ជើង​ខ្លាំង​ចិន​២​នាក់​នេះទេ​ ដែល ចាន់ រតនា ចង់​ជួប​ប្រកួត​បំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ជើង​ខ្លាំង​ចិន​២​នាក់​នេះទេ​ ដែល ចាន់ រតនា ចង់​ជួប​ប្រកួត​បំផុត

បានផុស

នៅ

ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នក​លេង​​គុន​​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra បាន​ប្រកាស​ចង់​ជួប​​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា នៅ​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​ចង់​ជួប​របស់​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​​គឺ​មាន​គោល​ដៅ​សំខាន់​ពីរ​យ៉ាង​។ ទី​១ រូប​គេ​ចង់​សាក​សមត្ថភាព​ឲ្យ​ដឹង​ស​ខ្មៅ​ដើម្បី​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាច​យក​​ឈ្នះ​អ្នក​លេង​គុនចម្រុះ​កម្ពុជា​រូប​នេះ​បាន​ និង​ទី​២​រូប​គេ​ចង់​សង​សឹក​ឲ្យ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ដែលចាញ់​ ចាន់ រតនា កន្លង​មក។

ជា​ការ​ឆ្លើយ​តប អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា អាយុ​៣៥​ឆ្នាំ​ ស្វាគមន៍​ជា​និច្ច ប្រសិន​បើ​ស្ថាប័ន ONE Championship រៀប​ចំ​ឲ្យ​​ជួប​បំពេញ​តាម​ការ​ចង់​បាន​របស់ Roni។ ទូត​សុច្ឆន្ទៈ​របស់ Cellcard រឹត​តែ​មាន​ទំនុក​ចិត្ត ​​បើ​បាន​ជួប​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៣ ពី​ព្រោះ​ជួប​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​ពីរ​នាក់​កន្លង​មក​គឺយក​ឈ្នះ​ទឹក​ទី​២​ទាំង​ពីរ។

​ដៃ​គូ​ដែល ចាន់ រតនា ចង់​ជួប​បំផុត​នោះ​គឺ​មិន​មែន​កីឡាករ​ឥណ្ឌូណេស៊ី​ទេ។ ​អ្នក​ដែល​​​កីឡាករ​​គុន​ចម្រុះ​កម្ពុជា​ចង់​ជួប​បំផុត​រ​គឺ​កីឡាករ​មក​ពី​ប្រទេស​​ចិន​ពីរ​នាក់​ដែល​រូប​គេ​បាន​ចាញ់ទាំង​មិន​អស់​ចិត្ត។​ ម្ចាស់​ក្លិប​សិល្បៈ​បាន​និយាយ​ថា ៖«ខ្ញុំ​ចិញ្ចឹម​ចិត្ត​ចង់​ប្រកួត​ជា​មួយ​កីឡាករ​ចិន​ពីរ​នាក់​ជា​យូរ​មក​ហើយ។ គឺ​កីឡាករ Haobin Ma និង​ Wei Xie ពី​ព្រោះ​ខ្ញុំ​ចាញ់​ពួក​គេ​មិន​អស់​ចិត្ត​សោះ»។ រតនា​បន្ត​ថា ៖«កាល​ពី​ឆ្នាំ​២០១៦ នៅ​ម៉ាកាវ ខ្ញុំ​ចាញ់ពិន្ទុ Haobin តែ​ពេល​នោះ​ខ្ញុំ​ចាញ់​ទាំងមិន​​អស់​​​ចិត្ត ព្រោះ​ខ្ញុំ​ធ្វើ​បាន​ល្អដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​កាល​ណោះ​ សមត្ថភាព​មិន​សូវឈាន​ដល់​កម្រិត​ដូច​ឥឡូវ​ទេ»។«បើ​និយាយ​ពី Wei Xie រឹត​តែ​មិនសោក​ស្តាយ​ខ្លាំង។ ខ្ញុំ​មាន​ប្រៀប​ហើយ​ពីរ​ទឹក​ដំបូង តែ​ទឹក​៣​ ខ្ញុំ​ធ្វេស​ប្រហែស​តែ​បន្តិច អ្វី​ៗ​ប្រែ​ប្រួល​ទាំង​ស្រុង»។

ទោះ​បី​ជា​យ៉ាង​ណា ​សម្រាប់​កីឡាករ​ឥណ្ឌូណេស៊ី ក៏ ចាន់ រតនា ពេញ​ចិត្ត​ទទួល​យក​ការ​ប្រកួត ពី​ព្រោះ​រូប​គេក៏​មិន​ចង់​ឃ្លាត​ពី​សង្វៀន​យូរ​​ពេក​ទេ។ ជា​ពិសេសរូប​គេ​ចង់​បន្ត​ស្វែង​រក​ជ័យជម្នះ​លើ​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៣​ដើម្បី​រក្សា​កំណត់​ត្រាមិន​ដែល​ចាញ់។ មិន​ខុស​ពី Eko Roni Saputra ប៉ុន្មាន​ឡើយ ចាន់ រតនា ក៏​ចង់​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​គឺ ខុន ស៊ីចាន់ ដែល​បាន​ចាញ់ Eko Roni ក្នុង​ទឹក​ទី​១​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services