Connect with us

កីឡា

ចាន់ រតនា ឆ្លើយ​តប​នឹង​ការ​ប្រកាសចង់​ជួប​របស់ Eko Roni ដោយទំនុកចិត្ត​

បានផុស

នៅ

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​ចង់​ជួប​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា នៅ​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​ចង់​ជួប​របស់​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​បង្កប់​ឆន្ទៈ​ពីរ​យ៉ាង​។ ទី​១ រូប​គេ​ចង់​សាក​សមត្ថភាព​ឲ្យ​ដឹង​ស​ខ្មៅ​ដើម្បី​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាច​យក​​ឈ្នះ​អ្នក​លេង​គុនចម្រុះ​កម្ពុជា​រូប​នេះ​បាន​ និង​ទី​២​រូប​គេ​ចង់​សង​សឹក​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ដែលចាញ់​ ចាន់ រតនា កន្លង​មក។

ពេល​នេះ ចាន់ រតនា ទូត​សុច្ឆន្ទៈ​របស់ Cellcard បាន​ឆ្លើយ​តប​ហើយ​ដោយ​មាន​កម្លាំង​ចិត្ត និង​ជឿ​ជាក់​ថែម​ទៀត​ផង ប្រសិន​បើ ONE ពិត​ជា​រៀប​ចំ​ឲ្យជួប​គ្នា​លើ​សង្វៀន​ដូច​ការ​ចង់​បាន​របស់​កីឡាករ​ឥណ្ឌូណេស៊ី​មែន។ រតនា បានប្រាប់​ការងារ ONE ប្រចាំ​ស្រុក​ខ្មែរ​ថា ៖«ខ្ញុំ​រីក​រាយ​ជួប Eko Roni។ ខ្ញុំ​គិត​ថា គាត់​ចង់​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។ សមត្ថភាព​របស់​គាត់​មិន​ចាញ់កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​គឺ​ Agustian និង Abrou Fernandes ដែល​បាន​ឈ្នះ​ទេ»។ អ្វី​ដែល​​អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​ចង់​បាន​ខ្លាំង​សម្រាប់​ជំនួប​ជា​មួយ Roni គឺ​រក្សា​កំណត់​ត្រា​របស់​ខ្លួន។ ចាន់ រតនា បញ្ជាក់​ថា ៖«សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​ចង់បំផុត​គឺ​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ខ្ញុំ​​ទល់​នឹង​​កីឡាករ​ឥណ្ឌូណេស៊ី»។

Eko Roni ជា​កីឡាករ​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​​នៅ​សង្វៀន​អន្តរជាតិ​ក្នុង​ចំណោម​៥​ប្រកួត​គឺ​ឈ្នះ​៤​ និង​ចាញ់​១ ក្នុង​នោះ​ឈ្នះ​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ ក្នុង​ទឹក​ទី​១។ និយាយ​ពី​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​គឺជំនាញ​ក្រោម​ល្អ​ជាង​វ៉ៃ​ឈរ។

រតនា ឲ្យ​ដឹង​ថា ៖«គាត់​ល្អក្បាច់​ក្រោម។ ពេល​មើល​វីដេអូ​វ៉ៃ​ចាស់​ៗ​របស់​គាត់ ខ្ញុំ​ឃើញ​គាត់​ល្អ​ក្បាច់​ក្រោម។ ខ្ញុំ​ត្រៀម​ខ្លួន​ទប់​ទល់​ជំនាញ​ក្រោម​របស់​គាត់»។ ផ្អែក​តាម​បទ​ពិសោធ​ដែល​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​បាន​ផ្តល់​ឲ្យ​តារា​គុន​ចម្រុះ​កម្ពុជា​រូប​នេះ​មាន​ទំនុក​ចិត្ត។ រតនា ប្រាប់​ថា ៖«កន្លង​មក ខ្ញុំ​តែង​តែ​ឈ្នះ​ដៃ​គូ​ដែល​មានជំនាញ​ក្រោម​​ខ្លាំង​ៗ ដូច្នេះ​លើក​នេះ​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង»។ «និយាយ​ពី​ក្បាច់​វ៉ៃ​ឈរ ខ្ញុំ​មិន​អាច​មើល​ស្រាល​គាត់​បាន​ទេ ពី​ព្រោះ​មិន​ទាន់​សិក្សា​ពី​គាត់​ច្បាស់​នៅ​ឡើយ។ ខ្ញុំ​នឹង​ផ្តោត​​លើ​កម្លាំង​ស៊ុហ្វ និង​ក្បាច់​ការពារ​កុំ​ឲ្យ​គាត់​បោក​ផ្តួល។ បើ​ខ្ញុំ​អាច​ទប់​ទល់​ជំនាញ​ក្រោម​គាត់​បាន ខ្ញុំ​ក្រោក​​ឈរ ហើយ​ចេញ​អាវុធ​គុន​ខ្មែរ​»។

ពេល​សួរ​ថា តើ រតនា មាន​សង្ឃឹម​ឈ្នះ Eko ទេ? កីឡាករ​កម្ពុជា​​អាយុ​៣៥​ឆ្នាំ​បាន​ឆ្លើយ​ទាំង​ជឿ​ជាក់​ថា ៖«ខ្ញុំអាច តែ​មិនច្បាស់​ថាដោយ​ពិន្ទុ ឬ​សន្លប់​ទេ។ យ៉ាង​ណា ខ្ញុំ​គិត​ថា យើង​ទាំង​ពីរ​មិន​ចប់​៣​ទឹក​ទេ»។ អ្វី​ដែល​កាន់​តែ​មាន​ទំនុក​​ចិត្ត​សម្រាប់​កីឡាករ​កម្ពុជា​រូប​នេះ​គឺ​រូប​គេ​មិន​ដែល​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី​ឡើយ ដូច្នេះ​លើក​នេះ​កាន់​តែ​មាន​ទំនុក​ចិត្តយក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៣​បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អធិរាជ ជប៉ុន បង្ហោះរូបភាពលើអ៊ីនធឺណិតលើកដំបូង ផ្ទុះការទាក់ចិត្តពីប្រជានុរាស្ត្រក្មេងៗ

ព័ត៌មានជាតិ៣០ នាទី មុន

មេដឹកនាំ​កម្ពុជា​​ឲ្យ​​​ពលរដ្ឋ​​មានស្មារតី​ជាតិនិយម គាំទ្រ​ទិញ​ផលិតផល​​ខ្មែរ​ឲ្យបានច្រើនតាមលទ្ធភាព

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាកំប្លែង ស្រីអ៊ីត ចេញមុខការពារ នាយ ចឺម ក្រោយរងការជេរប្រមាថពាក់ព័ន្ធបទចម្រៀងថ្មី

សេដ្ឋកិច្ច៤១ នាទី មុន

កម្ពុជា ជាដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន

ព័ត៌មានជាតិ៤២ នាទី មុន

សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូសកល

Sokha Hotels

ព័ត៌មានពេញនិយម