Connect with us

កីឡា

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្តូរ​កីឡាការិនី​ខ្មែរ​អាមេរិក​ដាក់​កីឡាការិនី​ក្នុងស្រុក ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​

បានផុស

នៅ

លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ បាន​​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​កក្កដា ឆ្នាំ​២០២១​ថា ពេលនេះ​សហព័ន្ធ​ត្រូវ​ប្តូរ​កីឡាការិនី​ខ្មែរ​រស់នៅ​អាមេរិក ម៉ី​លី តាន​មីន​និក ដាក់​កីឡាការិនី ​ក្មុង​ស្រុក ឃឿន ប៊ុន​ពេជ្រ​មរកត សម្រាប់​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន បន្ទាប់ពី​សហព័ន្ធ​កីឡាហែលទឹក​អន្ដរជាតិ​(FINA) តម្រូវ​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ ដើម្បី​ស្រប តាម​គោលការណ៍​ច្បាប់ សម្រាប់​ប្រទេស​ទទួលបាន​សិទ្ធិ​អនុគ្រោះ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា លោក​មានការ​សោកស្ដាយ​ដែល​មិនអាច​បញ្ជូន​កីឡាការិនី ម៉ី​លី តាន​មីន​និក ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំនេះ ដោយ​សហព័ន្ធ​បាន​បង្ខំចិត្ត​ជ្រើសរើស​កីឡាការិនី​វ័យ ក្មេង ឃឿន ប៊ុន​ពេជ្រ​មរកត ចូលរួម​ជំនួស​វិញ ដើម្បី​បំពេញតម្រូវការ និង​ស្របតាម​គោលការណ៍​ច្បាប់​របស់ FINA​។ នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយទៀត ដែល​សហព័ន្ធ​ត្រូវធ្វើ​ការពិនិត្យ និង​រៀបចំ​ឲ្យ​បាន​ល្អិតល្អន់ ក្នុងការ​បញ្ជូន​កីឡាករ​- កីឡាការិនី​ចូលរួម​ក្នុង​កម្រិត​អនុគ្រោះ​បែបនេះ​។

លោក​បន្ថែមទៀតថា កីឡាការិនី ម៉ី​លី សហ ព័ន្ធ​ចង់​ជ្រើសរើស​នេះ ដោយសារ​រូបគេ​មាន កម្រិត​សិទ្ធិ​ផល​ល្អ ហើយ​មានការ​ខិតខំ​ប្រឹងប្រែង​ហាត់​នៅ​អាមេរិក​ជាប់លាប់ ហើយ​យើង​ថ្លឹង​ថ្លែងថា នាង​មាន​សិទ្ធិ​ផល​ល្អ​ក្នុងពេល​បច្ចុប្បន្ន ប៉ុន្ដែ​ក្នុង​គោលការណ៍​ច្បាប់ នៃ​ការបញ្ជូន​កីឡាករ​- កីឡាការិនី​ឲ្យ​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​កីឡាករ​-​កីឡាការិនី​ទាំងអស់ ត្រូវមាន​ការប្រកួត​សន្សំ​ពិន្ទុ ឬ​ការប្រកួត​ដែល FINA ទទួលស្គាល់​ពីមុន តែដោយសារ​ឆ្នាំ​២០២០-២០២១ មាន​វិបត្តិ​កូ​វីដ​-១៩ រាល់​ការប្រកួត​អន្ដរជាតិ​មួយចំនួន ត្រូវ​អាក់ខាន។

លោក​ថា FINA ទទួលស្គាល់​ត្រូវ​អាក់ខាន​ទាំងអស់​ទើប​ម៉ី​លី​មិនបាន​ចូលរួម​ប្រកួត យើង​ក៏​ឲ្យ​នាង​ប្រកួត​ជម្រើសជាតិ​នៅ​អាមេរិក ហើយ​ផ្ញើ​លទ្ធផល​មក តែ​ការប្រកួត​នោះ មិនមែន​ជាការ ប្រកួត​ដែល FINA កំណត់​នោះទេ អញ្ចឹង​ហើយ​លទ្ធផល​ដែល​យើង​ផ្ញើ​ទៅ ក៏​គេ​មិនអាច​ទទួលបាន ដោយសារ​វា​ខុស​គោលការណ៍​ច្បាប់​។ ហេតុ នេះ​សហព័ន្ធ​អន្ដរជាតិ បានស្នើ​សុំ​មក​យើង​វិញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដើម្បី​ស្របទៅតាម​នីតិវិធី​រប​ស់​គេ​។​

អគ្គលេខាធិការ​ហែល​ទឹក​បញ្ជាក់ថា យើង​ស្នើសុំ​ផ្លាស់ប្ដូរ​នេះ​ដោយ​ដាក់​កីឡាការិនី​មាន​លទ្ធផល​ក្នុងការ​ប្រកួត FINA កំណត់​ការប្រកួត SEA GAMES ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន វិញ្ញាសា ៥០​ម៉ែត្រ​សេរី គឺ​កីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ហើយ​ឥឡូវនេះ FINA បាន​យល់ព្រម​ហើយ​ជាមួយ​កីឡាករ ហែម ប៊ុ​ច ដោយមាន​លិខិតបញ្ជាក់​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​ចូលរួម​ហើយ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត ប្តូរ​មេ​ថ្មី​សម្រាប់​អាណត្តិ​ទី​៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម