Connect with us

កីឡា

ប្រធាន​NOCC អញ្ជើញ​លើកទឹកចិត្ត​ ជូនដំណើរ​ក្រុម​ប្រតិភូ​ និងអត្ត​ព​លិ​ក​កម្ពុជា​ ចេញ​ទៅ​ប្រកួត​ ​នៅ​ប្រទេស​ជប៉ុន​

បានផុស

នៅ

លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អញ្ជើញ​ផ្តល់​កិត្តិយស នៅក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ និង​លើក ទឹកចិត្ត​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​អូឡាំពិក​កម្ពុជា នៅ​ទីស្នាក់ការ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ មុន​ប្រតិភូ​និង​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​ស្អែក​នេះ ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០ ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ដល់​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្រោយ​បញ្ចប់​ពិធី​សំណេះសំណាល លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ទទួលបន្ទុក​នាយ​បេសកកម្ម ដែល​ត្រូវ​ដឹកនាំ​ប្រតិភូ កីឡាករ កីឡាការិនី​កម្ពុជា​លើ​២​ប្រភេទ​កីឡា គឺ​អត្តពលកម្ម និង​ហែល​ទឹក​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នេះ​មានប្រសាសន៍ថា លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បាន​ក្រើនរំលឹក​នូវ​អ្វីដែល​ជាការ​ហាមឃាត់​រួចរាល់ ក្នុង​បរិបទ​ថ្មី​នៃ​ការការពារ​កូ​វីដ​-១៩​នេះ​នៅក្នុង​ដំណើរ​ចេញ ទៅដល់​កន្លែង​ហើយ​ការ​ត្រឡប់មកវិញ​ឲ្យ​មាន​សុវត្ថិភាព​។

លោក​បណ្ឌិត ថោង ខុន ក៏បាន​លើក ទឹកចិត្ត​យ៉ាង​កក់​ក្តៅ​បំផុត ដោយ​ក្រុម​កីឡាករ កីឡាការិនី គ្រូបង្វឹក ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ឲ្យ​ការប្រកួត​តំណាង​ឲ្យ​ជាតិ​នាពេលនេះ ទទួលបាន​ជោគជ័យ​។ លោក​បញ្ជាក់ថា យើង​ដឹង​ហើយ​ថា យើង​ទៅ​ពេលនេះ គឺ​យើង​ទៅក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មការ​ជាតិ​អូឡាំពិក​នៃ​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ដែលមាន​កាតព្វកិច្ច​ប្រទេសមួយ​មួយ​ជា​សមាជិក​ ត្រូវតែ​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នឹង​បញ្ជូន​តំណាង​របស់ខ្លួន​ចូលរួម។​ ការប្រកួត​អូឡាំពិក​រៀងរាល់​៤​ឆ្នាំ​ម្តង​នេះ គឺ​សមាជិក​ត្រូវតែមាន​វត្តមាន នៅក្នុងពេល​ប្រកួត​អូឡាំពិក​នេះ​។​

លោក​បណ្ឌិត​បាន​មានប្រសាសន៍ថា​ក្រៅពី​ការចូលរួម​ដើម្បី​លើកទឹកចិត្ត​ដល់​ម្ចាស់ផ្ទះ​ផង គឺ​ចូលរួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផង ហើយ​ចូលរួម​ដើម្បី​លើក​ទង់ជាតិ​កម្ពុជា និង​ជា​សមាជិក​ថ្មី​អូឡាំពិក​ចលនា​អូឡាំពិក​អន្តរជាតិ​។ ទង់ជាតិ​យើង​នៅ​ទីនោះ​ផង យើង​មានការ​បង្ហាញ​ជា​ការហែក្បួន ចូលរួម​ប្រកួត​នៅក្នុង​ពិធី​បើក​មាន​ទង់ជាតិ មាន​កី ឡាករ មាន​ប្រតិភូ​របស់​យើង​ផងដែរ ហើយ​អ្វីមួយ​ដែល​យើង​ចង់បាន​ពី​ការប្រកួត​លើក​នេះ បើទោះបីជា​ការប្រកួត​លើក​នេះ​យើង​មានការ​បារម្ភ​មួយចំនួន​អំពី​ការចូលរួម អំពី ការឆ្លង​រីក​រាល​ក៏ដោយ ក៏ប៉ុន្តែ​យើង​ត្រូវតែ​ចូលរួម​ជាដាច់ខាត​ជា​កាតព្វកិច្ច ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ចលនា​អូឡាំពិក​យើង​បាន​ភ្ជាប់​ជាមួយនឹង​ចលនា​អូឡាំពិក​អន្តរជាតិ​ជា​រៀងរាល់​បួន​ឆ្នាំ​ម្ដងនេះ​។​

លោក វ៉ា​ត់ ចំរើន បន្ថែមទៀតថា លោក​បណ្ឌិត ថោង ខុន ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ការប្រកួត​ឲ្យ​បានចាប់ផ្តើម​ប្រកបទៅដោយ​សេចក្ដី ថ្លៃថ្នូរ គោរព​បទបញ្ជា​ការប្រកួត គោរព​ម្ចាស់ផ្ទះ ព្រមទាំង​គោរព​ការវិនិច្ឆ័យ​របស់​អាជ្ញា​កណ្តាល​-​ចៅក្រម ដែល​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​ស័ក្ដិសម​ជា​ប្រទេស ដែលមាន​សន្ដិភាព អរិយធម៌​ល្អ មាន​សុជីវធម៌​ល្អជា​ខ្មែរ ដែល​គោរព​ចំពោះ​គោលការណ៍​របស់​កីឡា​អន្តរជាតិ ដែលជា​ស្តង់ដារ​ ត្រូវគោរព​ទាំងអស់គ្នា​ទូទាំង​ពិភពលោក​។ អ្វីដែល​សំខាន់​សម្រាប់​ប្រតិភូ​យើង គឺ​ទៅដល់​កន្លែង​ត្រូវខិតខំ​រៀបចំខ្លួន​ឲ្យ​មាន​សុវត្ថិ​ភាពល្អ ក្នុងការ​ចូលរួម និង​ការវិល​ត្រឡប់មក វិញ​ប្រកបដោយ​សុវត្ថិភាព​។ ចំពោះ​រឿង​ការដណ្តើមយក​មេដាយ ឬក៏​យក​ជ័យលាភី​យើង​ឃើញថា សម្រាប់​យើង​នៅ​ឆ្ងាយ​ពី​កម្រិត​អូឡាំពិក​ពិភពលោក​នេះ ហើយ​យើង​សង្ឃឹមថា ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​នឹង​អាច​បំបែក​កម្ម​ខ្លួន ឯង​។​

ក្រុម​កីឡាករ កីឡាការិនី គ្រូបង្វឹក បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោក​បណ្ឌិត ថោង ខុន ដែល​ក្រៅ​អំពី​ផ្តល់​អនុសា​ស​សន៍​ណែនាំ​លើក ទឹកចិត្ត​ប្រកបដោយ​ភាពកក់ក្តៅ​បំផុត​នោះ លោក​ក៏បានផ្តល់​ថវិកា​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ ៦០០​ដុល្លារ​អាមេរិក​ផងដែរ​។ ជាមួយគ្នា​នោះ លោក ថោង ខុន ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា ដែល​បាន​ឧបត្ថម្ភ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ការដោះស្រាយ​លើ​ប្រាក់​ហោប៉ៅ បាន​ទាន់ពេលវេលា ដែល​នេះ​គឺជា​ការ​ផ្តល់នូវ​ភាពកក់ក្តៅ​បន្ថែមទៀត ដល់​ក្រុម​ប្រតិភូ អត្ត​ព​លិ​ក​កម្ពុជា​យើង ដោយ​លោកនាយ​បេសកកម្ម​បានចាត់ទុក​ថា ទាំងអស់នេះ គឺជា​កាយវិការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​របស់​ថ្នាក់ ដឹកនាំ​ទាំងពីរ គឺ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បំប៉ន​ចិត្តសាស្ត្រ​កីឡា សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​បេសកកម្ម​ថ្មី​ជា​ប្រវត្តិ សាស្ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ ប្រទេស​ជប៉ុន​នេះ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម