កម្ពុជា នឹងរត់ភ្លើងគប់ស៊ីហ្គេមកាត់ប្រទេសជាសមាជិកអា​ស៊ាន​ទាំង១១ ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កម្ពុជា នឹងរត់ភ្លើងគប់ស៊ីហ្គេមកាត់ប្រទេសជាសមាជិកអា​ស៊ាន​ទាំង១១ ​

បានផុស

នៅ

​ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ដែល​គោលការណ៍​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​នេះ គឺរត់ភ្លើងគប់កាត់ប្រទេសជាសមាជិកអាស៊ាន​ទាំង១១ ដោយបញ្ចប់នៅ​ពេលពិធី​ប្រារព្ធបើកជាផ្លូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេ​ខា​ធិការគណៈ​កម្មា​ធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកួតកីឡាអូឡាំពិក គឺគេ​ទៅយកភ្លើង​អាទិទេព​នា​ភ្នំអូឡាំព្យ៉ាដ ប្រទេសក្រិច ដោយឡែកសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ គឺព្រះមហាក្សត្រ​ជាអ្នក​ប្រទានភ្លើងឱ្យ ដែលការប្រទានភ្លើងនេះនឹងរៀ​បចំនៅប្រាសាទអង្គរវត្ត ដែលជាតំបន់​បេតិកភណ្ឌ​របស់​កម្ពុជា ។

ការរត់ភ្លើងគប់នេះ កម្ពុជានឹងចាប់ផ្ដើមក្នុង​អំឡុង​ខែកុម្ភៈ​ ឆ្នាំ២០២៣ ។ ភ្លើងនេះ នឹងត្រូវរក្សា​ទុកមិនឲ្យ​រលត់​រហូតបញ្ចប់ការប្រកួតស៊ីហ្គេម ។ បន្ទាប់ពីព្រះមហាក្សត្រប្រទានហើយនោះ ភ្លើងគប់នេះនឹង​ត្រូវរក្សា​ឲ្យល្អ ហើយដឹកតាមយន្តហោះឆ្ពោះទៅបណ្ដាប្រទេសអាស៊ានទាំង១១ ។

នៅក្នុងបណ្ដាប្រទេសអាស៊ាន អគ្គរាជទូតខ្មែរ ដែលប្រចាំនៅទីនោះ នឹងចូលរួមរត់ហែគ​ប់​ភ្លើងកាត់តាម​បណ្ដា​ប្រទេសអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីនោះ។ប្រទេសឡាវ គឺជាប្រ​ទេ​សចុងក្រោយដែល​កម្ពុជា​ត្រូវរត់​ឆ្លងកាត់ទី​នោះ​(ប៉ាក់​សេ) ចូលមកកាន់ប្រទេសកម្ពុជា វិញ។

ក្រោយពេលឆ្លងដែនចូលមកកម្ពុជា ​ ក្បួនរត់ភ្លើងគប់នេះ នឹងបន្តរត់កាត់តាមបណ្ដា​ខេត្តនានា ជុំវិញ​បឹង​ទន្លេសាប រួច​បន្តរត់មកកាន់រាជធានីភ្នំពេញ និងចូលទៅកាន់កន្លែងប្រារព្ធពិធី​បើកការប្រកួតស៊ី​ហ្គេម​ជា​ផ្លូវការ ។ ការរត់ភ្លើងគប់នេះ គឺធ្វើយ៉ាងណាឲ្យចូលមកដល់កន្លែងប្រារព្ធពិធីបើកចំពេលពិធីចាប់ផ្ដើមតែម្ដង ។

សូមបញ្ជាក់ថា អ្នកដែលចូលរួមរត់ក្នុងពិធីនេះ មានកីឡាករ កីឡាការិនី ដែលមាន​ស្នាដៃ គ្រូ​បង្វឹក មន្ត្រី​ដឹក​នាំ​កីឡា ដែលមានស្នាដៃ និងបណ្តាអ្នកដែលមាន​គុណសម្បត្តិ​ក្នុង​វិស័យ​កីឡា​ដទៃ​ទៀត ៕

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ៖ ហាម​ឃាត់​ការ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ដាក់​បញ្ចាំ ដើម្បី​ទទួល​ឥណទាន

ព័ត៌មានជាតិ១៦ នាទី មុន

សេចក្តីជូនដំណឹង​ស្តីពី​ការងារ​ស្តារប្រឡាយ​ដី​មួយខ្សែ​ប្រវែង​៤០០០ម៉ែត្របាត១.៥០ម៉ែត្រ ​ជម្រៅ​មធ្យម​២.៧០ម៉ែត្រ ជម្រាល​M:១.៥

ព័ត៌មានជាតិ២៨ នាទី មុន

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​អោប​ឯកសារ​សុំ​ឲ្យ​សាលា​ឧ​ទ្ធ​រ​ណ៍​ជួយ​រក​យុត្តិធម៌

ព័ត៌មានខ្លីៗ៤៣ នាទី មុន

គ្មានមន្ត្រីណាម្នាក់ យកលុយពីពលរដ្ឋ ជាថ្នូរនឹងការយកម្ហូបអាហារ ឲ្យអ្នកជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ

កីឡា១ ម៉ោង មុន

កីឡាការិនី​មាន​ឱកាស​ច្រើនជាង​កីឡាករ​ក្នុងការ​ដណ្តើម​មេដាយមាស​កម្រិត Olympic Games និង SEA GAMES

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services