Connect with us

កីឡា

អ៊ីតាលី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយូរ៉ូ ក្រោយយកឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី

បានផុស

នៅ

ក្រុមបាល់ទាត់អាហ្ស៊ូរី អ៊ីតាលី បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ បាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ២០២០ ក្រោយយកឈ្នះគោជល់អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី។

ក្នុងការប្រកួត៩០នាទី ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល ១-១។ គ្រាប់បាល់របស់អ៊ីតាលី រកបានដោយកីឡាករ Federico Chiesa នៅនាទីទី៦០ ចំណែកគ្រាប់បាល់របស់អេស្ប៉ាញ រកបានដោយកីឡាករ Alvaro Morata នៅនាទីទី៨០។

ការប្រកួតក៏បានបន្តដល់ម៉ោងបន្ថែម១៥នាទី២ដង ប៉ុន្តែមិនមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ រហូតឈានដល់ការទាត់បាល់ប៉េណាល់ទី។

ជាលទ្ធផល អ៊ីតាលី បានយកឈ្នះ អេស្ប៉ាញ ក្នុងលទ្ធផល ៤-២។

ដូចនេះ អ៊ីតាលី បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រមុនគេ ដោយត្រូវរង់ចាំការប្រកួតរវាង អង់គ្លេស និង ដាណឺម៉ាក នាម៉ោង ២ យប់នេះ៕

ដោយ៖ Vann Vann

ចុចអាន៖ អស់ស្ទះ! លត់អ៊ុយក្រែន ៤-០ យប់មិញ, អង់គ្លេស បង្កើតកំណត់ត្រាធំៗបាន ៦

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម