Connect with us

កីឡា

CAMSOC​អំពាវនាវ​ឱ្យ​មហាជន​ត្រៀម​ប្រកួតប្រជែង​ស្នាដៃ​ការ​រចនា​ភ្លើង​គប់ និង​មេដាយ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ ២០២៣

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ ២០២ ៣(CAMSOC) បាន​អំពាវនាវ​ឱ្យ​មហាជន យុវជន យុវនារី ដែលមាន​ទេពកោសល្យ​ខាង​រចនា​ភ្លើង​គប់ និង​មេដាយ សម្រាប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា សូម​ត្រៀមខ្លួន​ចូលរួម​ដាក់​ប្រឡង​ស្នាដៃ​របស់ខ្លួន ឱ្យបាន​ច្រើន​កុះករ​នា​ខែ​ក្រោយនេះ ដើម្បីឱ្យ CAMSOC មាន​ជម្រើស​កាន់តែច្រើន និង​សម្រិតសម្រាំង​បាន​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក​សម្រាប់​រួម​ដំណើរ​ឆ្ពោះ​ទៅឱ្យ​ការ ប្រកួត​នេះ ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ លើ​ការដាក់​ប្រឡង​ស្នាដៃ ការ​រចនា​ភ្លើង​គប់ និង​មេដាយ​នេះ​ថា CAMSOC នៅមាន​ការប្រកួតប្រជែង​ស្នាដៃ​លក្ខណៈ​បើកទូលាយ​ជា​សាធារណៈ​ចំនួន​ពីរ​ទម្រង់​ទៀត គឺ​ទី​១. ការ​រចនា​ភ្លើង​គប់ និង​ទី​២ គឺ​ការ​រចនា​មេដាយ ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញ ឱ្យ​ប្រកាស​ផ្សព្វផ្សាយ​បើក​ការប្រកួតប្រជែង​ឱ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវនារី​របស់​យើង ដែល​គាត់​មាន​ទេពកោសល្យ ថ្វីដៃ ក្នុងការ​គូររូប ឆ្លាក់​រចនា​ភ្លើង​គប់ និង​មេដាយ ។

លោក​លើក​ឡើង​ថា ការ​បើក​ប្រកួតប្រជែង​ស្នាដៃ​នេះ គឺជា​ការផ្តល់​កិត្តិយស ដល់​មហាជន យុវជន យុវនារី​របស់​យើង ដែលជា​ចំណែក​មួយ​នៃ​ការ ចូលរួម​ជាមួយគ្នា ក្នុង​ការជំរុញឱ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​បើក​យុទ្ធនាការ​ប្រឡងប្រជែង​នេះ នឹងធ្វើ​ឡើង​នា​ខែក្រោយ​នេះ ហើយ​បេក្ខជន មាន​ពេលវេលា​៤​ខែ ដើម្បី​ការ​រចនា​ស្នាដៃ​របស់ខ្លួន ។ បេក្ខជន​ជ័យលាភី ដែល​បាន​បញ្ចេញស្នាដៃ​សម្រាប់​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​- អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នឹង​ទទួលបាន​កិត្តិយស និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​ផងដែរ ដូចដែល CAMSOC ធ្លាប់បាន​ដាក់ឱ្យ​ប្រកួតប្រជែង​កន្លងទៅ នៃ​ការ​រចនា​ស្លាក​សញ្ញា និង​និមិត្តសញ្ញា (LOGO-Mascot) កន្លងទៅ​ដែរ​។ ប៉ុន្តែ​ស្លាក​សញ្ញា និង​និមិត្ត សញ្ញា​នេះ​មានតម្លៃ​ខ្ពស់ជាង​ការធ្វើ​ភ្លើង​គប់ និង​មេដាយ ។

លោក វ៉ា​ត់ ចំរើន បាន​អំពាវនាវ ឱ្យ​យុវជន និង​មហាជន​ទាំងអស់ ដែលមាន​ទេពកោសល្យ​ត្រៀមខ្លួន ក្នុង​ការចូល​រួមការ​ប្រកួតប្រជែង​ដាក់ ជា​បេក្ខភាព​ប្រកួត ប្រជែង​គំនូរ​ភ្លើង​គប់ និង​មេដាយ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម