CAMSOC ចាប់ផ្តើម​យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វ ផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

CAMSOC ចាប់ផ្តើម​យុទ្ធនាការ​បំផ្ទុះ​ការ​ផ្សព្វ ផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAM SOC) បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ​យើង​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​បំផ្ទុះ​ការផ្សព្វផ្សាយ ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​របស់​កម្ពុជា ចាប់ពីពេលនេះ​ទៅ ។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ គណៈ​អចិន្ត្រៃ​យ៍​CAMSOC នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខា​CAMSOC​បន្តថា នៅក្នុង​កិច្ច ប្រជុំ​នេះដែរ លោក​បណ្ឌិត ថោង ខុន ដែលជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​ការបញ្ជ្រាប​ការយល់ដឹង​អំពី​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកាស​ថា កម្ពុជា​បានរៀបចំ​ខ្លួន​រួចជាស្រេច សម្រាប់​ការទទួល​ស្វា គម​ន៍​ភ្ញៀវ អត្ត​ព​លិ​ក ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រកបដោយ​ភាពកក់ក្តៅ​និង​ប្រកប ដោយ​ក្តីសង្ឃឹម​។ យើង​សង្ឃឹមថា ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា​នឹងធ្វើ​ឲ្យ​បានល្អ​ជាង​ស៊ី​ហ្គេម​មុនៗ​ហើយ​យើង​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​សម្រាប់​ប្រទេសជាតិ និង​កេរ្តិ៍ឈ្មោះ​ល្អ សម្រា​ប់​ប្រទេសជាតិ​ទុកជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ សម្រាប់​ជាតិ​របស់​យើង​ទៅ​ថ្ងៃក្រោយ »​។​

លោក ថោង ខុន គូសបញ្ជាក់​បន្ថែមថា «​យើង​ប្រើប្រាស់​យន្តការ​នេះ ដើម្បី​រៀបចំ​បើកសម្ពោធ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដោយ​ណែនាំ​ឲ្យ​គណៈកម្មការ​ជំនាញ​ទាំងអស់ និង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​រាជធានី​-​ខេត្ត ដែល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ប្រភេទ​កីឡា​មួយចំនួន នឹងចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះដែរ​។ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺ​យើង​ដឹង​ហើយ​ថា​រយៈពេល​ពីរ​ឆ្នាំមុន​ការប្រកួត គឺ​យើង​ត្រូវធ្វើ​ផ្សព្វ ផ្សាយ ដែល​កម្ពុជា​យើង​នៅសល់​ប្រមាណ​ពីរ​ឆ្នាំ នេះ​»​។

បើតាម​លោក​ វ៉ា​ត់ ចំរើន ឲ្យ​ដឹង​ទៀតថា សេណា​រី​យ៉ូ​នៃ​ផែនការ​យុទ្ធសាស្ត្រ​នៅក្នុង​ការ​ផ្សព្វ ផ្សាយ គឺមាន​ការផ្សព្វផ្សាយ​នៅក្នុង​ប្រទេស ដែល​យើង​ប្រើប្រាស់​យន្តការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ដែរ តាមរយៈ​ទូរទស្សន៍​ជាតិ តាមរយៈ​បណ្តាញ​ព័ត៌មាន​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅប្រទេស ដែល​យើង​យក​យន្តការ​នៅ​ខាងក្រៅ​ប្រទេស​ជា​យន្តការ​ការទូត យន្តការ​កិច្ចការបរទេស ដែល​យើង​ប្រើប្រាស់​ស្ថានទូត​កម្ពុជា​តំណាង​កុងស៊ុល​ឬ​ស្ថានទូត​កម្ពុជា​នៅឯ​ប្រទេសក្រៅ ជាពិសេស​គឺ​ប្រទេស​សមាជិក​នៃ​ស៊ី​ហ្គេម​ទាំង​១០​ប្រទេស​ខាងក្រៅ ហើយក៏​ដូចជា​ប្រទេស​មួយចំនួនទៀត​ដែលមាន​ប្រជាជន​ខ្មែរ​ច្រើន​នៅក្រៅ​ប្រទេស​ដូច អាមេរិក កាណាដា អូស្ត្រាលី​បារាំង​ជាដើម គឺថា​យើង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះហើយ​ផ្សព្វផ្សាយ​មួយទៀត​ដែរ​ គឺ​បញ្ជ្រាប​ចូល​ជាមួយនឹង​ស្ថានទូត​របស់​ប្រទេស​នានា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​យើង​ត្រូវ​ផ្តល់នូវ​គេ​ហៅ​ផលិត​ចេញ​នូវ​ឧបករណ៍​ឬក៏​សម្ភារ​ផ្សព្វផ្សាយ​របស់​យើង​។

លោក​អគ្គលេខាធិការ​Camsoc ពន្យល់ថា គោលដៅ​នៃ​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ គឺ​ធ្វើយ៉ាងណា​ឲ្យ​មានគុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍ ដើម្បី​ឲ្យ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។ ជាមួយគ្នា​នោះ​យើង​ជំរុញ​ឲ្យ​ការផ្សព្វផ្សាយ​ប្រកបដោយ​គុណភាព​ល្អ តាម​ស្តង់ ដារ ដូចជា​ការផលិត​វីដេអូ គឺ​យើង​ផលិត​ក្នុង​គុណភាព​ដ៏​ខ្ពស់ សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ហើយក៏​យើង​ធ្វើ​ឲ្យ​ក៏​គុណភាព​នៃ​ការផលិត​ឧបករណ៍ សម្ភារ ដែល​ទាំងអស់នេះ​ គឺជា​យន្ដ​ការរួម​កម្លាំង​សរុប​របស់​CAMSOC​ផង រួមទាំង​ការ ជំរុញ​បន្ថែម​របស់​រាជរដ្ឋាភិបាល ក៏​បានចេញ​សេចក្ដីណែនាំ​ឲ្យ​គ្រប់​បណ្ដា​ក្រសួង​មន្ទីរ​ស្ថាប័ន​ទាំងអស់​ធ្វើ​ការជួយ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំ ទូលាយ​ផងដែរ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩៤៥ នាទី មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ៥២ នាទី មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services