Connect with us

ព័ត៌មានជាតិ

ការប្រកួតបាល់ទាត់កំពូលនៅជប៉ុនមួយ​​ត្រូវគេឱ្យឈ្មោះថា Cambodia Day​ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា

បានផុស

នៅ

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា កាលពីថ្ងៃទី ៩ ខែសីហា មានការបើកប្រកួតបាល់ទាត់មួយក្នុងក្របខណ្ឌកំពូលជប៉ុន (J-League) ដែលការប្រកួតនេះ បានធ្វើឡើងរវាងក្លឹប Shimizu S-Pulse និងក្លឹប Yokohama F. Marinos ដោយត្រូវគេហៅឈ្មោះថា Cambodia Day ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបើកការប្រកួតនេះ ហើយលោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមទាត់បាល់ ដើម្បីជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ដោយឡែកលោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមន៍សភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញក្នុងពិធីនេះដែរ។

ការប្រកួតនេះបានធ្វើឡើងនៅទីលានបាល់ទាត់ នៅខេត្ត Shizuoka ប្រទេសជប៉ុន ហើយការប្រកួតនេះ បានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ “Cambodia: Kingdom of Wonder” ។

បើតាមស្ថានទូត ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់​ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជា អោយកាន់តែច្រើនឡើង ក្នុងគោល​បំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា។ 

ស្ថានទូតបញ្ជាក់ដែរថា “ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ គឺជាថ្ងៃដ៏វិសេសវិសាល នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា គឺជាអ្នកឧបត្ថម្ភការប្រកួតកីឡាបាល់ទាត់នេះ។

លោក អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការឲ្យឈ្មោះបាល់ទាត់នោះជា Cambodia Day នេះ ជាការផ្ដួចផ្ដើមដោយក្រុមហ៊ុន TAICA  ដែលក្រុមហ៊ុននេះ​មានអាជីវកម្មនៅកម្ពុជា ហើយជាអ្នកបានឧបត្ថម្ភមួយរបស់ក្លិប Shimizu S-Pulse ហើយក្រុមហ៊ុននេះ មានបំណងផ្សព្វផ្សាយពីកម្ពុជាទៅដល់ទស្សនិកជនបាល់ទាត់ជប៉ុន និងប្រជាជនជប៉ុន ឱ្យបានដឹង បានស្គាល់ពីកម្ពុជាឲ្យបានទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីមកទស្សនាប្រទេសកម្ពុជា នៅពេល​បើកឲ្យដំណើការឡើងវិញក្រោយពីការរីករាល នៃជំងឺកូវីដ១៩ បានស្បើយ៕ ដោយៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម