Connect with us

កីឡា

កក្រើក មួយ​រាត្រី ONE ប្រកាស​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​៣​គូ

បានផុស

នៅ

​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នឹង​ទទួលបាន​ចំណី​ចក្ខុ​ពិសេស​អស្ចារ្យ​នៅពេល​ស្ថាប័ន​ប្រដាល់​ពិភពលោក ONE ប្រកាស​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​ប្រកួត​មួយ​រាត្រី​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ដល់​ទៅ​៣​គូ​។

គូ​ដណ្តើម​ខ្សែក្រវាត់​ទី​១

​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: REVOLUTION នឹង​ក្លាយជា​រាត្រី​ថ្ងៃ​សុក្រ ទី​២៤ ខែកញ្ញា ដ៏​អស្ចារ្យ​នៅពេល​ជើង​ខ្លាំង​វ័យក្មេង និង​ជា​ប្រុស​ស្អាត Christian Lee ដាក់​ខ្សែក្រវាត់​ពិភពលោក ONE Lightweight របស់ខ្លួន​ឲ្យ​ជើង​ខ្លាំង​ទើប​លេចមុខ​ថ្មី​មកពី​កូរ៉េខាងត្បូង Ok Rae Yoon ឡើង​វ៉ៃ​ដណ្តើម​។​

​ចាប់តាំងពី​ដណ្តើម​ខ្សែក្រវាត់​បាន​ពី​ខ្លា​កំណាច​កំពូល​ឃ្លេ​ជប៉ុន Shinya Aoki កាលពី​ខែឧសភា ឆ្នាំ​២០១៩​មក បុរស​សង្ហា​វ័យក្មេង Lee បាន​សាង​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​។ លើក​ទី​១ រូបគេ​បានឈ្នះ​ពិន្ទុ Saygid Guseyn Arslanaieve ដើម្បី​ឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Grand Prix មួយគ្រឿង​ទៀត​។

លើក​ទី​២ និង​លើក​ទី​៣​គឺជា​ការ​ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក Lee បាន​ផ្តួល​អ្នក​ឡើង​ដណ្តើម Iuri Lapicus និង Timofey Nastyukhin ក្នុង​ទឹក​ទី​១​ដូចគ្នា​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​បាន​ជោគជ័យ​។

នៅ​ថ្ងៃទី​២៤ ខែសីហា​ខាងមុខនេះ Christian Lee ប្តេជ្ញា​ស្វែងរក​ជ័យជម្នះ​លើក​ទី​៤​នៅពេល​ជួប​ជើង​ខ្លាំង​កូរ៉េ Ok ដែល​ទើប​ប្រកួត​នៅ ONE បាន​ពីរដង​។ លើក​ទី​១ រូបគេ​បាន​យកឈ្នះ Marat Gafurov និង​លើក​ទី​២​ឈ្នះ​ជើងឯក​ពិភពលោក​៤​សម័យកាល Eddie Alvarez ដើម្បី​ទទួលបាន​ឱកាស​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​តែម្តង​។

គូ​ដណ្តើម​ខ្សែក្រវាត់​ទី​២

​ជាមួយគ្នានេះ អ្នក​ក្បាច់គុន​មួយ​ថៃ​ភ្នែក​តឹង Capitan Petchyindee ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Bantamweight របស់ខ្លួន​លើកឡើង​ដំបូង បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​នេះ​កាលពី​ខែមករា​ដើមឆ្នាំ​២០២១​នេះ​។​

ការ​ឡើង​ការពារ​ខ្សែក្រវាត់​នេះ បុរស​មុខ​តឹង​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​បារាំង​-​អា​ហ្សេ​រី Mehdi Zatout ។ កីឡាករ​ថៃ​ម្នាក់នេះ​ទើបតែ​ប្រកួត​នៅ​សង្វៀន ONE បាន​ពីរដង​ប៉ុណ្ណោះ​។ លើក​ទី​១ រូបគេ​បាន​ផ្តួល Petchtanong ដ៏​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ​២០២០ និង​លើក​ទី​២​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​បាន​ជោគជ័យ បន្ទាប់​ពី​ផ្តួល​ម្ចាស់​ខ្សែក្រវាត់ Alaverdi Ramazanov ក្នុង​ទឹក​ទី​២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ឡើង​ការពារ​ខ្សែក្រវាត់​នេះ សិស្ស​របស់​ក្លឹប Petchyindee Academy ប៉ះ​ជើង​ខ្លាំង Zatout ដែលជា​គ្រូបង្វឹក​របស់ Ramazanov​។ ដៃគូ​ម្នាក់នេះ​ក៏​មិនធម្មតា​ដែរ​គឺ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​មុនពេល​ចេញមុខ​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ដែល​កូនសិស្ស​របស់ខ្លួន​ធ្លាប់​គ្រង​។

គូ​ដណ្តើម​ខ្សែក្រវាត់​ទី​៣

​ចំណែក​ជើង​ខ្លាំង​ហ្វីលីពីន Joshua Pacio ត្រូវ​វិល​មកកាន់​សង្វៀន​វិញ​ជាមួយនឹង​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Strawweight របស់ខ្លួន​ដើម្បី​តទល់​ជាមួយ​សត្រូវ​ចាស់​មកពី​ជប៉ុន Yosuke Saruta​។​

​ខ្លា​កំណាច​ហ្វីលីពីន Pacio ទទួលបាន​បំណងប្រាថ្នា​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: REVOLUTION នេះហើយ​។ កីឡាករ​រូបនេះ​ចង់​បញ្ចប់​ដៃគូ​ដែល​មិនទាន់​ស្គាល់​បរាជ័យ​ដូចជា Saruta ហើយ​ជា​ជំនួប​លើក​ទី​៣​របស់​អ្នក​ទាំងពីរ​។ នៅពេល​អ្នក​ទាំងពីរ​ជួបគ្នា​លើកដំបូង​កាលពី​ខែមករា ឆ្នាំ២០១៩ ពេលនោះ​ជើង​ខ្លាំង​ជប៉ុន​ជា​អ្នកឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ និង​ទទួលបាន​ខ្សែក្រវាត់ ONE Strawweight​។

v

​យ៉ាងណា រយៈពេល​៣​ខែក្រោយ​មក អ្នក​ទាំង​ពីរបាន​ជួបគ្នា​ជា​លើក​ទី​២ ហើយ Pacio បាន​ផ្តួល “The Ninja”​តាមរយៈ​ការ​ទាត់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​បានមក​វិញ​។

​តាំងពី​ពេលនោះ​មក ជើង​ខ្លាំង​ជប៉ុន​នៅ​មិន​សុខ​ទេ​គឺ​ចិញ្ចឹមចិត្ត​ចង់​ជួប​សាជាថ្មី ហើយ​រាត្រី​ថ្ងៃទី​២៤ ខែកញ្ញា​គឺ​ផ្តល់​ឲ្យ​ពួកគេ​ជួបគ្នា​ជា​លើក​ទី​៣​។ រង់ចាំ​តាមដាន​ទាំងអស់គ្នា តើ​ខ្សែក្រវាត់​បន្ត​នៅលើ​ម្ចាស់ ឬ​ធ្លាក់​ទៅ​អ្នកថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម