Connect with us

កីឡា

លោក ស៊ុន ចាន់ថុល លើកទឹកចិត្តអត្តពលិកហែលទឹកត្រៀមទៅប្រកួតកីឡាអូឡាំពិករដូវក្ដៅសប្ដាហ៍ក្រោយ

បានផុស

នៅ

លោក ហែម គីរី អគ្គលេខាធិការតំណាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសា ធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានជួបសំណេះសំណាលជាមួយនឹងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិត្រៀមចេញទៅការប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម គីរី អគ្គលេខាធិការបានប្រាប់តាមសារអេឡិចត្រូនិចថា លោកបានធ្វើការផ្តាំផ្ញើ និងពាំនាំនូវអនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធ សូមឱ្យអត្តពលិកថែរក្សាសុខភាព ត្រូវតែប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព និងគោរពតាមលក្ខខណ្ឌនៃការប្រកួតឱ្យបាន និងគោលការណ៍កីឡា។
លោកបន្តថា លោកទេសរដ្ឋមន្រ្តីប្រធានសហព័ន្ធបានផ្តាំផ្ញើជូនពរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ព្យាយាមប្រកួតឱ្យបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនលើកនេះ ហើយលោកប្រធានសហព័ន្ធក៏បានផ្ដល់នូវថវិកាផ្ទាល់ខ្លួនក្នុងមួយនាក់ចំនួន៥០០ដុល្លារ រួមជាមួយសម្ភារៈប្រើប្រាស់សម្រាប់ចូលរួមប្រកួត និងថ្នាំការពារជំងឺផ្ដាសាយ ដើម្បីទុកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ សម្រាប់ប្រើប្រាស់នៅពេលធ្វើដំណើរទៅចូលរួមការប្រកួតនាពេលខាងមុខនេះផងដែរ។

អគ្គលេខាធិការបន្ថែមថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិនឹងធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាពេលព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣៥នាទីព្រឹក ដើម្បីឆ្ពោះទៅ កាន់ប្រទេស ជប៉ុន ដែលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ប្រទេស ជប៉ុននេះ នឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ។
លោក ហែម គីរី បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនអត្តពលិកហែលទឹក២រូប គឺកីឡាករ ហែម ប៊ុច និង កីឡាការិនី ឃឿន ប៊ុន ពេជ្រមរកត ឱ្យចូលរួមប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី ដូចគ្នា៕

អត្ថបទ៖ វិសិទ្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម