Connect with us

កីឡា

NOCC បន្ត​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​អប់រំ​គុណ​តម្លៃ​អូឡាំពិក លើក​ទី​៥ នៅ​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមការងារ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បន្ត​រៀបចំ​កម្មវិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» ជា​លើក​ទី​៥ នៅ​វិទ្យាល័យ​ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បន្ត​បញ្ជ្រាប​ការផ្សព្វផ្សាយ​ចលនា​អូឡាំពិក ព្រមទាំង​គោលដៅ​ដ៏​ធំ​ចម្បងៗ​របស់ខ្លួន​ជាច្រើន​ទៀត ដូចជា​ការទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តុ​ប បញ្ញា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង NOCC បញ្ជាក់ថា កម្ម វិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើក​ទី​៥ នៅក្នុង​បរិវេណ​វិទ្យាល័យ​ឫស្សីកែវ ដោយ​លោក​សង្កេត​ឃើញ​ថា វិទ្យាល័យ​នេះ​មាន​ហេ ដ្ឋា​រចនាសម្ព័ន្ធ​កីឡា​ច្រើន ដូចជា​ទីលាន​បាល់ទាត់ បាល់ទះ បាល់បោះ​ជាដើម ដែល​ងាយស្រួល​ក្នុងការ​រៀបចំ​។

ជាមួយ​គ្នា​នោះ ក្នុង​ពេល​ក្រុមការងារ​នាំ​ឲ្យ​សិស្សានុសិស្ស​នានា​លេង​កីឡា គឺ​ពួកគាត់​បាន​បង្ហាញ​នូវ​ស្នាមញញឹម ភាព​សប្បាយ​រីករាយ និង​ស្វែងយល់​ពី​ការ​លេង​កីឡា​ជា​ក្រុម ក៏ដូចជា​បណ្តុះ​គំនិត​ឲ្យ​យុវជន​ឲ្យ​ខិតខំ​លេង​កីឡា​ឲ្យ​ខ្លាំងពូកែ ដើម្បី​ក្លាយជា​ធនធាន​កីឡា នា​ថ្ងៃ​អនាគត​។

លោក​តុ​ប បញ្ញា ជឿជាក់​ថា បន្ទាប់ពី​សិស្សានុសិស្ស ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ នឹង​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម សម្រាប់​ខ្លួនឯង​ផង ក៏ដូចជា​បញ្ជ្រាប​ការផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​សង្គម​ផង​ដែរ​។ សិស្សានុសិស្ស​ភាគច្រើន​បាន​យល់ដឹង​ច្រើន​ពី​ការ​លេង​កីឡា ក៏ដូចជា​បានដឹង​ពី​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣​របស់​កម្ពុជា​។

«​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» ត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សាមគ្គី​អូឡាំពិក ដែល​គោលបំណង​កម្មវិធី​នេះ ក៏បាន​បញ្ជ្រាប​ចំណេះដឹង​ដល់​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជាមួយនឹង​ការ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ចូលរួម​លេង​កីឡា ហើយ​ផ្សព្វ ផ្សាយ​ពី​យុទ្ធនាការ​ពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​មុខ បរិស្ថាន​ស្អាត បដិសណ្ឋារកិច្ច​ល្អ យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​កាត់បន្ថយ​គ្រឿងញៀន ក៏ដូចជា​បាន​ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា និមិត្តសញ្ញា បាវចនា «​កីឡា​រស់ក្នុង​សន្តិភាព​» ស៊ី​ហ្គេម ២០២៣ ផង​ដែរ​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម