Connect with us

កីឡា

សម្ភារៈកីឡាវាយកូនឃ្លីលើតុ ៩ មុខ មកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញហើយ

បានផុស

នៅ

សម្ភារ​កីឡាវាយកូនឃ្លីលើតុ ដែលជា​ជំនួយ​ឧបត្ថម្ភ​ពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អាស៊ី ត្រូវបាន​ដឹកជញ្ជូន​មក ដល់​សាល​កីឡា​វាយ​កូនឃ្លី លើ​តុ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មក​រត​តេ​ជោ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែសីហា​ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ឲ្យ​ដឹងថា សម្ភារ​កីឡាវាយកូនឃ្លីលើតុ​នេះ​មាន​៩​មុខ ដែលមាន តម្លៃ​សរុប​ជាង ៥០០០​ដុល្លារ​អាមេរិ​ក ប៉ុន្តែ​តម្លៃ​នេះ​ជាត​ម្លៃ​បញ្ចុះ​ពិសេស​តែប៉ុណ្ណោះ​។ តាមរយៈ​ការទទួលបាន​នូវ​សម្ភារ​ហ្វឹកហាត់​ថ្មីៗ​បន្ថែម​នេះ ត្រូវបាន​លោក ស៊ុន សុទ្ធា​រិ​ទ្ធ ជឿជាក់ថា ក្រុម​កីឡាករ កីឡាការិនី ដែល​គ្រោង​នឹងចូលរួម​ហ្វឹក ហាត់​បិទ​ខ្ទប់ នាពេលខាងមុខ​ឆាប់ៗ​នេះ នឹង​ទទួលបាន​នូវ​ឧបករណ៍​ហ្វឹកហាត់​គ្រប់គ្រាន់ ដើម្បី​បង្កើន​បច្ចេកទេស​ឆ្ពោះទៅ​ប្រកួតប្រជែង​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​កាន់តែ​ល្អប្រសើរ​ថែម ទៀត ។​

អគ្គលេខាធិការ​រូបនេះ​បន្ថែម សម្ភារ​កីឡា​វាយ កូនឃ្លី​លើ​តុ​នេះ នឹង​ប្រើប្រាស់​សម្រាប់​ការ​ហ្វឹក ហាត់​របស់​ក្រុម​កីឡាករ កីឡាការិនី​ឈុត​ធំ​និង​ឈុត​ថ្នាល ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​បិទ​ខ្ទប់ នាពេលខាងមុខ​ឆាប់ៗ​នេះ​។ ក្រៅពី​ការហ្វឹកហាត់​នៅក្នុង​ស្រុក ក្រុម​ជម្រើស​ជា តិ​វាយ​កូនឃ្លី​លើ​តុ​មួយចំនួនទៀត​ក៏​ត្រៀម​ចេញ ទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ខែកញ្ញា ឬ​ខែតុលា ឆ្នាំ​២០២១ ផងដែរ ជាមួយ នឹង​១១​ប្រភេទ​កីឡា​ផ្សេងទៀត ដែលមាន​ចំនួន​សរុប ១៣៥​នាក់​។ នេះ​ជា​ផែនការ​ហ្វឹកហាត់​រយៈ ពេល​វែង​នៅ​ប្រទេស​ចិន របស់​របស់​គណៈ​ក​ម្មា​ធិ ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ចិន ក្រៅពី​ជំនួយឥតសំណង​លើ​ការសាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

សូមបញ្ជាក់ថា នេះ​ជាការ​ហ្វឹកហាត់​ត្រៀម​របស់​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ នៅក្នុង​ចំណោម​ប្រ ភេទ​កីឡា​ជាច្រើន​ទៀត ដែល​ត្រូវ​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេ ដាយ​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រ​ទស​វៀតណាម នា​ខែមេសា​-​ឧសភា ឆ្នាំ​២០២២ ក៏ដូចជា​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៤ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤២ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម