Connect with us

កីឡា

គូ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​៖ ៤​ចំណុច​ដែល​អាច​ទទួលជោគជ័យ​រៀងៗ​ខ្លួន

បានផុស

នៅ

ការ​ឡើង​ការពារ​របស់ Sam-A Gaiyanghadao ទល់នឹង​កីឡាករ​វ័យក្មេង Prajanchai PK.Saenchai Muaythaigym នៅ​ព្រឹត្តិការណ៍ ONE Super Series គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​។

ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ ONE Strawweight នឹង​ជួប​មិត្ត​រួម​ជាតិ​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ​ទី ៣០ ខែ កក្កដា ស្អែក​នេះ ។

​ស្ដិ​ត​ក្នុង​វ័យ ៣៧ ឆ្នាំ Sam-A ជា​វីរបុរស​ម្នាក់​ក្នុង​ក្បាច់​មួយ​ថៃ​។ យ៉ាងណាក្ដី បុរស​វ័យ ២៦ ឆ្នាំ Prajanchai គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំងឡាយ​។ គេ​ជឿថា ឥឡូវ​ដល់ពេល​វេលា​ដ៏​សក្ដិសម​មួយ​សម្រាប់​ខ្លួន​។

មុនពេល​ការប្រកួត​ជើងឯក​ពិភពលោក World Title ផ្សាយ​ផ្ទា​ល់ពី​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី សូម​តាមដាន​រឿងរ៉ាវ ៤ ចំណុច​ដែល​នាំទៅរក​ជ័យជម្នះ​រៀងៗ​ដូច​ក្រោម៖

#1 Prajanchai ជំនាញ​ប្រដាល់សកល​

Prajanchai ត្រូវបាន​ទទួលស្គាល់​ច្រើន​ពី​សំណាក់​មួយ​ថៃ ប៉ុន្តែ​ពេលនេះ គេ​កំពុង​ស្រេកឃ្លាន​ដើម្បី​បង្ហាញខ្លួន​ឲ្យ​អស្ចារ្យ​នៅ​សង្វៀន​លំដាប់​ពិភពលោក​។ គេ​នឹង​ប្រើ​វិធី​ដើម្បី​គាបសង្កត់​ច្រើន​លើ Sam-A តាមរយៈ​ក្បាច់​កណ្ដាប់ដៃ​ដែល​រូបគេ​ធ្លាប់​ឈ្នះ​ជើងឯក​កន្លងមក​។

​កូនសិស្ស​មកពី​ក្លិប PK.Saenchai Muaythaigym មាន​ជំនាញ​កណ្ដាប់ដៃ​ដូច​ផ្លេកបន្ទោរ និង​កម្លាំង​មហាសាល​។ បើ Sam-A ប្រហែស​ឲ្យ​កណ្ដាប់ដៃ​ចូល នោះ​ច្បាស់​ជា​ពិបាក​របស់ Prajanchai មិន​ខាន​។

ដើម្បី​ទប់​ការ​វាយបក​លឿនៗ​របស់​ម្ចាស់​ខ្សែក្រវាត់ តារា​ឡើង​ប្រជែង​នឹង​ចូល​កៀក​ដើម្បី​កណ្ដាប់​ដៃស្ដាំ​ត្រង់​មហា​ទម្ងន់​មិន​ខាន​។ គេ​នឹង​រក្សា​ការប្រើ​កណ្ដាប់ដៃ​ដើម្បី​ទប់ទល់​នឹង​ក្បាច់​ពិសេសៗ របស់ Sam-A ។ មួយទៀត គេ​អាច​ប្រើ​កណ្ដាប់ដៃ​ញាប់ៗ​ដើម្បី​តតាំង​នឹង​ម្ចាស់​ខ្សែក្រវាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

#2 Sam-A មាន​ក្បាច់​វាយបក​ដ៏​អស្ចារ្យ​

​បើសិន Prajanchai ចូល​មិនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន ONE នោះ Sam-A ច្បាស់​ជា​ផ្ដាច់​យក​ហើយ​។

​ដូច​អ្នកគាំទ្រ​បានឃើញ​រួចមកហើយ ឲ្យ​តែ​ហ៊ាន​ដើរចូល​ផ្ដេសផ្ដាស Sam-A ប្រើ​ក្បាច់​វាយបក​យកឈ្នះ​គូប្រកួត​ជារឿយៗ​។ Sam-A បាន​មើល​គូប្រកួត​ច្បាស់​ណាស់ ហើយ​ដៃស្ដាំ ឬ ឆ្វេង​សុទ្ធតែ​ធ្វើ​ឲ្យ​គូប្រកួត​ឈឺចាប់​ទាំងអស់​។

បែបណា​ក្ដី បើសិន Prajanchai ចង់​គេច​ពី​ការ​វាយបក ហើយ​ចូល​កៀក នោះ Sam-A ក៏​អាច​ចូល​វ៉ៃ​ជង្គង់​បានដែរ ជាទី​ដែល​គេ​អាច​ប្រើ​កែង​ដើម្បី​ផ្ដួល​គូប្រកួត​បាន​។

#3 Prajanchai មាន​ក្បាច់​ជើងសា​ហាវ​

Prajanchai អាច​ប្រើ​ក្បាច់​ចម្រុះ ជាពិសេស​ជើង​របស់គេ​អាច​សម្លាប់​គូប្រកួត​បាន​។ គូប្រជែង​រូបនេះ​អាច​ផ្លាស់ប្ដូរ​ការប្រយុទ្ធ​គ្រប់ពេល​ដើម្បី​រក្សា​ជំហរ​របស់ខ្លួន​។​

​យ៉ាងណាក្ដី ថ្មីៗ​នេះ គូ​ដណ្ដើម​ខ្សែក្រវាត់​របស់ Sam-A សុទ្ធតែ​ជំនាញ​ជើង​ដែរ​ប៉ុន្តែ នៅតែ​ដណ្ដើម​ខ្សែក្រវាត់​មិនបាន​។ បើ Sam-A ឈរ​ឆ្ងាយ​បន្តិច Prajanchai អាច​ប្រើ​ជើង​ដើម្បី​យកឈ្នះ​បាន​។

​មិន​ខុសពី​គ្រូបង្វឹក​របស់ខ្លួន Saenchai បុរស​វ័យ ២៦ ឆ្នាំមាន​វិធី​ការពារ​ល្អ​, ទាត់​ជើង​មួយ​ពីរ​ល្អ​, ប្រើពេល​លឿន​, និង បម្លាស់​ទី​ក៏​លឿន​ដែរ​។

Prajanchai អាច​ចាប់ជើង​ដើម្បី​ប្រើ​កណ្ដាប់ដៃ ឬ ចាប់ជើង​ដើម្បី​ទាត់​ជើង​បំបាក់​វិញ​។ វា​ពិតជា​កក្រើក​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។

#4 Sam-A មាន​ថាមពល និង ប្រើ​ហ្គ​ង់​ទម្ងន់ ៤ អោន​បានល្អ​

​ដោយ​ស្ថិតនៅ​កម្រិត​ខ្ពស់​នៃ​ក្បាច់​ប្រយុទ្ធ Sam-A មានបទពិសោធន៍​ច្រើន​នៅ​លើស​ង្វ្រៀ​ន​ដែល​ប្រើ​ហ្គ​ង់​ប្រភេទ​ក្បាច់គុន​ចម្រុះ​។ កូនសិស្ស​មកពី​ក្លិប Evolve បាន​ប្រើ​ហ្គ​ង់​ទម្ងន់ ៤ អោន​ជាច្រើន​រួចមកហើយ​ដើម្បី​ចាក់ឫស​ក្នុង​ជ័យជម្នះ​របស់ខ្លួន​។ ដោយមាន​កំណត់ត្រា​រួម​បញ្ចប់​គូប្រកួត​នៅ ONE Super Series (៤) និង ធ្វើ​ឲ្យ​ដៃគូ​ដួល​ច្រើនដង​ជាងគេ (៩) ម្ចាស់​ខ្សែក្រវាត់ Sam-A នៅតែមាន​វិធីសាស្ត្រ​ដើម្បី​ផ្ដួល​គូប្រកួត​បានល្អ​។ ការ​មានបទពិសោធន៍​ច្រើន​របស់ Sam-A ច្បាស់​ជាមាន​ផលចំណេញ​ច្រើនជាង​តារា​ទើប​មក​ថ្មី​នៅ​សង្វៀន ONE មិន​ខាន​។ គេ​មាន​វិធី​ដើម្បី​ទប់ទល់​នឹង​អ្នកមាន​កម្ពស់​ខ្ពស់ជាង​ជារឿយៗ​។ ​ម្នាក់ៗ​សុទ្ធតែ​ជំនាញ​រៀងៗ​ខ្លួន តើ​លទ្ធផល​នឹង​ទៅជា​យ៉ាងណា?៕

ដោយ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម