Connect with us

កីឡា

ជិត​ដល់​ថ្ងៃ​បើក​អូឡាំពិក​ អ្នក​រៀប​​ចំ​បញ្ឈប់​នាយក​រៀប​ចំពិធីបើក

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន​ជិត​ដល់​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ សម្រាប់​តែ​​អ្នក​រៀបចំ​បាន​បញ្ឈប់​នាយករៀប​ចំ​ពិធី​បើក​ជុំ​វិញ​​រឿង​កំប្លែង​មួយ​​​ដែល​លោក​​និយាយ​អំពី​ហាយនភាព។

នេះ​ជា​ដំណឹង​ថ្មី​បំផុត​នៃ​រឿង​​អាម៉ាស់​ជា​បន្ត​បន្ទាប់​សម្រាប់​អ្នក​រៀប​ចំ​កីឡាអូឡាំពិក​តូក្យូ​ដែល​​បាន​ផ្ទុះ​កំហឹង និង​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​តន្ត្រីករ​ដ៏​ល្បី​ល្បាញ​ម្នាក់​ត្រូវ​បាន​បបណ្តេញ​​ចេញ​ពី​តំណែង​ជា​អ្នក​និពន្ធ​សម្រាប់​ព្រឹត្តិការណ៍ ក្រោយ​ពេល​មាន​របាយការណ៍​ចាស់​ពី​ការ​សម្លុត និង​ឥរិយាបថ​រំលោភ​បំពានរបស់​គាត់​បាន​លេច​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ដើម​ឆ្នាំ​នេះ ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​កីឡា​អូឡាំពិក​តូក្យូ​២០២០​បានលា​លែង​ពី​តំណែង បន្ទាប់​ពី​ធ្វើ​ការ​កត់​សំគាល់​ភាព​ស៊ិចស៊ី ហើយ​​ប្រធាន​អូឡាំពិក​តូក្យូ​ដ៏​ឆ្នៃ​ប្រឌិត​បាន​ធ្វើ​ត្រាប់​តាម បន្ទាប់​ពី​លោកធ្វើ​អត្ថាធិប្បាយ​ប្រមាថ​​លើ​តារា​ស្រី​ជប៉ុន​ដ៏​ល្បី​ល្បាញ​ម្នាក់។

អ្នក​រៀបចំ​កីឡា​អូឡាំពិក​តូក្យូ​បាន​បញ្ឈប់​លោក Kentaro Kobayashi កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​ជុំ​វិញ​រឿង​កំប្លែង​មួយ​ដែល​លោក​បាន​និយាយ​អំពីហាយនភាព​ដែល​ជា​ផ្នែក​មួយ​នៃសកម្មភាព​រឿង​កំប្លែង​របស់​លោក​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​​ដែល​ថ្មី​ៗ​នេះ​លេច​ចេញ​នៅ​តាម​បណ្តាញ​សារព័ត៌មាន។

លោកស្រី Seiko Hashimoto ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​កីឡាតូក្យូ​អូឡាំពិកមាន​ប្រសាសន៍​ថា ៖«ខ្ញុំ​សូម​ទោស​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បញ្ហា​​កើត​មាន​ឡើង និង​​​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​​ដល់​​មនុស្ស​ជា​ច្រើន​​ ព្រម​ទាំង​ប្រជា​ជន​នៅ​ទី​ក្រុង​តូក្យូ​ និង​ប្រជា​ជន​ជប៉ុន នៅ​ពេល​កម្មវិធី​បើក​​គឺ​ស្ទើរ​តែ​​នៅ​​​លើ​ពួក​យើង​ទាំង​ស្រុង»។

មុន​ការ​បញ្ឈប់​នាយក​រៀប​ចំ​ពិធី​បើក​នេះ​កើន​ឡើង​ ​មជ្ឈមណ្ឌល Simon Wiesenthal ជា​អង្គការ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ជ្វីហ្វ​អន្តរជាតិបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ទំនាក់​ទំនង​របស់​លោក Kobayashi ជា​មួយ​អូឡាំពិក​​នឹងជា​ការ​​ប្រមាថ​ដល់​ការ​ចង​ចាំ​​របស់​ជន​ជាតិ​ជ្វីហ្វ​៦​លាន​នាក់​​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហាយនភាព។

លោក Kobayashi បាន​សូម​ទោស​សម្រាប់​ការ​អត្ថាធិប្បាយ​របស់​លោកកន្លង​មក​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម