Connect with us

កីឡា

ហោរ៉ាសត្វសំពោច ទស្សន៍ទាយ ប្រទេសមួយនេះ នឹងឈ្នះវគ្គផ្តាច់ព្រ័ត្រយូរ៉ូយប់នេះ

បានផុស

នៅ

សត្វសំពោចមួយហ្វូងនៅសួនសត្វទីក្រុងឡុងដ៍ បានជ្រើសរើសយកក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ឈ្នះប្រទេសអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ឆ្នាំ ២០២០ នៅរាត្រីថ្ងៃអាទិត្យនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកថែសួនសត្វម្នាក់បានដោតទង់ជាតិអង់គ្លេស និងអ៊ីតាលីនៅលើដី ហើយភារកិច្ចរបស់សត្វសំពោច គឺត្រូវផ្តួលទង់ជាតិសម្រាប់ការជ្រើសរើសយក ។ វាបានចំណាយពេលប្រហែល ៥ នាទីដើម្បីជ្រើសរើសយកអង់គ្លេស ។

អង់គ្លេសនឹងត្រូវប្រកួតជាមួយអ៊ីតាលីនារាត្រីថ្ងៃអាទិត្យនេះ នៅពហុកីឡដ្ឋាន Wembley ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំលើកដំបូងរបស់ប្រទេសម្ចាស់ផ្ទះមួយនេះ ចាប់តាំងពីពួកគេបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៦៦ ។

គួរបញ្ជាក់ថា សត្វសំពោចនេះ ក៏ធ្លាប់ត្រូវបានប្រើឲ្យទស្សន៍ទាយលទ្ធផល នៃការប្រកួតបាល់ទាត់នាពេលកន្លងមកផងដែរ ពោលក្នុងជំនួបអង់គ្លេស ប៉ះអាល្លឺម៉ង់ និងអង់គ្លេស ប៉ះអ៊ុយក្រែន ហើយសត្វសំពោចទាំងនេះសុទ្ធតែយកទង់ជាតិអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អាជ្ញាកណ្តាលមានជាងគេបំផុតលើលោក Bjorn Kuipers នឹងកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រយូរ៉ូ រវាង អង់គ្លេស និងអ៊ីតាលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម