Connect with us

កីឡា

អូឡាំពិក៖ អត្តពលិកអូស្ត្រាលីបំផ្លាញបន្ទប់សណ្ឋាគារ និងសម្តែងកាយវិការ​មិនសមរម្យលើយន្តហោះពេលទៅប្រទេសវិញ

បានផុស

នៅ

អត្តពលិក​របស់​ប្រទេស​អូស្ត្រាលី​បាន​បំផ្លាញ​គ្រែ​​ក្នុង​បន្ទប់​​សណ្ឋាគារ​ភូមិ​កីឡាអូឡាំពិក និង​បាន​ចោះ​រន្ធ​មួយ​នៅ​លើ​ជញ្ជាំង​មុន​ពេល​ចាក់​ចេញ។ នេះ​បើ​តាម​គណៈកម្មាធិការ​អូឡាំពិក​របស់​ប្រទេស​បាន​និយាយ។​

មន្ត្រី​បាន​បន្ថែម​ថា អត្តពលិក​មួយ​ចំនួនក៏​បាន​បង្ហាញ​អាកប្បកិរិយាមិនសម​រម្យ​ដែល​មិន​​អាច​ទទួល​យក​បាន​នៅ​​លើ​​យន្តហោះ​នៅ​ពេល​ពួក​គេ​​វិល​ត្រឡប់​ទៅ​​ប្រទេស​កំណើត​វិញ។

ប៉ុន្តែ​ប្រធាន​ក្រុម​កីឡា​ជម្រើស​ជាតិ​អូស្ត្រាលី​លោក Ian Chesterman បាន​និយាយ​ថា គ្មាន​ចំណាត់​ការ​វិន័យ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ នៅ​ពេល​អត្តពលិក​បាន​ធ្វើ​ការ​សុំ​ទោស​ហើយ។ លោកបន្ថែម​ថា ការ​បំផ្លាញ​ឲ្យ​ខូច​ខាត​គឺ​តិច​តូច និង​ថា វាមិន​មែន​ជា​រឿង​លំបាក​ខ្លាំង​ដើម្បី​បំបែក​គ្រែដែល​ធ្វើ​ពី​ក្រដាសកាតុងកេស​នោះ​ទេ។

លោក Ian Chesterman
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា លោក Chesterman មិន​បាន​បង្ហាញ​ពី​ឈ្មោះ​អត្តលិក ឬ​ក៏​ប្រភេទ​កីឡា​អ្វី​ដែល​ពួក​គេ​ប្រកួត​ដែរ។

ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អូស្ត្រាលី​បាន​និយាយ​ថា ស្ថាប័ន​គ្រប់​គ្រង​ជាតិ​នៃ​កីឡា​បាល់ទាត់ និង​សហព័ន្ធ​កីឡា​បាល់ឱប​បាន​កំពុង​ស៊ើប​អង្កេត​​ពី​របាយការណ៍​នៃ​អាកប្បកិរិយា​មិន​សម​ហេតុ​ផល​នៅ​លើ​យន្ត​ហោះ​មួយ​ទៅ​កាន់​ទី​ក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​សុក្រ​មុន។

លោក Chesterman បាន​និយាយ​ថា ៖«មនុស្ស​វ័យ​​ក្មេង​ខ្លះ​ធ្វើ​ឲ្យ​មាន​កំហុស​ ​ពួក​គេ​ចាក​ចេញ​ពី​​បន្ទប់​នៅ​ក្នុង​លក្ខណៈ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​។ បន្ទប់​មិន​ត្រូវ​បាន​គេ​ចោល​សំរាម ទោះ​ក្នុង​វិធី​ណា​ក៏​ដោយ»។

«វា​ជា​សៀវភៅ​មួយ​ក្បាល​​មាន​កាលៈ​ទេស ដូច​ជា​មនុស្ស​ក្មេង​ម្នាក់​បង្កើត​កំហុស ជំពូក​ទី​២​គឺ​ជា​មនុស្ស​វ័យ​ក្មេង​ល្អ​ម្នាក់​​​ពោរ​ពេញ​​វិប្បដិសារី។ ជំពូក​ទី​៣​គឺ​ជា​មនុស្ស​វ័យ​ក្មេង​ល្អម្នាក់​រៀន​ពី​កំហុស និង​ក្លាយ​ជា​មនុស្ស​ល្អ»។

សហព័ន្ធ​កីឡា​បាល់ឱប​អូស្ត្រាលី​បាន​និយាយ​ថា ខ្លួ​ន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មន្ត្រី​អូស្ត្រាលី​​បាន​ប្រាប់​ពី​​អាកប្បកិរិយាមិន​អាច​ទទួល​យក​បាន​របស់​កីឡាករ​បាល់​ឱប និង​បាល់ទាត់​នៅ​លើ​យន្ត​ហោះ​ទៅ​ប្រទេស​កំណើត​ពី​ប្រទេស​ជប៉ុន។​

សហព័ន្ធ​និយាយ​ថា ៖«បាល់ឱប​អូស្ត្រាលីបាន​យល់​ពី​ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​កម្មវិធី​​៧​​ផ្នែក​​បុរស​របស់​អូស្ត្រាលី បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អូស្ត្រាលី​បាន​ប្រាប់»។​

លោក Matt Carroll នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា មិន​មាន​បណ្តឹង​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន​អាកាសចរណ៍​​ដែល​ប្រតិបត្តិការ​ហោះ​ហើរ​នោះ​ទេ ប៉ុន្តែ​បន្ថែម​ថា «អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​គឺ​យើង​យក​ចិត្ត​ទុក​ដាក់»។

លោក​ថា ៖«វាខក​ចិត្ត​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទាំង​ស្ថាប័ន​គ្រប់​គ្រង​បាល់​ឱប និង​បាល់ទាត់​បាន​ប្រាប់​ខ្ញុំ​ថា អាកប្បកិរិយា​បែប​នេះ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើង​ក្នុង​រង្វង់​កីឡា​របស់​ពួក​គេ និង​បាន​​សុំ​ទោស​ដោយ​ស្មោះ​ចំពោះ​គណៈកម្មាធិការ​អូឡាំពិក​អូស្ត្រាលី»។

ក្រុម​បាល់​ឱប​អូស្ត្រាលី​ដែល​មាន​គ្នា​៧​នាក់​បាន​ឈាន​ដល់​​វគ្គ​១/៤​ក្នុង​ការ​ប្រកួត​​នៅ​កីឡាអូឡាំពិក​ឆ្នាំ​២០២០​ដោយ​ចាញ់​អ្នក​ឈ្នះ​​ហ្វីជី។ ចំណែក​ក្រុម​បាល់ទាត់​​វិញ​បាន​ធ្លាក់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ខណៈ​ក្រុម​បាល់ទាត់​ផ្នែក​នារី​ត្រូវ​ប្រកួតដណ្តើម​មេដាយ​សំរឹទ្ធ​ជា​មួយ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម