កីឡា
សហរដ្ឋអាមេរិកដណ្តើមមេដាយច្រើនជាងគេ ពីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 20 20) នៅប្រទេសជប៉ុន បានប្រារព្ធពិធីបិទការប្រ កួតជាផ្លូវការហើយ កាលពីរាត្រីថ្ងៃអាទិត្យ ក្រោយដំណើរការប្រកួតដោយជោគជ័យរយៈពេល ១៧ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដោយសហរដ្ឋអាមេរិកគ្រងតំណែងជើងឯក ខណៈប្រទេសចិនបានត្រឹមជើងឯករង ហើយម្ចាស់ផ្ទះជប៉ុនឈរលំដាប់លេខ៣។
សហរដ្ឋអាមេរិកដណ្តើមបានមេដាយរហូត ដល់១១៣គ្រឿង ក្នុងនោះមេដាយមាស ៣៩ គ្រឿង មេដាយប្រាក់ ៤១ គ្រឿង និងមេដាយសំរិទ្ធ ៣១ គ្រឿង ប្រទេសចិនដណ្តើមបានមេដាយ ៨៨គ្រឿងក្នុងនោះមេដាយមាស ៣៨ គ្រឿង មេដាយប្រាក់ ៣២ គ្រឿង និងមេដាយសំរិទ្ធ ១៨ គ្រឿង និងជប៉ុនដណ្តើមបានមេដាយ ៥៨ គ្រឿងក្នុងនោះមេដាយមាស ២៧ គ្រឿង មេ ដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង។
ចំណែកតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយប្រាក់២ ១ គ្រឿង និងដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង ប្រទេសឥណ្ឌនេស៊ីដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយប្រាក់២ ១ គ្រឿង និងមេដាយសំរិទ្ធ៣ គ្រឿង ប្រទេសថៃដណ្តើមបានមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ៣ គ្រឿង និងប្រទេសម៉ាឡេស៊ីដណ្តើមមេដាយសំរិទ្ធ១ គ្រឿង។
សូមបញ្ជាក់ថា ទោះបីការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ បានធ្វើឡើងតាមគន្លងថ្មី នៃបរិបទកូវីដ- ១៩ ប៉ុន្ដែបណ្ដាប្រទេសលើពិភពលោក រួមទាំងកម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិករបស់ខ្លួនចូលរួម ដើម្បីអបអរសាទរម្ចាស់ផ្ទះជប៉ុន ដែលរៀបចំព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំម្ដងនេះ ក្នុងនាមមហាគ្រួសារកីឡាអូឡាំពិកអន្ដរជាតិ រហូតទទួលបានជោគជ័យ និងបញ្ចប់ដោយរលូន៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ