Connect with us

កីឡា

នេះជាមូលហេតុដែល Messi ពាក់អាវលេខ ៣០ នៅ PSG

បានផុស

នៅ

កីឡាករ Lionel Messi បានជ្រើសរើសពាក់អាវលេខ ៣០ នៅក្លិបអ្នកមានបារាំង PSG បន្ទាប់ពីការផ្ទេររបស់រូបគេ បានឈានដល់កិច្ចព្រមព្រៀង។

ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីសប្តាហ៍មុនថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានចាកចេញពីទឹកដី Nou Camp ដោយសារតែមានបញ្ហាជាមួយច្បាប់របស់ក្របខណ្ឌអេស្ប៉ាញ La Liga។

Messi បានចុះកុងត្រារយៈពេល ២ ឆ្នាំនៅកីឡដ្ឋាន Parc des Princes។

Messi បានពាក់អាវលេខ ១០ អស់រយៈពេលជាងមួយទសវត្សរ៍នៅ Barcelona ហើយលេខនេះត្រូវបានគេដឹងថា នឹងត្រូវកីឡាករ Neymar ប្រគល់ឲ្យ ប្រសិនបើ Messi ផ្ទេរទៅលេងនៅបារាំង។

ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះមិនចង់យកលេខ១០ ពីកីឡាករប្រេស៊ីលទេ ហើយសម្រេចជ្រើសរើសយកលេខ ៣០ វិញ ដែលជាលេខអាវ Messi ពាក់លើកដំបូងនៅក្នុងក្រុមឈុតធំរបស់ Barcelona ។

គួរបញ្ជាក់ថា នៅប្រទេសបារាំង ៣០ ជាលេខអាវធម្មតាទុកសម្រាប់អ្នកចាំទីជម្រើសទី ៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ កក្រើក យប់ មិញ Barcelona ប្រកាស Messi នឹង ចាក ចេញ ពីក្លឹប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៥៧ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម