Connect with us

កីឡា

ហេតុ​ផល​សំខាន់​៥​យ៉ាង អ្នក​គាំទ្រ​គួរ​ទស្សនា​ការ​ប្រកួត​នៅ ONE ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​​​ ONE: BATTLEGROUND ទី​២​នឹង​ធ្វើ​ឲ្យ​កក្រើក​​សង្វៀនរបស់​ប្រទេស​សិង្ហបុរី​​ថ្ងៃ​សុក្រ ទី​១៣ ខែ​សីហា ដែល​មាន​ជើង​ខ្លាំង​គុន​ចម្រុះ​​៦​គូមក​អង្រួន​សង្វៀន​កំដរ​អ្នក​ទស្សនា​ជុំ​វិញ​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឲ្យ​អ្នក​គាំទ្រ​​ទាក់​ចិត្ត​អ្នក​គាំទ្រ និង​ងាយស្រួល​ទស្សនា យើង​ខ្ញុំ​សូម​លើក​យក​គន្លឹះ​សំខាន់​៥​យ៉ាង​ពី​ព្រឹត្តិការណ៍​ប្រកួត​ ONE: BATTLEGROUND II។

ទី​១៖ អតីត​ជើង​ឯក​ពិភព​លោក​​តាំង​ចិត្ត​បិទ​មាត់​អ្នក​រិះ​គន់

អតីត​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​ក្នុង​ទម្ងន់ Lightweight កីឡាករ​ហ្វីលីពីន Eduard Folayang មិន​សូវ​គាប់​ប្រសើរ​ឡើង​ក្នុង​ការ​ប្រកួត​ប៉ុន្មានចុង​ក្រោយ​នេះ​ពោល​គឺ​៥​ប្រកួត ចាញ់​៤ និង​ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​រិះ​គន់​និយាយ​មិន​ចេះ​ចប់​ពី​សមត្ថភាព​របស់​គេ។

យ៉ាង​ណា នា​រាត្រី​ថ្ងៃ​សុក្រ​នេះ អ្នក​លេង​គុនហ្វីលីពីន​ត្រូវ​ប្រកួតជា​មួយ​ជើង​ខ្លាំង​ចិន Zhang Lipeng ដែល​ទើប​លេច​មុខ​ប្រកួត​លើក​ដំបូង​នៅ​សង្វៀន ONE។

Folayang បាន​អះ​អាង​ថា រូបគេ​នឹង​បង្ហាញ​អ្វី​ថ្មី​ជាក់​ច្បាស់​ដើម្បី​​ផ្តួល​កីឡាករ​ចិន ហើយបិទ​មាត់​អ្នក​រិះ​គន់។ យ៉ាង​ណា ជើង​ខ្លាំង​ចិន​ម្នាក់​នេះទើប​មក​កាន់​សង្វៀន ONE លើក​ដំបូង​មែន​ ប៉ុន្តែ​បទ​ពិសោធ​ច្រើន​ជាង​គឺ​ធ្លាប់​ប្រកួត​ឈ្នះ​​៣០​ដង និងចាញ់​១១​ដង​ប៉ុណ្ណោះ ខណៈ​កីឡាករ​ហ្វីលីពីន​ធ្លាប់​ប្រកួតឈ្នះ​២​២​ដង និង​ចាញ់​១១​ដង​ដូច​គ្នា។

ទី​២៖ Zhang បង្ហាញ​ខ្លួនដំបូង​ពេញ​ដោយ​មហិច្ឆតា​គ្មាន​ដែន​កំណត់

ជើង​ខ្លាំង​ចិន Zhang មានមហិឆ្ឆតា​ខ្ពស់​ណាស់សម្រាប់​ការ​បោះ​ជំហាន​ចូល​សង្វៀន​ពិភព​លោក ONE។ ក្នុង​ចំណោម​ជ័យជម្នះ៣០​ដងពី​អាជីព​ប្រដាល់​៦​ឆ្នាំកន្លង​ទៅ​នេះ រូប​គេ​បាន​ប្រើ​ក្បាច់​ឃ្លេ​ឲ្យ​ដៃ​គូ​ចុះ​ចាញ់១៧​ដង។

ឥឡូវ​នេះ​រូប​គេ​រំពឹង​ប្រើ​ប្រាស់​ដើម្បី​បទ​ពិសោធ​ក្រាស់​ក្រែល​របស់​ខ្លួន​ដើម្បី​យក​ឈ្នះ​ Folayang ដែល​ជា​អតីត​​ជើង​ឯក​ពិភព​លោកទម្ងន់ Lightweight  ដូច្នេះ​គោល​បំណង​ធំ​ចុង​ក្រោយ​របស់​ខ្លួន​គឺ​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។ តាម​រយៈ​ការ​ប្តេជ្ញា​នេះ​ច្បាស់​ណាស់​ថា គូ​នេះ​ញាក់​សាច់ និង​ទាក់​ចិត្ត​អ្នក​គាំទ្រ​មិន​ស្ទើរ​ទេ។

ទី​៣៖ ជំនួប​ដណ្តើម​ចំណាត់​ថ្នាក់​ទម្ងន់ Strawweight

សម្រាប់​តំណែង​គូ​ឯក​រង​នេះ​​ជា​ជំនួប​តារា​គុន​ចម្រុះ​​ដែល​ប្រជែង​គ្នា​ឡើង​ទៅ​កាន់​តារាង​ចំណាត់​ថ្នាក់​អត្តពលិកក្នុង​ចំណោម​កំពូល​ទាំង​៥​ទម្ងន់ strawweight។

អតីត​ជើង​ឯក​ពិភព​លោក​របស់​ប្រេស៊ីល Alex Silva ពិត​ជា​ស្តាយ​ណាស់​ដែល​បាត់​បង់​ខ្សែក្រវាត់​ពិភព​លោក ហើយ​បច្ចុប្បន្ន​នេះ​កំពុងឈរ​លេខ​៥​ក្នុង​ទម្តន់​នេះ។ រូប​គេ​ត្រូវ​ប្រកួត​ជា​មួយកីឡាករ​ចិន​ Miao Li Tao។ ប្រសិន​បើ​រូប​គេ​ចាញ់​​កីឡាករ​ចិន​ម្នាក់​នេះ​ពិត​ណាស់​ថា រូប​គេ​នឹង​ធ្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​លេខ​៥ ហើយ​កីឡាករ​ចិន​ឡើង​ទៅ​កាន់​កៅអី​នេះ​ហើយ។

៧​ប្រកួត​ចុង​ក្រោយ​របស់ Silva ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​គឺ​ឈ្នះ​២ និង​ចាញ់​៧ ដូច្នេះ​រូប​គេ​នឹង​មិន​ឲ្យ​ធ្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​ទេ។ យ៉ាង​ណា ក៏​ជួប​កីឡាករ​ចិន​​ម្នាក់​​នេះក៏​មិន​ងាយ​ស្រួល​ដែរ។

Miao Li Tao ឆ្លង​កាត់​បទ​ពិសោធ​ឡើង​សង្វៀន​​៩​ដង ក្នុង​នោះ​ឈ្នះ​៦​ និង​ចាញ់​៣។ រូប​គេ​ជឿ​ជាក់​ថា ខ្លួន​មាន​ប្រៀបទាំង​ល្បឿន និង​កម្លាំង​ស៊ុហ្វ​​លើ​កីឡាករ​ប្រេស៊ីល​ដែល​ចាស់ជាង​ខ្លួន ។ រូប​គេ​បាន​តាំង​ចិត្ត​បញ្ចប់​ដៃ​គូ​ពាក់​កណ្តាល​ផ្លូវ​ដើម្បី​ឡើង​ទៅ​កាន់​កៅអី​កំពូល​ទាំង​៥ ពី​ព្រោះ​មាន​តែ​កីឡាករ​កំពូល​ទាំង​៥​នេះ​ទេ​ដែល​មាន​ឱកាស​​ច្រើន​ក្នុង​ការ​ប្រកួតដណ្តើម​​ខ្សែ​ក្រវាត់​ពិភព​លោក។

ទី៤៖ តារា​ឥណ្ឌូណេស៊ី Saputra សម្លឹង​ឱកាស​រក្សា​ព្យុះ​ភ្លៀង​

តាម​ពិត​ទៅ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Saputra​ បាន​ប្រកាស​ចង់​ជួប ចាន់ រតនា ដើម្បី​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ ប៉ុណ្ណោះ​កាលៈ​ទេសៈ​មិន​អំណោយ​ផល​ដោយ​សារ​កូវីដ-១៩ រូប​គេ​ត្រូវ​ជួប​ដៃ​គូ​ថ្មី។

ថ្ងៃ​សុក្រ​នេះ Saputra ត្រូវ​ប៉ះ​កីឡាករ​ចិន Liu Peng Shuai ​ដែល​ជា​អ្នក​លេង​គុន​ចម្រុះ​មាន​បទ​ពិសោធ​ច្រើន​ម្នាក់។ កន្លង​មក កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​នេះ​​លេច​ធ្លោ​នៅ​លើ​សង្វៀន​រហូត​ក្លាយ​ជា​តារា​កំពុង​រះ ដូច្នេះ​ជើង​ឯក​ចំបាប់​ឥណ្ឌូណេស៊ី​ជា​ច្រើន​នេះបាន​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​៤​លើក​ជាប់​គ្នា​ដែល​ផ្តួល​ដៃ​គូ​សន្លប់​ក្នុង​ទឹក​ទី​១​ទាំង​អស់។

ទី​៥៖ ខ្លា​ឃុំ​ខ្មៅ​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ

អ្នក​លេង​គុន​ចម្រុះ​ដែល​មាន​ក្បាច់​សម្លាប់​ដៃ​គូ​ដ៏​ល្បី​ល្បាញ​ម្នាក់​បាន​វិល​ត្រឡប់​មក​សង្វៀន​វិញ​ហើយ។ រហស្សនាម​ខ្លា​ឃ្មុំ Alain Ngalani ដែល​ស្ថិត​នៅ​ទី​ក្រុង​ហុងកុង​ល្បី​ខ្លាំង​ខាង​កណ្តាប់​ដៃ​ពិឃាត និង​ទាត់​នាគ​វាត់​កន្ទុយ​ដែល​រូប​គេ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​ដេក​ស្អាត​ច្រើន​ហើយ។

សប្តាហ៍​នេះ Ngalani ត្រូវ​ប្រឈម​នឹង Thomas Narmo ដែល​ជា​កីឡាករ​ម្នាក់មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។​ ជា​ពិសេស​ទៀត​នោះ Thomas មាន​កម្ពស់​ខ្ពស់​ជាង​កីឡាករ​ហុងកុង​ដល់​ទៅ​២០​សង់​ទីម៉ែត្រ ដូច្នេះ​វា​ពិបាក​ណាស់​សម្រាប់​ Ngalani។ យ៉ាង​ណា ជំនួប​ទម្ងន់​ធ្ងន់​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ពី​ព្រោះ​បើ​កីឡាករ​ណាម្នាក់​ធ្វេស​ប្រហែស​តែ​បន្តិច​ច្បាស់​ជា​ដេក​សន្លប់​ស្អាត​ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម