្រកួត​លើក​ទី​២​ជា​មួយ​ស្កុតឡែន​បាន​ត្រឹម​ស្មើ​ដែល​ជា​លទ្ធផល​មិន​ពួក​គេ​មិន​ចង់​បាន។

សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ល្អ​បំផុត​​ត្រូវ​ជ្រើស​រើស​យក​៤​ក្រុម​ពី​ពូល​ទាំង​៦​​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​វគ្គ១៦​ក្រុម​ចុង​ក្រោយ។

លោក Gareth Southgate គ្រូ​អង់គ្លេស

ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោម​មាន

  • ពូល A៖ លេខ​១ អ៊ីតាលី និង​ លេខ​២ វែល
  • ពូល B៖ លេខ​១ បែលហ្ស៊ិក និង​លេខ២ ដាណឺម៉ាក
  • ពូល C៖ លេខ​១ ហុល្លង់ និង​លេខ​២ អូទ្រីស
  • ពូល D៖ ឆែក និង អង់គ្លេស (ប្រកួត​យប់​នេះ​ដើម្បី​រក​ចំណាត់​ថ្នាក់)
  • ពូល E៖ ស៊ុយអែត
  • ពូល F៖ បារាំង

ក្រុម​ចំណាត់​ថ្នាក់​៣​​ល្អ

អង់គ្លេស ឆែក បារាំង ស៊ុយអែត និង​ស្វិស បាន​ធានាកៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​លទ្ធផល​ក្រុម​ពូល​ផ្សេង ប៉ុន្តែ​សម្រាប់​ចំណាត់​ថ្នាក់​ក្នុង​ពូល ឬ​ដៃ​គូ​ប្រកួត​វគ្គ​១៦​ក្រុម​មិន​ទាន់​ត្រូវ​បាន​កំណត់​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ standard

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

កីឡា៤១ នាទី មុន

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានអាកាសព្រះមុនីវង្ស​ សាងសង់បញ្ចប់មុនផែនការ ​ត្រៀមធ្វើពិធីតភ្ជាប់​ដើមសប្ដាហ៍ក្រោយ​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរ ទៅ ចិន ត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្ដាញជើងហោះហើរវៀតណាម-ចិន

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម