Connect with us

កីឡា

Pacquiao​ បង្ហើប​ពេល​វេលា​ពី​ការ​សម្រេច​ចិត្ត​ឈរឈ្មោះ​ប្រធានាធិបតី​ហើយ

បានផុស

នៅ

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​បង្ហើប​ពី​ពេល​វេលា​នៃ​ការ​សម្រេច​ចិត្ត​របស់​​លោក​​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​​ ឬ​យ៉ាង​ណា បន្ទាប់​ពី​លោកប្រធានាធិបតី Rodrigo Duterte កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​បាន​បង្ហើប​​ឈ្មោះ​អ្នក​ដែល​នឹង​ស្នង​តំណែងពី​លោក​ក្នុងនោះ​​មាន​កំពូល​អ្នក​ប្រដាល់​ម្នាក់​នេះ​ដែរ។

ជើង​ឯក​ពិភព​លោក​៨​ស្ថាប័ន និង​ជា​វីរបុរស​ហ្វីលីពីន​នឹង​ត្រូវឡើង​សង្វៀន​នា​ថ្ងៃ​ទី​២១ ខែ​សីហា ខាង​មុខ​នេះ​ជា​មួយ​ជើង​ខ្លាំង​មិន​ដែល​ចាញ់របស់​អាមេរិក​វ័យ​៣១​ឆ្នាំ​ Errol Spence នៅ​ទី​ក្រុងឡាស វេហ្គាស សហរដ្ឋ​អាមេរិក។

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីនPresident Pacquiao
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញការ​ឈរ​ឈ្មោះជា​បេក្ខភាព​ប្រធានាធិបតី​ហ្វីលីពីន​ឆ្នាំ​​២០២២​ ជើង​ខ្លាំង​វ័យ​៤២​ឆ្នាំ​ Pacquiao  បាន​និយាយ​ថា ៖«​ខ្ញុំ​ជា​អ្នក​នយោបាយ។ គ្រប់​អ្នក​នយោបាយ​ទាំង​អស់​សុទ្ធ​តែ​មាន​សុបិន​កាន់​តំណែង​​ខ្ពស់»។

«ខ្ញុំ​នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​នៅ​ពេល​ច្បាស់លាស់​មួយ ប្រហែល​ជា​ក្រោយ​ការ​ប្រកួត»។

តាម​រយៈ​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​ប្រទេស និងជា​វីរបុរស​សម្រាប់​ជាតិ Manny Pacquiao អាច​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​រូប​គេ​ពិត​ជា​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាណត្តិ​ឆ្នាំ​២០២២ ប៉ុន្តែ​គេ​មិន​ហ៊ាន​ធានា​ដែរ។

អ្នក​នយោបាយ​ល្បី​ឈ្មោះ​រវាង Pacquiao និង​លោក​ប្រធានាធិបតី Rodrigo Duterte ត្រូវ​មាន​គោល​ជំហរ​ច្បាស់​​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងជា​មួយ​ទី​ក្រុង​ប៉េកាំង និង​អំពើ​ពុក​រលួយ​អាច​នឹងបំផ្លិច​បំផ្លាញ​ដល់​កេរ្តិ៍​ឈ្មោះ​ប្រដាល់​បាន។

លោក Duterte ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​តែ​មួយ​អាណត្តិជា​គូ​ប្រជែង Pacquiao សម្រាប់ការ​គាំទ្រយ៉ាង​ខ្លាំង​​ពីពលរដ្ឋ​ហ្វីលីពីន និង​អាច​ឈរឈ្មោះ​ជា​អនុប្រធានាធិបតី​ឆ្នាំ​២០២២។

ថ្មី​ៗ​នេះ​ Duterte បាន​ដាក់​បន្ទុក​ឲ្យ​វីរបុរស​ប្រដាល់​ហ្វីលីពីន​លាត​ត្រដាង​ការពិត​ពី​អ្វី​ដែល​រូប​គេ​បាន​រិះ​គន់​រឿង​អំពើ​ពុក​រលួយ។ លោក​នឹង​និយាយ​ដដែល​ៗ​ជា​សាធារណៈថា Pacquiao ជា​មនុស្ស​កុហក និង​យក​នយោបាយ​លេង​សើច​ ប្រសិន​បើ​មិនលាត​ត្រដាង​ពី​អ្វី​ដែល​ខ្លួន​បាន​រិះគន់​នោះ​៕

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម