Connect with us

កីឡា

ម្ចាស់​ខ្សែក្រវាត់ ONE Strawweight ព្យាករ​ណ៍ថា Folayang នឹង​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ

បានផុស

នៅ

ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Joshua “The Passion” Pacio នឹង​ទស្សនា​ការប្រកួត​យ៉ាង​យកចិត្តទុកដាក់​នៅពេល Eduard “Landslide” Folayang ប៉ះ “The Warrior” Zhang Lipeng ក្នុងនាម​ជា​គូ​ឯកនៃ​ព្រឹត្តិការណ៍ ONE: BATTLEGROUND II នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ​ទី ១៣ សីហា ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pacio បាន​ទស្សន៍ទាយ​បែបនេះ ៖«​យើង​បានដឹង​គោលដៅ​របស់ Folayang ដើម្បី​ឈ្នះ​ជើងឯក World Championship ជាថ្មី​ម្ដងទៀត​។ ដូច្នេះ ការប្រកួត​នេះ​ជា​រឿង​សំខាន់​ខ្លាំងណាស់​។ នេះ​ជាការ​ប្រកួត​ត្រូវការ​ឈ្នះ​ដើម្បី​បោះជំហាន​ទៅ​គោលដៅ​របស់ខ្លួន​។ ខ្ញុំ​ពិតជា​មាន​ទំនុកចិត្ត​ថា គាត់​ច្បាស់​ជា​ឈ្នះ​មិន​ខាន​។ ខ្ញុំ [​ទាយ​] ថា Folayang នឹង​ឈ្នះ​នៅ​ទឹក​ទី​៣»​។

Folayang មាន​ជំនាញ​បូក​បញ្ចូល​គ្នា​ល្អ​, និង មានការ​លើកទឹកចិត្ត​ល្អ​ពី​សំណាក់​អ្នកគាំទ្រ​។ ការពិត​ណាស់ “The Passion” ជឿថា បុរស​វ័យ ៣៧ ឆ្នាំ ដើរតួ​យ៉ាងសំខាន់​ក្នុង​គុន​ចម្រុះ​។

ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ strawweight រៀបរាប់​ដូច្នេះ «​ហេតុផល​ដែល [Folayang] ផ្លាស់ប្ដូរ MMA នៅ​ហ្វីលីពីន ព្រោះ​គេ​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ក្នុង​កីឡា​។ ពីមុន មនុស្ស​មើលឃើញថា MMA ជា​កីឡា​កាច​សាហាវ​ពោរពេញ​ដោយ​ឈាម និង បែក​មុខមាត់​។ ប៉ុន្តែ ពេល​រូបគេ​ប្ដូរ​ទៅ​ប្រកួត​កីឡា​នេះ គឺមាន​តម្លៃ​និង ផ្លាស់ប្ដូរ​ផ្នត់គំនិត​»​។

ដោយមាន​ការ​ហ្វឹកហាត់​នៅ​ក្លិប​កម្រិត​ខ្ពស់ Team Lakay គេ​បានរួម​ចំណែក​ធ្វើ​ឲ្យ​កីឡា​នេះ​មានការ​គាំទ្រ​នៅ​ហ្វីលីពីន​។ “The Passion” នៅតែ​បង្ហាញ​ការគាំទ្រ​ដល់ “Landslide” ហើយ​មិត្ត​រួម​ក្រុម​រូបនេះ​នឹងមិន​ចាក​ឆ្ងាយ​ពី​គុន​ចម្រុះ​ឡើយ​។

«Eduard មាន​ផែនការ​ផ្ទាល់ខ្លួន ហើយ ក្រុមការងារ​គ្រូបង្វឹក​ក៏មាន​ផែនការ​សម្រាប់​រូបគេ​ដូចគ្នា​។ គាត់​មិន​ខ្វល់​ថា​ការរិះគន់​បែបណា​នោះ​ទេ​។ ការពិត​នៅតែ​ជាការ​ពិត​ចំពោះ​អ្វីដែល Kuya Eduard បានគិត​។ ពួកគេ​អត់​មានបទពិសោធន៍​ក្នុង​ក្បាច់គុន​ចម្រុះ ។ Kuya Eduard មិន​ខ្វល់​អំពី​រឿង​ដែល​កើតឡើង​ទេ​» ។ Pacio គូសបញ្ជាក់​បែបនេះ​។

«​ខ្ញុំ​គិតថា គាត់​នឹង​ប្រកួត​រយៈពេល ២ ទៅ ៤ ឆ្នាំ​ទៀត​។ នោះ​អ្វីដែល​ខ្ញុំ​មើលឃើញ ប៉ុន្តែ អ្វីៗ​សម្រេច​នៅលើ​រូបគេ​ប៉ុណ្ណោះ ។ មានតែ​គេ​ខ្លួនឯង​ដែល​ដឹង​អំពី​សុខភាព និង សមត្ថភាព​»​។

​សព្វថ្ងៃនេះ មានតែ “The Passion” ម្នាក់​គត់​ដែល​កំពុងកាន់​ខ្សែក្រវាត់​ពិភពលោក ONE World Champion មកពី​ក្លិប Team Lakay​។ គេ​ជឿថា Folayang នឹង​អាច​វិល​ទៅ​កម្រិត​ខ្ពស់​វិញ​ដោយ​ចាប់ផ្ដើម​យកឈ្នះ​តារា​ចំណូល​ថ្មី Zhang នៅ​សង្វៀន ONE: BATTLEGROUND II៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម