Connect with us

កីឡា

CAMSOC​ បើក​សន្និបាត​បូកសរុប​លទ្ធ ផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២១

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ SEA GAMES ២០២៣ “CAMSOC”​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ តាម​ប្រព័ន្ធ​វីដេអូ Zoom នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​និង​បើក​យុទ្ធនា​ការអប់រំ​សង្គម SEA Games-ASEAN Para Game s 2023 ។​

យោងតាម​របាយការណ៍​បូកសរុប​លទ្ធ ផល​ការងារ ឆមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​កីឡាករ​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា យើង​បាន​ត្រៀម​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ចំនួន​១២​ប្រភេទ​កីឡា​រួមមាន​៖ កីឡា​ចំបាប់ កាយសម្ព័ន្ធ ហែល​ទឹក អត្តពលកម្ម វាយ​កូន​លើ​តុ វាយ​សី វូ​ស៊ូ បាល់បោះ បាល់ទះ បាញ់កាំភ្លើង បាល់ទាត់​នារី និង​កីឡា​លើក​ទម្ងន់​។

ដោយឡែក​ចំពោះ​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត គណៈកម្មាធិការ​ជាតិ​ក៏បាន បញ្ជូន​ចេញទៅ​ហ្វឹកហាត់ និង​ត្រៀម​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដូចជា​៖ កីឡា​កា​រ៉ា​តេ ទៅ​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់ និង​ជប៉ុន​។ កីឡា​ប្រណាំង​កង និង​កីឡាប្រដាល់​សក ល ទៅ​ហ្វឹកហាត់​នៅ​បារាំង​។ កីឡា​គុន​ដាវ ត្រៀម​ទៅ​រុស្ស៊ី ឬ​បារាំង​។ កីឡា​ទ្រី​យ៉ា​ត្លុង និង​ក្រុមកីឡា​បាល់​គប់​ក្នុង​ទឹក ទៅ​ហ្វឹក ហាត់​នៅ​សិង្ហ​បុរី។​​ ចំពោះ​កីឡាករ កីឡាការិនី​កូន​ខ្មែរ​នៅក្រៅ​ប្រទេស ក៏បាន​នឹង​កំពុង​ខិតខំ​ប្រឹង ប្រែង​ហ្វឹកហាត់ និង ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស ដើម្បី​បង្កើន​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​រួមមាន ជី​ជិត​ស៊ូ ហែល​ទឹក ប្រណាំង​កង់ បាល់បោះ គុន​ដាវ នៅ​អាមេរិក​, ហុក​គឺ នៅ​ឥណ្ឌា​, ម៉ូតូ​ទឹក នៅ​ថៃ​, ប្រដាល់សកល នៅវៀតណាម​។

​ជាមួយគ្នានេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​យកចិត្តទុកដាក់​ធ្វើកំណែទម្រង់ សំដៅ​លើកកម្ពស់​ការ បណ្តុះបណ្តាល​ធនធានមនុស្ស ក្រុម​ជម្រើសជាតិ ដើម្បី​បង្កើន​គុណ​ផល​កីឡា​ដណ្តើម​មេដាយ និង​វិនិច្ឆ័យ​ការ ប្រកួត​តាម​ស្មារតី និង​ខ្លឹមសារ​កំណត់​ក្នុង​ផែនការមេ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​នៅក្នុង​បរិបទ​ការរីក​រាល វោ​ល​ជំងឺ​កូ​វីដ​- ១៩​។​

សូម​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក៏បាន​ជ្រើសរើស​ជ​ម្រើស​ជាតិ​ជនពិការ​ចំនួន​៧៧​នាក់ ដើម្បី​ធ្វើ ការហ្វឹកហាត់​លើ​ប្រភេទ​កីឡា​បាញ់​ធ្នូ អត្ត ពលកម្ម ហែល​ទឹក បាល់បោះ​ជិះរទេះ បាល់បោះ​ជនពិការ លើក​ទម្ងន់ វាយ​កូនឃ្លី​លើ​តុ បូ​ស្យា និង​បាន​ចុះឈ្មោះ​គ្រូបង្វឹក​ជម្រើសជាតិ​ចំនួន​០៥​នាក់ ទទួល​ការបណ្តុះបណ្តាល​ខ្នាត អន្តរជាតិ តាម​ប្រព័ន្ធ​អន​ឡាញ​លើ​ប្រភេទ​កីឡាបាល់បោះ​ជិះ រទេះ អត្តពលកម្ម និង​បាល់ទះ​អង្គុយ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម