Connect with us

កីឡា

លោក វ៉ា​ត់ ចំរើន អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​យក​ការសម្រេច​នៃ​ការ​ពន្យារពេល​ស៊ី​ហ្គេម​នៅ​វៀតណាម​ធ្វើជា​ផែនការ​ហ្វឹក​ហាត់

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នា​នាយក​ការសម្រេច​នៃ​ការ​ពន្យារ​ពេល​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម ពី​ចុងឆ្នាំ​២០២១ ទៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ យក​ទៅ​ធ្វើជា​ផែនការ​ហ្វឹក​ហាត់​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ឲ្យ​បាន​សស្រាក់សស្រាំ ដោយសារ​ការ​ពន្យារពេល​ស៊ី​ហ្គេម​នៅ​វៀតណាម​នេះ​គឺជា​ឱកាសល្អ ដែល​កម្ពុជា​យើង​នៅមាន​ពេលវេលា​បន្ថែម​ទៀត ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​តំណាង​លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​គណៈអចិន្ត្រៃយ៍​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ (SEA Gamse)។

លោក​អគ្គលេខាធិការ​បញ្ជា​ក់​ថា ថ្វី​ដ្បិត តែ​យើង​មាន​ពេលវេលា​ច្រើន​សម្រាប់​ការ ចូលរួម​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ក៏​ពិតមែន ប៉ុន្តែ​យើង​ក៏បាន​បាត់បង់​ពេល​វេលា​ច្រើន​ដែរ ក្នុង​ការ​ហ្វឹកហាត់​ដោយសារ ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នា​នោះ លោក​អគ្គលេខាធិការ​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​សម្រួច​គោល​ដៅ​ប្រជែង​មេដាយ នៅក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ជា​ហ្គេម​យុទ្ធសាស្ត្រ​ចុង ក្រោយ​របស់​កម្ពុជា ក្នុង​ការ​សម្រួច​គោល ដៅ ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ២០២៣​។ ដូច្នេះហើយ​ការ​ពន្យារពេល​ស៊ី​ហ្គេម នៅ​វៀតណាម​ទៅ​ឆ្នាំ​២០២២ គឺជា​ឱកាស​ត្រៀមខ្លួន​អភិវឌ្ឍ​គុណ​ផល​កីឡា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​គត់ មត់ និង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី លោក ក៏បាន​ស្នើសុំ​ដល់​សមាជិក​នៃ​កីឡា​អាស៊ីអាគ្នេយ៍​ទាំងអស់ សូម​ឲ្យ​ចូលរួម​ផ្សព្វផ្សាយ ចូលរួម​គាំទ្រ​បន្ថែម​ទៀត ដល់​ស៊ី​ហ្គេម​នៅ​កម្ពុជា ដែល​កម្ពុជា​នឹង​ត្រូវ​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ពេល​ឆាប់ៗ​ខាង មុខ​នេះ​។ ប្រទេស​ទាំងអស់​បាន​ឯកភាព ហើយ​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​ពិតជា​មាន​ជំហរ​ច្បាស់ លាស់​និង​ពិតប្រាកដ នៅក្នុង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ហើយ​ប្រទេស​ទាំង អស់​រង់ចាំ​ជួយ​ជ្រោមជ្រែង​ការ​ផ្សព្វផ្សាយ​ក្នុង​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ទាំងអស់គ្នា​នៅ​គ្រប់​ប្រទេស​ទាំងអស់ ។ កម្ពុជា​យើង​មាន​មោទនភាព​ដោយ​យើង​បានធ្វើ​កិច្ចការ​នេះ​មួយ​ជំហាន​មុន និង​មាន​វិធានការ​ដ៏​ច្បាស់លាស់​។

ដោយឡែក ចំណុច​ដ៏​សំខាន់​មួយទៀត គឺ​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​តទៅ​នោះ គឺថា​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ីអាគ្នេយ៍​នឹង​យក​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​ត្រូវ​បាន​ចែង​នៅ ក្នុង​អូឡាំពិក​អន្តរជាតិ គឺ​អាស៊ីអាគ្នេយ៍​ទាំង មូល​នឹង​ខិតខំ​រួមគ្នា​ប្រមែ​ប្រមូលយក​វិធាន ការ​ទាំងអស់​នោះ​មក​ធ្វើជា​វិធានការ​នៃ​ការ ទប់ស្កាត់​កូ​វីដ​-១៩ យកមក​រៀបចំ​ស៊ី​ហ្គេម នៅ​វៀតណាម ក៏ដូចជា​ស៊ី​ហ្គេម​នៅ​កម្ពុជា ឆ្នាំ​២០២៣​ផងដែរ ប្រសិនបើជា​ស្ថានភាព​នៅតែមាន​។

ទាំងអស់នេះ​ជា​គំនិត និង​ជា​យុទ្ធសាស្ត្រ​ចម្បង ដែល​ប្រទេស​ទាំងអស់​ថា​ត្រូវតែ​រួមគ្នា​ឈរ​ឲ្យ​រឹងមាំ​នៅក្នុង​ការរៀប ចំ​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន ទោះបីជា​ក្នុងដំណាក់កាល​កូ​វីដ នៅសល់​ឥទ្ធិពល​ខ្លះៗ​ក៏ដោយ ប៉ុន្ដែ​យើង​ត្រូវតែ​នាំគ្នា​រៀបចំ ដើម្បី ឲ្យ​ជីវិត​នៃ​ចលនា​កីឡា​ចលនា​អូឡាំពិក និង​ជួយ​ដល់​កីឡាករ កីឡាការិនី ដែល​ខិតខំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នេះ​ឲ្យ​សម្រេចបាន​ដល់​គោលដៅ​របស់ខ្លួន​ប្រកបដោយ​ក្តី​មោទ​ន​ផងដែរ។

សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​រៀបចំ​ចុងឆ្នាំ​២០២១ ត្រូវ​បាន​ពន្យារពេល​ទៅ​រៀបចំ​នា​ចុងខែ​មេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ដោយ​គណៈអចិន្ត្រៃយ៍​ស៊ី​ហ្គេម​បាន​ឯក​ភាព​គ្នា ក្រោម​ការ​សម្របសម្រួល និង​សម្រេចចិត្ត​យ៉ាង​ផុលផុស ជាពិសេស​គឺ​បានការ​ឯកភាព​គ្នា​ទាំងស្រុង​ក្នុង​ការ​ជួយ​គ្នា​ទៅវិញទៅមក​ជួយ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​៕

ដោយ ៖ វិ​សិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម