Connect with us

កីឡា

គ្រូ​ចំបាប់​ជនជាតិ​អ៊ីរ៉ង់​នឹង​ចំណាយ​ពេល​១​ឆ្នាំ​ ដើម្បី​បង្វឹក​ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

បានផុស

នៅ

លោក​Komeil Ghasemi​អតីត​កីឡាករ​ម្ចាស់​មេដាយមាស​អូឡាំពិក នឹង​ចំណាយ​រយៈពេល​មួយឆ្នាំ ដើម្បី​បង្ហា​ត់ដល់​ក្រុមកីឡា​ចំបាប់​ជ​ម្រើស​ជាតិ​កម្ពុជា តាមរយៈ​គម្រោង​អភិវឌ្ឍ​កីឡា​របស់​គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មកដល់​កម្ពុជា និង បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃនោះ គ្រូបង្វឹក​ចំបាប់​កីឡា​ជម្រើស​ជា តិក​ម្ពុ​ជា ដែលជា​ជនជាតិ​អ៊ីរ៉ង់​នោះ បាន​ចាប់ផ្ដើម​បង្វឹក​ដល់​ក្រុម​កីឡា​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​ហើយ។

លោក​Komeil Ghasemi គឺជា​អតីត​ម្ចាស់​ជយលាភី​មេដាយមាស​អូឡាំពិក ២០១២ នៅ​ទីក្រុង​ឡុង​ដុង​ក្នុងប្រទេស​អង់គ្លេស​លោក​ប្រកួត​ក្នុង​ក្បាច់​ចំបាប់​សេរី​(freesty lewrestling)​លោក​មាន​ស្នាដៃ​ច្រើន​ក្នុង​វិស័យ​កីឡា​ចំបាប់​អ៊ីរ៉ង់ ដោយ​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិក២០១២ ក្នុង​ប្រភេទ​ទម្ងន់​១២០​គីឡូក្រាម​មេដាយ​សំរឹទ្ធិ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក ២០១៦​នៅ​ទីក្រុង រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ទីក្រុង Tashkent ក្នុង​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម​។

​សម្រាប់​លំដាប់​ទ្វីបអាស៊ី​លោក​ធ្លាប់​ទទួលបាន​មេដាយមាស​ជើងឯក​អាស៊ី​នៅ​ទីក្រុង​Astana កាលពី​ឆ្នាំ​២០១៤​ក្នុង​ប្រភេទ​ទម្ងន់​១២៥ គីឡូ ក្រាម​មេដាយប្រាក់ អាស៊ី​កាលពី​ឆ្នាំ​២០១១​ក្នុង​នទី​ក្រុង Tashkent ក្នុង​ប្រភេទ​ទម្ងន់​១២០ គីឡូក្រាម​មេដាយប្រាក់​អាស៊ី​ក្នុង​ឆ្នាំ​២០១៥​នៅ​ទីក្រុង​ដូ​ហា ក្នុង​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម។ លោក​មក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រៀម ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម នៅ​ឆ្នាំ​២០២២ និង​អាច​បន្ត​ដល់​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា​ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ នៅ​ឆ្នាំ២០២៣៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម