Connect with us

កីឡា

ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម សម្រេច​ពន្យារពេល​ទៅ​ចុងខែ​មេសា​ដល់​ដើមខែ​ឧសភា​ឆ្នាំ​២០២២

បានផុស

នៅ

វៀតណាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី៣១ ឆ្នាំ២០២១ បានសម្រេច​ពន្យារពេល​រៀបចំ​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​ខាងមុខ​វិញ ដោយ​មិនអាច​រៀបចំ​នៅ​ចុងឆ្នាំ​២០២១​នេះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ តាម​ប្រព័ន្ធ​អន​ឡាញ នា​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ នេះ។

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ពី​លទ្ធផល​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​មាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ីអាគ្នេយ៍​ថ្ងៃនេះ​ថា គណៈអចិន្ត្រៃយ៍​ស៊ី​ហ្គេម (SEA Games) ចំនួន​១១​ប្រទេស បាន​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ Zoom បញ្ចប់​នា​ម៉ោង​៣​រសៀល ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​បាន​សម្រេច​លើ​ខ្លឹមសារ​មាន​២​ចំណុច​សំខាន់ៗ រួមមាន​៖ ១-SEA Games នៅ​វៀតណាម​មិន​រៀបចំ ឆ្នាំ​២០២១​នេះ​ទេ ដោយមាន​ការ​ឯក ភាពជា​ឯកច្ឆន្ទ​។ ២-SEA Games នៅ​វៀតណាម ឯកភាព​គ្នា​ចំនួន​១០​ប្រទេស រួម​ទាំង​ម្ចាស់ផ្ទះ​អូឡាំពិក​វៀតណាម (​ហ្វីលីពីន​ចំ​ថ្ងៃ​បោះឆ្នោត​សកល នា​ខែឧសភា​) លើក​ទៅ​ចុងខែ​មេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ប៉ុន្តែ​អូឡាំពិក​វៀតណាម​ត្រូវ​ស្នើសុំ​អនុម័ត និង​កំណត់​ថ្ងៃ​ឲ្យ​បានច្បាស់លាស់​ពី​រដ្ឋាភិបាល​របស់ខ្លួន ក្នុងពេល​ឆាប់ៗ​នេះ។

សូម​បញ្ជាក់​ថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​វៀតណាម ស្នើសុំ​ដល់​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ីអាគ្នេយ៍​ជា ច្រើនលើក ស្តីពី​ការពន្យារពេល​ពី​ឆ្នាំ​២០២១ ទៅ​ឆ្នាំ​២០២២​វិញ ដោយ​កាលពី​ដំបូង ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣១​មួយ​នេះ បានស្នើ​សុំ​១​សេណារីយោ​ផ្សេង​ទៀតថា ចង់​ស្នើសុំ​ធ្វើ​ស៊ី​ហ្គេម នៅ​ឆ្នាំ ២០២៥ ឬ​ឆ្នាំ​២០២៧ ប៉ុន្តែ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ទាំងពីរ​នេះ​មិន​ព្រម​ឡើយ​។

គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២១ ម្ចាស់ផ្ទះ​វៀតណាម បានបញ្ជាក់​ជំហរ​របស់ខ្លួន​ថា ប្តេជ្ញា​ចិត្ត​ខ្ពស់​នឹង​ព្យាយាម​ធ្វើ​ស៊ី​ហ្គេម​នា​ចុងឆ្នាំ ២០២១​ឲ្យ​បាន ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រីក​រាលដាល​ជាស​កល​នៅឡើយ ទើប​ធ្វើឱ្យ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ សម្រេច​ពន្យារពេល​៕

ដោយ ៖ វិ​សិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម