Connect with us

កីឡា

អបអរសាទរ! អាហ្សង់ទីន ក្លាយជាម្ចាស់ជើងឯក Copa America លើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកខាងត្បូង Copa America ក្រោយយកឈ្នះម្ចាស់ផ្ទះ ប្រេស៊ីល ដោយលទ្ធផល ១-០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយគ្រាប់របស់ខ្សែបម្រើប្រយុទ្ធ Angel Di Maria នៅនាទីទី ២២ សមល្មមសម្រាប់ អាហ្សង់ទីន លើកពានរង្វាន់មួយនេះ ក្រោយរង់ចាំអស់រយៈពេល ២៨ ឆ្នាំ និងជាការបញ្ចប់ភាពខកខានរបស់ Lionel Messi ក្រោយបរាជ័យ ៣ លើករួចមកហើយ ។

ក្នុងនោះដែរ Lionel Messi ក៏ទទួលបានពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ Copa America និងពានរង្វាន់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេផងដែរ ពោលខ្សែប្រយុទ្ធរូបនេះរកបាន ៤ គ្រាប់ ខណៈស្រោមដៃមាសបានទៅលើអ្នកចាំទីអាហ្សង់ទីន Emiliano Martinez ។ ចំណែកកីឡាករល្អប្រចាំការប្រកួតនេះបានទៅលើ Angel Di Maria ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ Messi បំបែកកំណត់ត្រាមួយ នៅជម្រើសជាតិ អាហ្សង់ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម