ជប៉ុនចំណាយ​ច្រើន​ណាស់​ដល់​១៥​ប៊ីលាន​ដុល្លារ​រៀប​ចំកីឡា​អូឡាំពិក
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ជប៉ុនចំណាយ​ច្រើន​ណាស់​ដល់​១៥​ប៊ីលាន​ដុល្លារ​រៀប​ចំកីឡា​អូឡាំពិក

បានផុស

នៅ

ម្ចាស់​ផ្ទះ​ជប៉ុន​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​កាល​ពី​យប់​មិញ បន្ទាប់​ពី​ការ​រៀប​ចំ​ជួប​បញ្ហា​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង​កំឡុង​ពេល​វិបត្តិ​កូវីដ-១៩។ សម្រាប់​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​​នេះត្រូវ​បាន​​​ចំណាយ​ប្រាក់​​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​និយាយ​ក្នុង​ពិធី​បិទ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៨ ខែ​សីហា​នេះ​ថា ៖«ការ​ប្រកួត​កីឡា​អូឡាំពិក​ទាំង​នេះ​បង្ហាញ​ពី​អំណាច​នៃកម្លាំង​​សាមគ្គីកីឡា»។

តាម​កាសែត Asahi Shimbun ដែល​បាន​អំពាវ​នាវ​ឲ្យ​លុប​ចោល​​ព្រឹត្តិការណ៍​នេះ បើ​ទោះ​ជា​ខ្លួន​ជា​ម្ចាស់​ឧបត្ថម្ភ​មួយ​បាន​ផ្សាយ​ថា ព្រឹត្តិការណ៍​ប្រកួត​ដែល​ចំណាយ​​​ប្រាក់​ជិត​១៥​ប៊ីលាន​ដុល្លារ​អាមេរិក​គឺ​ជា​ល្បែង​​​ជា​មួយ​នឹង​ជីវិត​មនុស្ស។

នៅ​ថ្ងៃ​ចន្ទ​នេះ កាសែត​នេះ​បាន​ផ្សាយ​ថា ៖«ល្បែង​នេះ​បាន​ទៅ​មុខ​ហើយ បាន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់»។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​កាសែត​នេះ​​​រយៈ​ពេល​២​ថ្ងៃចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​បាន​រក​ឃើញ​ថា ពលរដ្ឋ​ជប៉ុន​៥៦​%​បាន​គាំទ្រ​ព្រឹត្តិការណ៍​នេះ ខណៈ​៣២​%​ជំទាស់។ មាន​តែ​​៣២​%​បាន​និយាយ​ថា ពួក​គេ​​មាន​អារម្មណ៍ ​ការ​ប្រកួត​នេះ​មាន​សុវត្ថិភាព និង​សន្តិសុខ ខណៈ​៥៤​%មិន​ជឿ​​ថា សុវត្ថិភាព និង​សន្តិសុខឡើយ។

ព្រឹត្តិការណ៍​អូឡាំពិក​តូក្យូ​ឆ្នាំ​២០២០​មិន​ដូច​មិន​ដូច​ព្រឹត្តិការណ៍​មុន​ៗ​ទេ​ដែល​ត្រូវ​បាន​ពន្យា​ពេល​ពី​ឆ្នាំ​២០២០​មក​រៀប​ចំ​ការ​ប្រកួត​នៅ​ឆ្នាំ​២០២១​នេះ​ដោយ​សារ​វិបត្តិ​កូវីដ-១៩។

ការ​រឹត​ត្បិត​នៅ​ព្រឹត្តិការណ៍​ត្រូវ​បាន​អនុវត្ត​គឺ​គ្រប់​បុគ្គល​ទាំង​អស់​ពាក់​ម៉ាស់ លើក​លែង​តែ​​អត្តពលិក​ប្រកួត​លើ​ទី​លាន និង​គ្មាន​អ្នក​ទស្សនា​ផ្ទាល់ឡើយ​ដែល​នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​អូឡាំពិក។

ទោះ​បី​ជាមាន​បញ្ហា​បែប​ណា​ក៏​ដោយ​ ក៏​នៅ​ពេល​ព្រឹត្តិការណ៍​ប្រកួត​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ គឺ​មាន​សញ្ញា​ដែល​សាធារណជន​ជប៉ុន​បើក​បេះ​ដូង។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ពហកីឡដ្ឋាន​អូឡាំពិក​ដើម្បី​ទស្សនា​ពន្លឺ​ភ្លើង និង​ការ​បាញ់​កាំជ្រូច​នៅ​ថ្ងៃ​បើក។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ជប៉ុន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ដោយ​ទទួល​បាន​មេដាយ​មាស​២៧​គ្រឿង ប្រាក់១៤​គ្រឿង និង​សំរឹទ្ធ​១៧​គ្រឿង ខណៈ​ចំណាត់​លេខ​១​បាន​ទៅ​អាមេរិក​ដោយ​ឈ្នះ​មេដាយ​មាស​៣៩​គ្រឿង ប្រាក់​៤១​គ្រឿង និង​សំរឹទ្ធ​៣៣​គ្រឿង ហើយ​ចិន​ឈរ​នៅ​លេខ​២​ជា​មួយ​នឹង​មេដាយ​មាស​៣៨​គ្រឿង ប្រាក់​៣២​គ្រឿង និង​សំរឹទ្ធ​១៨​គ្រឿង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ២ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ២ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services