Connect with us

កីឡា

កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​កម្ពុជា ស្រួ​ង ភា​វី បន្ត​ចូលរួម​ការប្រកួត​ដ៏​ធំ​ដែល​មាន​ប្រាក់រង្វាន់​១០​ម៉ឺន​ដុល្លារ នៅ​កូរ៉េខាងត្បូង

បានផុស

នៅ

កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​កម្ពុជា ស្រួ​ង ភា​វី បន្ទាប់ពី​ដណ្ដើមបាន​ជើងឯក​ពានរង្វាន់​កម្រិត​ពិភព លោក Blue One Resort LPBA Championship 2021 (​ផ្នែក​នារី​) កាលពី​ចុងខែ​មិថុនា​កន្លង​ទៅនោះ ពេលនេះ​លោកស្រី​បាន​បន្ត​ចូលរួម​ការប្រកួត​កីឡា​ស្នូកឃ័រ​ជ្រើសរើស​ជើងឯក PBA Team League 2021-2022 ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំថ្មី​មួយទៀត នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ការប្រកួត​គ្រោង​ធ្វើឡើង​រយៈពេល ១​ខែ ចាប់ពី​ថ្ងៃទី​៦​ខែកក្កដា​រហូតដល់​ដំណាច់ខែ​នេះ ដើម្បី​ចម្រាញ់​រក​ក្រុម​ជើងឯក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស្រួ​ង ភា​វី បានឱ្យដឹងថា ការ ប្រកួត​ពានរង្វាន់ PBA Team League 2021-2022 គឺជា​ការប្រកួត​ជា​ក្រុម ដែលមាន​កម្រិត​ប្រកួតប្រជែង​ខ្លាំង បើ​ធៀប​នឹង​ការប្រកួត​Blue One Resort LPBA Championship កាលពីពេល​ថ្មីៗ ដែលជា​ការប្រកួត​លក្ខ​ណៈ​ឯកត្តជន។ អ្វី​ដែល​ពិសេស​សម្រាប់​ការប្រកួត​ជា​ក្រុម​នេះ គឺថា​ក្រុម​ជើងឯក នឹង​ទទួលបាន​ប្រាក់រង្វាន់​រហូតដល់ ១០​ម៉ឺន​ដុល្លារ​ឯណោះ។

លោកស្រី ស្រួ​ង ភា​វី បន្ដថា ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ខ្លាំងៗ តំណាង​ក្រុមហ៊ុន​យក្ស​នៅ​កូរ៉េ​ចំនួន​៨​ចូល រួម ដែល​ចម្រាញ់​សុទ្ធតែ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​លំដាប់​ពិភពលោក មក​ប្រកួត ជាក់ស្ដែង​លោកស្រី​លេង​ឱ្យ​ក្រុមហ៊ុន Blue OneResort ជាមួយ​មិត្ត​រួម​ក្រុម ៥​នាក់​ទៀត ដែលមាន​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ និង​កូរ៉េ ៤ នាក់។

គួរ​បញ្ជាក់​ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​លោកស្រី ស្រួ​ង ភា​វី បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន​នៅ​សាធារណរដ្ឋ​កូរ៉េ ដ្បិត​រយៈពេល​ជាង ១០​ឆ្នាំកន្លងមក ដែល​លោកស្រី​ទៅ​រស់នៅ និង​ប្រកប​អាជីព​កីឡា​ស្នូកឃ័រ​នៅ​ទីនោះ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម