កីឡា​ចំបាប់​កម្ពុជា​នឹង​កាន់តែខ្លាំង ក្រោយពេល​គ្រូ​ចំបាប់​ជនជាតិ​អ៊ីរ៉ង់ ជួយ​បង្វឹក​ហាត់​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កីឡា​ចំបាប់​កម្ពុជា​នឹង​កាន់តែខ្លាំង ក្រោយពេល​គ្រូ​ចំបាប់​ជនជាតិ​អ៊ីរ៉ង់ ជួយ​បង្វឹក​ហាត់​

បានផុស

នៅ

លោក Komeil Ghasemi គ្រូបង្វឹក​កីឡា​ចំបាប់ ជនជាតិ​អ៊ីរ៉ង់ ដែលជា​គ្រូ​ជម្រើសជាតិ​ចំបាប់​កម្ពុជា ក្រោយ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ បានបង្ហាញ​ខ្លួន​ដល់​ថ្នាក់ដឹកនាំ​កីឡា​។

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គ នាយកដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ បានអនុញ្ញាត​ឱ្យ​លោក Caesy Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ជួប​សម្តែង​ការគួរសម និង​បង្ហាញ​នូវ វត្តមាន​គ្រូ​ជម្រើសជាតិ​ចំបាប់​កម្ពុជា គឺ​លោក Komeil Ghasemi គ្រូបង្វឹក​កីឡា​ចំបាប់ ជនជាតិ​អ៊ីរ៉ង់ ដែល​នឹង​ចាប់ផ្តើម​បង្វឹក​ដល់ ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ ចំបាប់​កម្ពុជា រយៈពេល​១​ឆ្នាំ តាមរយៈ​គម្រោង​អភិវឌ្ឍ​កីឡា របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ ។

ក្នុងនាម​អគ្គនាយក នៃ​អគ្គ នាយកដ្ឋាន​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្នុងនាម​អគ្គលេខាធិការរង គណៈ​ក​ម្មា ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ​២០២៣ ឯកឧត្តម បាន​ថ្លែងអំណរគុណ ដល់​លោកគ្រូ​បង្វឹក Komeil Ghasemi ដែល​បាន​មក​ដឹកនាំ​បង្វឹក​ដល់​ក្រុម​កីឡាករ កីឡាការិនី ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​សម្រួច​បច្ចេកទេស និង​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ ២០២២ នៅ​ប្រទេស​វៀតណាម និង​បន្ត​ទៅកាន់​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ ឆ្នាំ​២០២៣ ។​

គួររំឭកថា គ្រូបង្វឹក​កីឡា​ចំបាប់​ជនជាតិ​អ៊ីរ៉ង់​បានមក ដល់​កម្ពុ​ជាជាង​៣​សប្តាហ៍​មកហើយ ប៉ុន្តែ​លោក​បានធ្វើ​ច​ត្តា ឡី​ស័ក ១៤​ថ្ងៃ​តាម​គោលការណ៍​សុខាភិបាល​។ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​នេះ ទើប​លោក Komeil Ghasemi ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ នៅ​ភោជនីយដ្ឋាន TOPAZ ពី​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។​

សូមបញ្ជាក់ថា លោក Komeil Ghasemi គឺជា​អតីត​ម្ចាស់​មេដាយមាស​អូឡាំពិក​២០១២ នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ប្រកួត​ចំបាប់​សេរី freestyle wrestling​។ លោក​មាន​ស្នា ដៃ​ច្រើន ក្នុង​វិស័យ​កីឡា​ចំបាប់​អ៊ីរ៉ង់ ដោយ​ធ្លាប់​ឈ្នះ មេដាយមាស​អូឡាំពិក ២០១២ ក្នុង​ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម មេដាយ​សំរឹទ្ធិ​អូឡាំពិក​២០១៦​នៅ ទីក្រុង​រី​យ៉ូ​ប្រទេស ប្រេ​ស៊ី​ល​ក្នុង ប្រភេទ​ទម្ងន់ ១២៥ គីឡូក្រាម និង​មេដាយ​សំរឹទ្ធ​ជើងឯក​ពិភពលោក​ឆ្នាំ ២០១៤ នៅ​ទីក្រុង Tashkent ក្នុង ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម​។ បន្ថែម​ពី​នោះ​ទៀត​លំដាប់​ទ្វីបអាស៊ី លោក​ធ្លាប់​ទទួលបាន​មេដាយមាស​ជើងឯក​អាស៊ី​នៅ ទីក្រុង Astana កាលពី​ឆ្នាំ​២០១៤ ក្នុង​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម មេដាយប្រាក់ អាស៊ី​កាលពី ឆ្នាំ​២០១១ នៅ​ទីក្រុង Tashkent ក្នុង ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម និង មេដាយប្រាក់​អាស៊ី​ក្នុង​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ដូ​ហា ក្នុង​ប្រភេទ​ទម្ងន់ ១២៥​គីឡូក្រាម ហើយ​បច្ចុប្បន្ន​នេះ លោក​មក​ធ្វើជា​គ្រូបង្វឹក ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម នៅ​ឆ្នាំ​២០២២ និង​អាច​បន្ត​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ដល់​ឆ្នាំ​២០២៣ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ៥៥ នាទី មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+១ ម៉ោង មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services