Connect with us

កីឡា

កម្ពុជា​ត្រៀម​ទទួល​ការគ្រប់គ្រង​ពហុ​កី​ឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ​ពី​ភាគី​ចិន​នៅ​ខែ​សីហា​ខាងមុខនេះ​

បានផុស

នៅ

កម្ពុជា​ត្រៀម​ទទួល​ការគ្រប់គ្រង​ពហុ​កីឡ​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​ពី ​ភាគី​ចិន​នៅ​ខែសីហា​ខាងមុខនេះ ដើម្បី​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២(Sea Game) – អាស៊ាន​ប៉ា​រ៉ា​ហ្គេម (Asean Para-Games) ឆ្នាំ ២០២៣ លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAM SOC)​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​ដ៏​ធំ​មិន​ធ្លាប់​មាន​របស់​កម្ពុ​ជាមួយ​នេះ បាន​សាងសង់​រួចរាល់​អស់ហើយ នៅ​ខែសីហា​ខាងមុខនេះ ភាគី​ចិន​នឹង​ប្រគល់​ជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ស្រប​ពេលដែល​កម្ពុ​ជាមាន​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ដ៏​ទំនើប​និង​ធំ​ទូលាយ សម្រាប់​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី​៣២​ នា​ឆ្នាំ​២០២៣​ខាងមុខនេះ។ លោក​អគ្គលេខា​CAMSOC​បាន​បញ្ជាក់ថា ភាគី​ចិន​នឹង​ផ្តល់​មន្ត្រី​ជំនាញ​បច្ចេកទេស ដើម្បី​ជួយ​បង្ហាញ​បង្រៀន​ដល់​កម្ពុជា ពី​របៀប​កាត់​និង​ថែទាំ​ស្មៅ របៀប​ថែទាំ​កន្លែង​អង្គុយ និង​មើល​ការប៉ះទង្គិច​ខ្យល់ ប្រព័ន្ធ​ទឹក​-​ប្រព័ន្ធ​ភ្លើង​ផងដែរ​។​

សូមបញ្ជាក់ថា គម្រោង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទំហំ​ផ្ទៃដី​ជាង ៨៥​ហិកតា​នេះ ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋា​ភិបាល​ចិន ​ប្រមាណ​១៦០​លាន​ដុល្លារ គឺ​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ នៅ​ឆ្នាំ​២០២៣​ខាងមុខ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។ កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​ទស្សនិកជន​ត្រឹម​រយៈពេល​៧នាទី​ ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។

សូម​រំលឹកថា សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាង សង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់​កាល​ទី​១ មាន​ដូចជា​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម