Connect with us

កីឡា

ក្រុម​ជម្រើសជាតិ​ប្រដាល់​សកល​៣​រូប នឹង​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​

បានផុស

នៅ

កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា ៣ រូប នឹងត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​រយៈពេល​៣​ខែ ដើម្បី​ត្រៀម​ប្រកួតប្រជែង​មេដាយ ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ពន្យារពេល​ទៅធ្វើ​នៅ​ចុងខែ​មេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២​។​

ជម្រើសជាតិ​ទាំង​៣​រូបនេះ រួមមាន កីឡាករ សៅ រង្សី អាយុ ២១​ឆ្នាំ ប្រភេទ​ទម្ងន់ ៥២​គីឡូ ក្រាម​, កីឡាករ សែត សា​រឹទ្ធ អាយុ ២៣​ឆ្នាំ ប្រភេទ​ទម្ងន់ ៦៤​គីឡូក្រាម និង​កីឡាករ វី សុ​ភ័ស អាយុ ២១​ឆ្នាំ ប្រភេទ​ទម្ងន់ ៦៩​គីឡូក្រាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានឱ្យដឹងថា តាម ពិត​គម្រោង​នេះ ត្រូវ​ចេញដំណើរ​នា​ថ្ងៃទី​១៣ ខែ សីហា ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ដោយសារ​ការស្នើសុំ​ទិដ្ឋាការ​ពី​ស្ថានទូត​បារាំង​មិនទាន់បាន ដូច្នេះ​ទើប​យើង​ពន្យារពេល​ចេញទៅ​ចុងខែ​សីហា​ឬ​ខែកញ្ញា​ខាងមុខ​វិញ​។ នៅក្នុង​អំឡុងពេល​ហ្វឹកហាត់​នោះ កីឡាករ​ទាំង នោះ​ក៏មាន​ឱកាស​បាន​ចូលរួម​ប្រកួត​ប្រដាល់​សកល​លក្ខណៈ​អាជីព​របស់​ប្រទេស​បារាំង​ទៀតផង ដើម្បី​គោលដៅ​បង្កើន​បច្ចេកទេស​កាន់ តែ​រឹងមាំ ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម នាពេលខាងមុខ​។​

លោក​ប៊ុ​យ សុ​ភ័​ណ្ឌ បាន​អះអាងថា ការ​ហ្វឹក ហាត់​នៅ​ប្រទេស​បារាំង​នេះ នឹង​ជួយ​ជំរុញ​ដល់​គុណភាព​បច្ចេកទេស​របស់​កីឡាករ​ទាំង​៣​នាក់​នេះ កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២២​។ ប្រភេទ​កីឡា​ប្រដាល់សកល​កម្ពុជា ធ្លាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ចំនួន​៥​គ្រឿង កាលពី​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដោយ​អគ្គលេខាធិការ​រូបនេះ ចាត់ទុកថា នេះ​គឺជា​សមិទ្ធផល​ថ្មីៗ ដែល​កើតចេញពី​ការខិតខំ​ប្រឹង​រួម គ្នា​របស់​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ឆន្ទៈ​ខិតខំ​ហ្វឹក ហាត់ និង​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ប្រដា ល់​សកល​កម្ពុជា​។​

សូមបញ្ជាក់ថា ចំពោះ​ថ្លៃ​សំបុត្រ​យន្តហោះ ការហូបចុក ការ​ស្នាក់នៅ​ប្រទេស​បារាំង​រយៈពេល​ហ្វឹកហាត់​នេះ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) រីឯ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម