Connect with us

កីឡា

អបអរសាទរ! ប្រេស៊ីល ឈ្នះមេដាយមាសអូឡាំពិកបាល់ទាត់ផ្នែកបុរសលើកទី ២ ជាប់ៗគ្នា

បានផុស

នៅ

ប្រេស៊ីល បានឈ្នះមេដាយមាសអូឡាំពិកលើប្រភេទវិញ្ញាសាបាល់ទាត់ផ្នែកបុរសជាលើកទី ២ ជាប់ៗគ្នារបស់ពួកគេ ក្រោយទទួលបានជ័យជម្នះ ២-១ លើប្រទេសអេស្ប៉ាញនៅម៉ោងបន្ថែមក្នុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធ Matheus Cunha ជាអ្នករកគ្រាប់នាំមុខឲ្យប្រេស៊ីល នៅនាទីចុងក្រោយក្នុងតង់ទី ១ នៃវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លឹបទូកក្ដោង Everton កីឡាករ Richarlison មានឱកាសទទួលបានបាល់ប៉េណាល់ទី តែស៊ុតមិនចូល ។

ប៉ុន្តែនៅនាទីទី ៦១ នៃតង់ទី ២ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Mikel Oyarzabal រកគ្រាប់បាល់តាមស្មើវិញ ក្រោយការបញ្ជូនបាល់ពីសំណាក់ខ្សែបម្រើ Carlos Soler ។

ពេញ ៩០ នាទីការប្រកួតនៅទីក្រុង Yokohama បានបញ្ចប់ដោយលទ្ធផល ១-១ ហើយការប្រកួតបានឈានដល់ម៉ោងបន្ថែម ១៥ នាទីពីរដង ។ Malcom ជាអ្នកបញ្ចប់ក្ដីស្រមៃរបស់អេស្ប៉ាញ ដោយបានស៊ុតបញ្ចូលទីឲ្យប្រេស៊ីលទទួលបានមេដាយមាស នៅនាទី ១០៨ ។

គួរបញ្ជាក់ថា ប្រេស៊ីល បានរក្សាមេដាយមាសអូឡាំពិកលើប្រភេទវិញ្ញាសាបាល់ទាត់ផ្នែកបុរសជាលើកទី ២ ជាប់ៗគ្នា ក្រោយទទួលបានមេដាយមួយនេះកាលពីឆ្នាំ ២០១៦ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះខ្លួនឯង ហើយវាក៏ជាមេដាយមាសលើកទី ៥ ផងដែរសម្រាប់ក្រុមបាល់ទាត់ប្រេស៊ីលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម