Connect with us

កីឡា

តើ​ជើង​ខ្លាំង​រូប​ណា​ស័ក្ដិសម​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ពីរ De Ridder ?

បានផុស

នៅ

ជើង​ខ្លាំង​ហូ​ឡង់ Reinier de Ridder កំពុង​ក្ដោប​ខ្សែក្រវាត់​ពីរ គឺ ONE Light Heavyweight និង ONE Middleweight​។ បុរស​មិនដែល​ចាញ់​វ័យ ៣០ ឆ្នាំ​រូ​នេះ​កំពុង​សម្លឹង​មើល​ដៃគូ​ប្រកួត​ថ្មី បន្ទាប់ពី​ដណ្ដើមបាន​ខ្សែក្រវាត់​ពីរ​ខ្សែ​ពី​វីរបុរស​មី​យ៉ាន់​ម៉ា Aung La N Sang និង បាន​និយាយថា​ សង្គ្រាម​ជាមួយ​តារា​មី​យ៉ាន់​ម៉ា​ម្នាក់នេះ​ចប់​ហើយ​។ តើ​កីឡាករ​រូប​ណា​ស័ក្ដិសម​ប៉ះ Reinier នាពេល​បន្ទាប់​។ សូម​តាមដាន​កម្រង​សំណួរចម្លើយ​ដូចខាងក្រោម​៖

ONE Championship: ឥឡូវនេះ លោក Reinier យ៉ាងណា​ពេល​ញ​គិត​ទៅដល់​ជ័យជម្នះ​លើក​ទី​២​លើ​កីឡាករ Aung La N Sang នៅ “ONE on TNT IV?”

Reinier de Ridder: ខ្ញុំ​រីករាយ​ចំពោះ​លទ្ធផល ហើយក៏​កាន់តែ​សប្បាយចិត្ត​ដែល​បានឈ្នះ​ខ្សែក្រវាត់​ទី​២ បើទោះជា​ខ្ញុំ​ទទួលបាន​ដំណឹង​ឲ្យ​ប្រកួត​ត្រឹមតែ​៦​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​រីករាយ​នឹង​អាជីព ហើយ​ចង់រក​អ្វី​ដែលជា​បញ្ហា​ប្រឈម​ថ្មី​នាពេលខាងមុខ​។

ONE: ប្រកួត​លើក​ទី​១​ឈ្នះ​ក្នុង​ទឹក​ទី​១ តែ​លើក​ទី​២​ឈ្នះ​ត្រឹម​ពិន្ទុ តើ​លោ​កមានអ្វី​និយាយ​ពី Aung La N Sang?

RDR: មែនហើយ លើក​ទី​២​នេះ​បានឈ្នះ​ត្រឹម​ពិន្ទុ តែ​ខ្ញុំ​រីករាយ​។ ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​ដូច​អ្វីដែល​ខ្ញុំ​ធ្លាប់​ខ្លាំង​ពីមុន​ទេ តែ​ខ្ញុំ​ក៏​នៅតែ​អាច​យកឈ្នះ ក្រោយពេល​តស៊ូ​គ្នា​៥​ទឹក​។ ជារួម​ខ្ញុំ​សប្បាយចិត្ត​។​

ONE: សម្លឹងមើល​ជើង​ខ្លាំង​ទម្ងន់ middleweight , Reinier ទំនងជា​សមជា​មួយ Leandro Ataides សម្រាប់​ក្បាច់​វ៉ៃ​ពី​ចម្ងាយ​។ លោក Reinier គិត​យ៉ាងដូចម្តេច​ដែរ​ចំពោះ​រូបគេ​?

RDR: ខ្ញុំ​គិតថា គាត់​ជា​ដៃគូ​ខ្លាំងក្លា​ម្នាក់​សម្រាប់​ខ្ញុំ​។ ក្បាច់​វ៉ៃ​របស់គាត់​ខ្លាំង ចេញ​ស្នៀត​សាហាវ និង​គ្រោះថ្នាក់ ហើយ​ខ្ញុំ​រីករាយ​បើ​បាន​ជួប​គាត់​ម្តងទៀត​។ គាត់​ជា​ដៃគូ​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​មិនអាច​បញ្ចប់​ពាក់កណ្តាល​ទឹកបាន ដូច្នេះ​វា​ពិតជា​ល្អ បើ​បាន​ជួប​គាត់​ម្តងទៀត​។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ខ្លាំង​ម្នាក់ និង កាយសម្បទា​ក៏​ល្អ​។

ONE: ជើង​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​គឺ Vitaly Bigdash​។ តើ Reinier គិត​យ៉ាងណា​ចំពោះ​តារា​ម្នាក់នេះ​?

RDR: ល្អ ! គាត់​ជា​កីឡាករ​ល្បី​ម្នាក់ មិន​អីចឹង​? គាត់​បាន​ដកខ្លួន ហើយ​ខ្ញុំ​ចូលខ្លួន​ជំនួស​ពេល​ឈ្នះ​ខ្សែក្រវាត់​ទី​២​។ តាមពិតទៅ គាត់​ធ្លាប់​វ៉ៃ​ជាមួយ Aung La ពីរដង​រួចមកហើយ​។ គាត់​មិនសូវ​សកម្ម​លើស​ង្វៀន​ទេ​។ ខ្ញុំ​គិតថា គាត់​មិនទាន់​សក្តិសម​ជាមួយ​ខ្ញុំ​បំផុត​នោះទេ​។ តែបើ​គេ​រៀបចំ​ឲ្យ​ប្រកួត ខ្ញុំ​ទទួលយក​វា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ONE: ចុះ Fan Rong? Reinier បាន​យកឈ្នះ​ពេល​ប្រកួត​នៅ ONE លើកដំបូង តែ​ក្រោយមក​គាត់​ក៏​ប្រកួត​ឈ្នះ​២​ដង​ជាប់​គ្នា​ដែរ​?

RDR: បាទ គាត់​ប្រកួត​ចុងក្រោយ​ជាមួយ Yuri Simoes ដែលជា​ជើងឯក ADCC ម្នាក់​។ គាត់​ជា​កីឡាករ​ពូកែ​ចំបាប់​ម្នាក់​ក្នុង​លោក ហើយ​គាត់​ពិតជា​ធ្វើ​ឲ្យ​ពិបាក​ដែរ​ពេលនោះ​។ គាត់​មាន​ក្បាច់​បោក​ផ្តួល​ល្អ និង​ការពារ​ក៏​ល្អ​។ គាត់​មាន​អ្នកគាំទ្រ​ច្រើន​។​

ONE: ពីមុន Reinier ធ្លាប់​ប្រកាស​ចង់​ជួប Brandon Vera បន្ទាប់ពី​ប្រកួត​ចុងក្រោយ ប៉ុន្តែ កីឡាករ Vera បាន​ចាញ់​កីឡាករ​ឥណ្ឌា Arjan Bhullar អស់​ខ្សែក្រវាត់​ពិភពលោក ONE Heavyweight បាត់​ហើយ​។ តើ Reinier គិត​យ៉ាងណា​ចំពោះ​កីឡាករ​ទាំងពីរ អាចជា​ដៃគូ​បន្ទាប់​របស់ខ្លួន​ទេ​?

RDR: អ្នក​ទាំងពីរ​អាចជា​ឱកាស​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ដែរ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​ចង់​ជួប​ខ្លាំងណាស់​។ ឥឡូវ​ឃើញ​ជើងឯក​ថ្មី ខ្ញុំ​ចង់​ចាប់អារម្មណ៍​ម្ចាស់​ខ្សែក្រវាត់​ថ្មី​។​

ONE: ជើងឯក​ពិភពលោក​ថ្មី Arjan បាន​និយាយថា ចង់បាន​ខ្សែក្រវាត់ light heavyweight នេះ​។ លោក Reinier រីករាយ​ដាក់​ខ្សែក្រវាត់​ឲ្យ​គាត់​ដណ្តើម​ទេ​?

RDR: ហេតុ​អី​មិនអាច​។ វា​មិនមែនជា​ការប្រកួត​ព្រោះតែ​ខ្សែក្រវាត់​ទេ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា ត្រូវធ្វើ​ឲ្យ​ក្លាយជា​ជើង​ខ្លាំង​ម្នាក់​ដែល​គេ​គ្រប់គ្នា​ចង់​ជួប​នៅលើ​ផែនដី​។​

ONE: តើ Reinier យល់​យ៉ាងណា​ចំពោះ​ការ​ប៉ះ​ជាមួយ​អ្នកជំនាញ​ចំបាប់​ដូចជា Arjan?

RDR: ខ្ញុំ​នឹង​ចាប់គាត់​ផ្តួល​ស្រួល​បំផុត​។ ជំនាញ​ចំបាប់​គឺជា​របស់គាត់ ប៉ុន្តែ មើលទៅ​គាត់​មិន​ខ្លាំង​ខាង​ចំបាប់​ទេ​។ គាត់​ល្អ ហើយ​ចំបាប់​ជា​ជំនាញ​ដើម​របស់គាត់ ប៉ុន្តែ មិនឃើញ​គួរ​ឲ្យ​គ្រោះថ្នាក់​ផង​។​

​បន្ទាប់ពី​កាន់​ខ្សែក្រវាត់​រហូតដល់​ពីរ​ខ្សែ ចាំមើល​ថា​តើ Reinier នឹង​ប៉ះ​នរណា​ទៅ​នាពេល​បន្ទាប់ ក្រោយពី​ការបញ្ចេញ​ទស្សនៈ​នៅក្នុង​ចម្លើយ​ខាងលើ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម