Connect with us

កីឡា

លោក ស សុខា បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី ឆ្នាំ​២០២១ – ២០២៥

បានផុស

នៅ

លោក ស សុខា បានទទួល​ការគាំទ្រ​ពី​អង្គ​មហាសន្និបាត​ឱ្យធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា សម្រាប់​អាណត្តិ​ទី​៧​ឆ្នាំ ២០២១ – ២០២៥​បន្តទៀត បន្ទាប់ពី​គណៈកម្មាធិការ​ប្រតិ ប​ត្តិ​អាណត្តិ​ចាស់​(​ទី​៦) និង​បណ្តា​ក្លិប​សមាគម​កីឡា​នៅ​ទូទាំងប្រទេស សម្រេច​បោះឆ្នោត​គាំទ្រ​ជូន​លោក​ឱ្យធ្វើជា​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី ១៣​ខែសីហា​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ Zoom ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អាណត្តិ​ថ្មី​ទី​៧ ២០២១-២០២៥​នេះ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​មាន​ចំនួន ១៤ នាក់ ក្នុងនោះ​រួមមាន លោក ស សុខា ប្រធាន​សហព័ន្ធ​,​លោក ប៊ូ ជុំ​សេរី អនុប្រធាន​ទី​១ ,​លោក​អ៊ុក សិទ្ធិ​ជាតិ​,​ស៊ុម សុជាតិ​,​អ្នកឧកញ៉ា លាង ឃុន​និង​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​។​លោក​សុខ សប្បាយ​ណា អគ្គលេខាធិការ លោក ព្រំ ប៊ុណ្ណ​យី និង កញ្ញា គីន សំណាង​អគ្គលេខា​ធិ ការរង ។ លោក ណុប ដា​រ៉ា អគ្គ​ហេ​រញ្ញឹក​, លោក​មៀង ឈាង ,​លោក ទេស សូ​,​លោក ឡាយ សែម , លោក ពៅ វណ្ណា សមាជិក ។​

ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េ តង់​កម្ពុជា អាណត្តិ​ទី​៧ លោ​កស សុខា បាន​ប្តេជ្ញាចិត្ត​បំពេញ​កិច្ចការងារ​សម្រាប់​អាណត្តិ​ថ្មី សំដៅ​បម្រើ​ផលប្រយោជន៍​សហព័ន្ធ និង​ដើម្បី​តបស្នង​ចំពោះ​ការលះបង់​របស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ព្រមទាំង​ស្វែងរក​លទ្ធផល​ល្អៗ ជោគជ័យ​ថ្មីៗ ជូន​អ្នកគាំទ្រ និង​ជាតិ​មាតុភូមិ​នៃ​យើង។

បើតាម​របាយការណ៍​ល​ទ្ធ​ផល​បញ្ចប់​អាណត្តិ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​បញ្ជាក់ថា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩២ ក្រោម​ការផ្តួចផ្តើម​រប​ស់​ថ្នាក់ដឹកនាំ​ជំនាន់​មុន ដែលមាន សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន និង សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស ព្រមទាំង​ស្ថាបនិក​ជាច្រើនរូប​ទៀត ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​ដ៏​មមាញឹក និង​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ជំរុញ​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់ រហូត​មាន​ភាពល្បីល្បាញ និង​ការកោតសរសើរ​លើ​សក​ល​លោក ដោយ​ទទួល​បានការ​ប្រសិទ្ធ​នាម​ពី​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ ថា “​កម្ពុជា ជា​មហាអំណាច​លើ​ប្រភេទ​កីឡា​ប៉េតង់​”​។ បច្ចុប្បន្ន ប៊ូល និង​ប៉េតង់ ជា​កីឡា​មួយ​ប្រភេទ ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​ពី​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ ព្រមទាំង​មាន​សក្តានុពល​ក្នុងការ​ដណ្តើមយក​នូវ​មេដាយ​ជូន​ជាតិ​មាតុភូមិ គិត​ត្រឹម​ឆ្នាំ​២០២០ សហព័ន្ធ​ទទួលបាន​មេដាយ​កម្រិត​អន្តរជាតិ សរុប​ប្រមាណ ៣៦៩​គ្រឿង (​មាស ១០៧ ប្រាក់ ១៣១ និង​សំរឹទ្ធ ១៣១) ដែល​ស​មិ ទ្ធ​ផល​គួរ​ជា​មោទនៈ​នេះ គឺអាច​កើតមានឡើង​ពី​ការ​ជ្រោមជ្រែង និង​ការត្រួសត្រាយ​ផ្លូវ​របស់​ថ្នាក់ ដឹកនាំ​ជំនាន់​មុន ក្នុងនាម​យើង​ជា​យុវជន​ជំនាន់​ក្រោយ គឺ​ពុំ​អាច​បំភ្លេច​នូវ​ស្នាដៃ​ដ៏​ឧដុង្គឧត្តម​នេះ​បានឡើយ​។

គួររំលឹកថា ក្នុងការ​ដឹកនាំ​អាណត្តិ​ទី​៦ របស់លោក​ស សុខា រយៈកាល​កន្លងទៅនេះ សហព័ន្ធ​បានសម្រេច​នូវ​សមិទ្ធផល​គួរឱ្យកត់សម្គាល់ ដោ យ​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ទាំង​ការងាររដ្ឋបាល​ប្រចាំថ្ងៃ ការបណ្តុះបណ្តាល​ដែល​បាន​ចង់ក្រង​នូវ​សៀវភៅ “​បណ្តុះបណ្តាល​គ្រូបង្វឹក​” និង “​កម្មវិធី​ហ្វឹកហាត់ និង​ការធ្វើ​តេស្ត​” ការធ្វើកំណែទម្រង់​លើ​ការដាក់​ពិន្ទុ និង​ការធ្វើ​តេស្ត​កីឡាករ កីឡាការិនី ដោយមាន​ភាពច្បាស់លាស់ និង​សុក្រឹត្យភាព ការហ្វឹកហាត់​ប្រកបដោយ​វិន័យ ពិន័យ និង​ក្រមសីលធម៌​កីឡា ការរៀបចំ​គោលការណ៍​ជ្រើសរើស​កីឡាករ កីឡាការិនី ដែលជា​ក្រុម​ល្អ​បំផុត​តំណាង​ជាតិ ទៅ​ប្រកួត​អន្តរជាតិ ព្រមទាំង​ពង្រីក​វិសាលភាព និង​តម្លាភាព​នៃ​ការប្រកួត​។ បន្ថែម​នេះ ការចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ ចំនួន ៧ លើក ទទួលបាន​មេដាយ​សរុប ចំនួន ១៣ គ្រឿង (​មាស ៧ ប្រាក់ ៣ និង​សំរឹទ្ធ ៣)​។ លើសពីនេះ ការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​ប្រកួត កៅអីអង្គុយ ប្រព័ន្ធ​ភ្លើង និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ផ្សេងៗ ដែល​នេះ​បាន​បង្ក​ភាពងាយស្រួល​ដល់​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ និង​កីឡាការិនី អាច​ហ្វឹកហាត់​ប្រកបដោយ​ការយកចិត្តទុកដាក់ ស្របតាម​បទដ្ឋាន​បច្ចេកទេស​។

ជា​មោទកភាព សហព័ន្ធ​បានទទួល​ជា​ម្ចាស់ផ្ទះ​ការប្រកួត “​ជើងឯក​ប៉េតង់​ពិភពលោក​យុវជន និង​ស្ត្រី​” លើក​ទី​១៧ ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី ៤៩​ប្រទេស ដែលមាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៤៩​នាក់ និង​អ្នកគាំទ្រ​បរទេស ចំនួន ៧៩​នាក់ ដោយ​ទទួល​បានការ​សាទរ និង​កោតសរសើរ​ពី​អន្តរជាតិ ថា “​កម្ពុជា ជា​ប្រទេស​ដែល​រៀបចំ​ការប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​បានល្អ​បំផុត ដែល​ពុំ​ធ្លាប់​ឃើញ​កន្លងទៅនេះ​” បន្ថែម​ពីនេះ ការ​បំបែក​នូវ​កំណត់ត្រា​ថ្មី​របស់​សហព័ន្ធ​អន្តរជាតិ ដែល វីរៈ​កីឡាការិនី កែ ឡេង បាន​បង្កើត​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ ជូន​ដល់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្នុងការ​ដណ្តើមយក​នូវ​មេដាយមាស ៤​ជំនាន់​ជាប់​គ្នា លើ​វិញ្ញាសា​វាយយក​ពិន្ទុ ឆ្នាំ​២០១៣ ២០១៥ ២០១៧ និង​២០១៩​។ ភាពជោគជ័យ​នេះ ដោយសារ​សហព័ន្ធ​បានរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស ដើម្បី​គ្រប់គ្រង​ទិន្នន័យ​សម្ព័ន្ធ ក្លិប និង​ការផ្តល់​អាជ្ញា​បណ្ណ ព្រមទាំង​អត្តសញ្ញាណប័ណ្ណ​កីឡា​ជូន​ដល់​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក កីឡាករ និង​កីឡា​កា​រិ នី ដោយ​នឹងដាក់​ដំណើរការ នាពេលខាងមុខ​។

នៅក្នុង​ស្ថានភាព​នៃ​ការរីក​រាតត្បាត​ជំងឺ​កូ​វីដ​- ១៩ បានធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ ថ្ងៃ និង​ការហ្វឹកហាត់ ប៉ុន្តែ​សហព័ន្ធ​នៅតែ​រក្សាបាន​ស្ថេរភាព​ការងារ​ប្រចាំថ្ងៃ ថែមទាំង​បាន​ជំរុញ​បន្ថែម​នូវ​ការអនុវត្ត​ផែនការមេ​ដែល​បានដាក់ ចេញ និង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ជា​បន្តបន្ទាប់ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា បណ្តាញ​ទំនាក់ទំនង និង​ស្វែងរក​ទីតាំង​ដែល​សមស្រប​ក្នុង​ហ្វឹកហាត់​ផ្ទាល់​ជា​ក្រុម​តូចៗ ដោយ​រក្សា​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ដើម្បី​រក្សា​នូវ​កម្រិត​គុណ​ផល​ដែល​អាច​ទទួលយកបាន ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អា​គ្នេយ៍​លើក​ទី​៣១ និង​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​ជា​ម្ចាស់ផ្ទះ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម